
លក្ខខណ្ឌការទិញយន្តហោះចម្បាំងT-50TH ពីកូរ៉េខាងត្បូង
ទោះបីជាយន្តហោះចម្បាំង ផលិតដោយកូរ៉េខាងត្បូង តែយន្តហោះ T-50TH នេះ ក៏មានប្រើប្រាស់បច្ចេកវិទ្យាស្នូលរបស់សហរដ្ឋអាមេរិកដែរ ដូចជាម៉ាស៊ីន GE F404 និងប្រព័ន្ធរ៉ាដា។ ដូច្នេះ ការទិញយន្តហោះ T-50TH ពីកូរ៉េខាងត្បូងរបស់កងទ័ពអាកាសថៃ មិនមែនជាកិច្ចសន្យាទិញ-លក់ធម្មតាឡើយ ប៉ុន្តែវាជាកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល ដែលមានចងភ្ជាប់នូវលក្ខខណ្ឌសំខាន់ៗ។ បើនិយាយត្រឹមលក្ខខណ្ឌនៃការប្រើប្រាស់ កិច្ចព្រមព្រៀងនោះបានចងថា៖ ប្រសិនបើថៃយកយន្តហោះនេះទៅប្រើប្រាស់ក្នុងសកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរ កូរ៉េខាងត្បូង និងអាមេរិកមានសិទ្ធិកាត់ផ្ដាច់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន។ ដ្បិតផលិតដោយក្រុមហ៊ុន KAI របស់កូរ៉េខាងត្បូង ប៉ុន្តែគ្រឿងបន្លាស់ស្នូលជាង ៥០% ទៅ ៦០% គឺជាបច្ចេកវិទ្យារបស់អាមេរិក។ ដូច្នេះ ក្នុងករណីថៃ យក T-50 វាយប្រហារទៅលើប្រទេសជិតខាងដោយគ្មានមូលហេតុច្បាស់លាស់ ឬមិនមែនជាការការពារខ្លួនតាមច្បាប់អង្គការសហប្រជាជាតិទេនោះ កូរ៉េខាងត្បូងនិងអាមេរិក មានសិទ្ធិអនុវត្តវិធានការកាត់ផ្ដាច់។ ការប្រើប្រាស់យន្តហោះដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិល មន្ទីរពេទ្យ ឬតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទបុរាណ សុទ្ធតែជាការបំពានលក្ខខណ្ឌ។ 🚨របៀបនៃការ «កាត់ផ្ដាច់» ការកាត់ផ្ដាច់នោះមិនមែនជាការចុចប៊ូតុងបិទយន្តហោះពីចម្ងាយទេ! ជារឿងចាំបាច់ណាស់ ដែលយន្តហោះនេះត្រូវតែផ្លាស់ប្តូរគ្រឿងបន្លាស់ជាប្រចាំបន្ទាប់ពីហោះហើរបានប៉ុន្មានម៉ោង។ បើគ្មានគ្រឿងបន្លាស់ពីកូរ៉េខាងត្បូងឬអាមេរិកទេ យន្តហោះនឹងត្រូវចតចោលហើយ។ ម្យ៉ាង បើកូរ៉េខាងត្បូងឬអាមេរិក បិទប្រព័ន្ធ […]







