បុរសដែលបាញ់សម្លាប់ ស្ត្រីពីរនាក់នៅស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចក្របួចបានហើយ មិញនេះ!
(ខេត្តបាត់ដំបង)៖ករណីឃាតកម្មដោយបុរសជាខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារ ស្ត្រី២ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលនិងភ័យខ្លាចខាងលើនេះកើតឡើងនៅចំណុចផ្ទះបើកសាឡនមួយកន្លែង ដែលស្ថិតនៅក្នុងចំណុចអូរថ្ម ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ម៉ោង ៣:៤០ នាទីរសៀល ថ្ងៃទី ២៤ វិច្ឆិកា ២០២៦ ជនរងគ្រោះ ១-ឈ្មោះ ប៊ុនណា សុគន្ធី ភេទស្រី អាយុ ៣៦ ឆ្នាំរស់នៅ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង
និង២-ឈ្មោះ នេត ដានី ភេទស្រី អាយុ ៣៥ ឆ្នាំរស់នៅ ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ។
ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រោយពេលកើតហេតុជនដៃដល់ជាខ្មាន់កាំភ្លើង ត្រូវឃាត់ខ្លួន ឈ្មោ ឈុន រតនះហៅពៅ អាយុ ៥២ ឆ្នាំបានបើករថយន្តដូចក្នុងរូប រត់គេចខ្លួនពីកន្លែងកើតហេតុ ចំណែកជនរងគ្រោះម្នាក់ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែជួយមិនបាន បន្ទាប់មកក៏បានស្លាប់ផងដែរ។
បើតាមប្រភពក្រៅផ្លូវការបានបង្ហើបអោយដឹងថាករណីខាងមូលហេតុ អាចផ្តើមចេញពីរឿងប្រចណ្ឌ ករណីនេះចំពោះជនដៃដល់ សមត្ថកិច្ច បានបន្តនីតិវិធីតាមផ្លូវច្បាប់ ៕












