
ឯកឧត្តម ញែ៉ម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ
(ខេត្តរតនគិរី)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ញែ៉ម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបានលុង និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្រុងបានលុង។ លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តរតនគិរី បានអោយដឹងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡង២០២៦នេះ មានបេក្ខជនសរុបចំនួន ១៩៧៧នាក់ ស្រី ១០៨៦នាក់ (ក្នុងនោះជនជាតិដើមភាគតិច ស្មើ ៤៤.៩៩ភាគរយ ស្រី៤៤.០១ភាគរយ រួមមានគ្រឹង ២២៥នាក់ ស្រី១២៩នាក់ ទំពួន ៣២៩នាក់ ស្រី ១៧៤នាក់ ព្រៅ ៧២នាក់ ស្រី៤០នាក់ ចារ៉ាយ ១៨១នាក់ ស្រី ១០៣នាក់ កាចក់ ៣៤នាក់ ស្រី១១នាក់ […]







