VD7 News

ទំនាក់ទំនងមកយើង

ទូរស័ព្ទ: 016697766

អ៊ីមែល: vd7.cloud.com

អាសយដ្ឋាន: សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ

តាមដានយើង

អាចតាមដានព័ត៌មានថ្មីៗ និងព្រឹត្តិការណ៍សំខាន់ៗរបស់យើងតាមបណ្ដាញសង្គម។

© 2026 VD7 News. រក្សាសិទ្ធិគ្រប់យ៉ាង។

VD7
VD7News
ទំព័រដើមព័ត៌មានជាតិព័ត៌មានអន្តរជាតិសេដ្ឋកិច្ចអចលនទ្រព្យព្រឹត្តការណ៍សង្គមផ្សេងៗ
VD7
ទំព័រដើមព័ត៌មានជាតិព័ត៌មានអន្តរជាតិសេដ្ឋកិច្ចអចលនទ្រព្យព្រឹត្តការណ៍សង្គមផ្សេងៗ
Economyតាមដានព័ត៌មានសេដ្ឋកិច្ច

សេដ្ឋកិច្ច

អាប់ដេតព័ត៌មានថ្មីៗសេដ្ឋកិច្ច។

ខេត្តព្រះសីហនុ ទទួលការវិនិយោគ រោងចក្រ២ ស្មើនិង១៥លានUS
សេដ្ឋកិច្ច

ខេត្តព្រះសីហនុ ទទួលការវិនិយោគ រោងចក្រ២ ស្មើនិង១៥លានUS

5 ខែមុន — 25/11/2025

ខេត្តព្រះសីហនុ ទទួលបានការអនុម័តគម្រោងវិនិយោគចំនួន២ បន្ថែមទៀត នាចុងខែ១១ ឆ្នាំ២០២៥ ជាមួយទុនវិនិយោគសរុបជាង ១៥លានដុល្លា ហើយដែលនឹងផ្តល់ការងារធ្វើចំនួនជាង ១ពាន់កន្លែង។ រោងចក្រផលិតប្រេងកៅស៊ូមួយ និងរោងចក្រផលិតគ្រឿងតុបតែងលម្អសម្រាប់បុណ្យ Christmas មួយ។ ប្រភព កំពង់សោមដួងចិត្ត

ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក ចូលមមកម្ពុជា អនុក្រឹត្យ លេខ១៣៩
សេដ្ឋកិច្ច

ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក ចូលមមកម្ពុជា អនុក្រឹត្យ លេខ១៣៩

9 ខែមុន — 08/08/2025

ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ លេខ១៣៩ អនក្រ.ប្រក-ចុះថ្ងៃទី៨សីហា២០២៥ ដែលចចុះហត្ថលេខាដោយនាយរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័ត
សេដ្ឋកិច្ច

គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័ត

10 ខែមុន — 07/07/2025

ភ្នំពេញ+ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥ បានអនុម័ត គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី
សេដ្ឋកិច្ច

មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី

10 ខែមុន — 17/06/2025

បើតាម Master plan របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ កម្ពុជាបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី17/6/2025នេះថា! ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបចំនួន ១.៦១៦ លានដុល្លារអាម៉េរិក (២០២៣) ខេត្តព្រះសីហនុមានរោងចក្រសហគ្រាសសរុបចំនួន ៣.៨៣៣ ទីតាំង និងបានបង្កើតឱកាសការងារដល់កម្មករនិយោជិតជាង ១១០.០០០នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុប ប្រមាណ ៣៥៩លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ។ បន្ថែមពីនេះខេត្តជាប់ឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ដែលកំពុងដំណើរការយ៉ាងសកម្ម។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានគេចាត់ទុកថាមានសក្ដានុពលខ្លាំងជាងគេ ដោយមានក្រុមហ៊ុនវិនិយោគសរុបចំនួន ២០០ ដែលមានរោងចក្រ សហគ្រាសជាង ៣០០ ទីតាំង និងបានស្រូបទាញកម្លាំងពលកម្មចំនួនជាង ៣ ម៉ឺននាក់ ជាមួយនឹងប្រាក់ឈ្នួលមធ្យមប្រចាំខែ ៣១១ ដុល្លារអាម៉េរិក។ ប្រភេទឧស្សាហកម្មសំខាន់ៗរួមមាន៖ រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារវេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម។ ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាមានចក្ខុវិស័យ ក្នុងការប្រែក្លាយខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរួមមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេគំរូពហុបំណង និងប្រទាក់ក្រឡា និងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលសមាហរណកម្មឧស្សាហកម្មក្នុងតំបន់ […]

ក្រុមហ៊ុនបានបោះទុនវិនិយោគសរុបជាង៣៦លានដុល្លា ក្នុងការតម្លើងរថយន្ត TOYOTAជប៉ុន នៅកម្ពុជា
សេដ្ឋកិច្ច

ក្រុមហ៊ុនបានបោះទុនវិនិយោគសរុបជាង៣៦លានដុល្លា ក្នុងការតម្លើងរថយន្ត TOYOTAជប៉ុន នៅកម្ពុជា

11 ខែមុន — 04/06/2025

Toyota បានបើកដំណើរការរោងចក្រដំឡើងរថយន្ដរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលក្រុមហ៊ុនមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ បានបោះទុនវិនិយោគសរុបជាង ៣៦ លានដុល្លារ។ បើគិតមកដល់ពេលបច្ចុប្បន្នរោងចក្រនេះដំណើរការបានរយៈពេល ១ ឆ្នាំហើយ។ សម្រាប់រោងចក្រទី១នៅកម្ពុជានេះដែរ ក្រុមហ៊ុន Toyota បានធ្វើការដំឡើងនូវរថយន្ដទំនើបៗដូចជា៖ រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧, រថយន្ដ 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 និងរថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫 ជាដើម។ ប្រភព FB

តាមបន្ទាត់កំណត់WTO«ពន្ធខ្ពស់បំផុត»កម្ពុជាយកពីអាម៉េរិកត្រឹម ២៩,៤ភាគរយប៉ុណ្ណោះ
សេដ្ឋកិច្ច

តាមបន្ទាត់កំណត់WTO«ពន្ធខ្ពស់បំផុត»កម្ពុជាយកពីអាម៉េរិកត្រឹម ២៩,៤ភាគរយប៉ុណ្ណោះ

1 ឆ្នាំមុន — 16/04/2025

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានពន្យល់ថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានសមាជិកប្រមាណ ១៦៦ប្រទេស គឺមានការកំណត់បន្ទាត់ពន្ធគយរួមគ្នា ដោយក្នុងនោះកម្ពុជា កំណត់បន្ទាត់៩ពន្ធគយលើទំនិញទាំងអស់មិនថា ទំនិញអាម៉េរិក មានចន្លោះពី ០% ទៅ ៣៥%។ បើតាមលោកស្រី ចម និម្មល នៅក្នុងឆ្នាំ២០២៤កន្លងទៅ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជានិងអាម៉េរិក ដែលទំហំពាណិជ្ជកម្មជិត៣០០លានដុល្លារអាម៉េរិកនាំចូលមកកម្ពុជា គឺពន្ធនាំចូលលើទំនិញខ្ពស់បំផុតត្រឹមតែ២៩%ប៉ុណ្ណោះ ដូច្នេះស្ថិតនៅក្រោមបន្ទាត់កំណត់ខ្ពស់បំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក ៣៥%។

គម្រោងវិនិយោគចំនួន ១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក និងគ្រោងបង្កើត..
សេដ្ឋកិច្ច

គម្រោងវិនិយោគចំនួន ១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក និងគ្រោងបង្កើត..

1 ឆ្នាំមុន — 09/04/2025

ថ្ងៃនេះក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា​ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី គម្រោងវិនិយោគចំនួន ១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក និងគ្រោងបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ត្រូវបានអនុម័ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ។ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #VD7newsទទួលផ្សព្វផ្សាយការទិញ/លក់ អចលន:ទ្រព្យ និងដំណឹងផ្សេងៗ 🔊 ផ្តល់ប្រឹក្សា 🤝 រត់ការឯកសារ(ដីធ្លី) ☎️01669 7766 / ហើយក៏មានរៀបចំគេហទំព័រ ⚙️🛠️(website) www.📡 .khផងដែរ៕ 👉សូមចុចលីងខាងក្រោម ដើម្បីមើលព័ត៌មានថ្មីៗព្រឹត្តិការណ៍សង្គម សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី ៕ 👉cms.vd7news.com👇 https://www.youtube.com/@vd7newstv540 https://t.me/+TK3S5nRknpivCMTW https://t.me/vd7newsdaily https://www.instagram.com/vd7.news?igsh=YzljYTk1ODg3Zg== www.tiktok.com/@vd7news https://x.com/vd7newsdaily? .

កំណើនទំនិញកុងតាន័រ ឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនទ្បើងលើសពី២៩% កាលពីឆ្នាំ២០២៤
សេដ្ឋកិច្ច

កំណើនទំនិញកុងតាន័រ ឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនទ្បើងលើសពី២៩% កាលពីឆ្នាំ២០២៤

1 ឆ្នាំមុន — 21/03/2025

ព័ត៌មានសេដ្ឋកិច្ច នាយិការទីផ្សារ កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកស្រី ជ័យសុគន្ធា បានឲ្យដឹងថា! តួនាទី និងសារៈសំខាន់នៃកំពង់ផែសម្រាប់សេដ្ឋកិច្ចជាតិ កំពង់ផែដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិ ព្រោះវាជាច្រកដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញទាំងក្នុង និងក្រៅប្រទេស។ ខាងក្រោមនេះជាតួនាទី និងសារៈសំខាន់មួយចំនួនរបស់កំពង់ផែ៖ ការជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច: ១ កំពង់ផែជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញ និងនាំចូលទំនិញ ដែលជួយបង្កើនចំណូលជាតិ និងបង្កើតឱកាសការងារ។ វាជួយសម្រួលដល់លំហូរនៃទំនិញ និងសេវាកម្ម ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជាពិសេសប្រទេសដែលជាប្រជុំកោះ រំពឹងចរាចរណ៍តាមកំពង់ផែ បានទទួលរងនូវវិបត្តិទំនិញឡើងថ្លៃខ្លាំងជាងគេ។ ២ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់: កំពង់ផែជាចំណុចតភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាទទួលបានវត្ថុធាតុដើម និងចែកចាយផលិតផលរបស់ពួកគេទៅកាន់ទីផ្សារនានា។ ៣ ការបង្កើតឱកាសការងារ: កំពង់ផែបង្កើតឱកាសការងារជាច្រើននៅក្នុងវិស័យផ្សេងៗដូចជា ការដឹកជញ្ជូន ការផ្ទុកទំនិញ និងសេវាកម្មពាក់ព័ន្ធផ្សេងៗទៀត។ ៤ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ: ការអភិវឌ្ឍកំពង់ផែតម្រូវឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ផ្លូវដែក និងឃ្លាំង ដែលជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។ ៥ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ: កំពង់ផែគឺជាច្រកដ៏សំខាន់ ក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ដើម្បីឆ្លើយតបទៅនឹង ការសង្គ្រោះប្រជាជន […]

ខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ទៅជាគោលដៅវិនិយោគ និងទេសចរណ៍ ជាមួយនឹងគម្រោងអភិវឌ្ឍជាង១៤១
សេដ្ឋកិច្ច

ខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ទៅជាគោលដៅវិនិយោគ និងទេសចរណ៍ ជាមួយនឹងគម្រោងអភិវឌ្ឍជាង១៤១

1 ឆ្នាំមុន — 15/03/2025

សេដ្ឋកិច្ច បើយោងតាម MPSEZ បានផ្សព្វផ្សាយ មុខនេះថា ! វិសាលភាពនៃផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាគឺជា “ការប្រែក្លាយខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ទៅជាគោលដៅវិនិយោគ និងទេសចរណ៍លំដាប់ពិភពលោក” ដែលនឹងត្រូវអនុវត្តរយៈពេល ១៥ ឆ្នាំ។ ជាមួយនឹងគម្រោងអភិវឌ្ឍជាង១៤១គម្រោង រាជរដ្ឋាភិបាលរំពឹងថានឹងអាចកៀរគរទុនវិនិយោគពីស្ថាប័នរដ្ឋ និងឯកជនប្រមាណ ២០ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍគម្រោងផែនការមេនេះ និងវិស័យសំខាន់ៗផ្សេងទៀតក្នុងប្រទេស។ គម្រោងអភិវឌ្ឍទាំងអស់នេះផ្តោតលើវិស័យសំខាន់ៗរួមមាន៖ ២៣ គម្រោងសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងទេសចរណ៍; ៣៥ គម្រោងសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន; ២៣ គម្រោងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ; ៣៧ គម្រោងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសង្គម និង ២៣ គម្រោងសម្រាប់ផ្នែកអេកូឡូស៊ី។ The Master Plan to Develop Cambodia’s Coastal Provinces aims to “transform Cambodia’s four coastal provinces into world-class investment and tourism destinations” and […]