
បញ្ជីឈ្មោះមន្ទីរសារការី ឆ្នាំ២០២៣
បញ្ជីឈ្មោះមន្ទីរសារការីដែលកំពុងដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា List of Notary Public Offices Operating in Cambodia ប្រភព៖ ក្រសួងយុត្តិធម៌
អាប់ដេតព័ត៌មានថ្មីៗផ្សេងៗ។

បញ្ជីឈ្មោះមន្ទីរសារការីដែលកំពុងដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា List of Notary Public Offices Operating in Cambodia ប្រភព៖ ក្រសួងយុត្តិធម៌

Cambodia #សន្តិភាព #កម្ពុជា #មជ្ឈមណ្ឌលនីតិក្រម

ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត File PDF : https://drive.google.com/file/d/1uFObod3L-2DheUrXWuybBLBMgJu4BuGy/view?usp=sharing File Microsoft word : https://docs.google.com/document/d/1Z76oDFdkp4SKUwD–1LDrdXLr0pAGUIW/edit?usp=sharing&ouid=113107804552405971903&rtpof=true&sd=true ឯកសារជំនួយស្មារតី និងឯកសារក្រៅផ្លូវការរៀបចំដោយ លោក ឡោ ក្រឹមសូមអរគុណ !

គ្រុនឈាមមាន ៣ ដំណាក់កាល តែម៉ាក់ប៉ាត្រូវចាប់អារម្មណ៍ចំណុចពិសេសនៅដំណាក់កាលទី ១‼️‼️ 👉ដំណាក់កាលទី១៖ជាដំណាក់កាលក្តៅខ្លួន មានរយៈពេល៣ថ្ងៃដំបូង ដែលក្មេងក្តៅខ្លួនខ្លាំង ដាក់ថ្នាំយ៉ាងណាក៏មិនត្រជាក់ខ្លួន។ ឧ. កុមារឡើងកម្តៅដល់ ៤០ អង្សារសេ ដាក់ថ្នាំបញ្ចុះកម្តៅទៅយ៉ាងច្រើនចុះ១អង្សារសេប៉ុណ្ណោះ។ សញ្ញាទី២ ក្មេងអាចឈឺពេញពោះ ពិសេសផ្នែកខាងស្តាំ នៃឆ្អឹងជំនីរ ក្មេងមិនសូវញ៉ាំ មិនសូវលេង ត្របកភ្នែកខាងក្នុងក្រហមខ្លាំងជាងធម្មតា ឈឺឆ្អឹង គេងមិនស្ងប់ ឬក៏គេងច្រើនជាងមុន និងមានស្នាមអុចក្រហមតូចៗនៅលើស្បែក ដែលស្នាមនេះខុសពីស្នាមមូសខាំ ដោយយកដៃញែកមិនបាត់ក្រហមនោះទេ។ ដោយហេតុថា អាការៈខាងលើអាចច្រឡំនឹងជំងឺផ្សេងៗ លោកវេជ្ជបណ្ឌិតបានលើកឡើងពីចំណុចពិសេសនៃរោគសញ្ញាជំងឺគ្រុនឈាមដំណាក់កាលដំបូង ដែលអាចឲ្យម៉ាក់ប៉ាងាយស្រួលចំណាំបំផុត គឺក្មេងក្តៅខ្លួន៣ថ្ងៃ ចាប់ផ្តើមត្រជាក់វិញ តែអាការៈផ្សេងៗនៅតែមិនធូរ បានន័យថាក្មេងនៅគេងសន្លឹម មិនសូវលេង មិនសូវញ៉ាំដដែល ម៉ាក់ប៉ាត្រូវប្រញាប់នាំជួបគ្រូពេទ្យ។ 👉ដំណាក់កាលទី២៖ជាដំណាក់កាលក្មេងចាប់ត្រជាក់ខ្លួន ប៉ុន្តែសុខភាពក្មេងមិនទាន់ស្រួលនោះទេ ហើយរោគសញ្ញាដែលកើតចេញនៅដំណាក់កាលទី១ នៅមានដដែល តែរាងធ្ងន់ជាងមុន។ ឧ. ក្មេងឈឺពោះជាងមុន ក្មេងធ្លាប់តែដេកសន្លឹម ទៅជាឡេះឡះ អាចមានហូរឈាមច្រើនជាងមុន មានវិបត្តិជីពចរ សម្ពាធឈាមធ្លាក់ចុះ ស្ហុក ត្រជាក់ចុងដៃជើង។ ដំណាក់កាលទី២នេះ ជាដំណាក់កាលធ្ងន់ធ្ងរ ក្មេងអាចហូរឈាមខ្លាំង […]

បើតាមលើកឡើងនៅក្នុងបណ្តាញសង្គម ដើម្បីជាចំណេះដឹង ខ្លះអំពីជំងឺ ស្ទះសសៃឈាមបេះដូង សូមអាននូវខ្លឹមសារខាង ស្ទះសរសៃរឈាមបេះដូង– គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។– ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។ ២) មូលហេតុ៖ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។ ៣) ក្រុមមនុស្សដែលប្រឈមមុខ៖– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)– លើសទម្ងន់– មានជំងឺលើសឈាម– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)– ពិសារបារី– ពិសារស្រាច្រើន– ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។ ៤) រោគសញ្ញា៖– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម– សញ្ញារួមផ្សំៈ ៥) ផលវិបាក៖– វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)– ខ្សោយបេះដូង ( […]

● កាត់បន្ថយអាហាររសជាតិផ្អែម។ ● កាត់បន្ថយអាហាររសជាតិប្រៃ។ ● កាត់បន្ថយអាហារបំពង និងប្រភេទអាហារសម្បូរខ្លាញ់។ ● កុំផឹកគ្រឿងកំប៉ុងឬភេសជ្ជះប៉ូវកម្លាំង និងស្រា ព្រោះមិនមែនផឹកថ្ងៃនេះហើយឈឺនៅថ្ងៃស្អែកនោះឡើយ។ ● កុំឲ្យរាងកាយខ្វះជាតិទឹក (2លីត្រកន្លះទៅ3លីត្រ)។ ● គេងឲ្យបានគ្រប់គ្រាន់ (ចន្លោះ6ម៉ោងទៅ8ម៉ោង)។ ● ហូបអាហារដែលល្អសម្រាប់សុខភាព៖ បន្លែបៃតង ត្រី សាច់ ស៊ុត និង គ្រាប់ធញ្ញជាតិ។ ● កុំគិតច្រើនបណ្ដាលឲ្យស្ត្រេស ព្រោះមានជំងឺឆ្លៀតឱកាសជាច្រើនណាស់នៅរងចាំពេលសុខភាពចុះខ្សោយ។ ● រស់នៅកន្លែងដែលមានបរិស្ថានស្អាតនិងបរិយាកាសល្អបរិសុទ្ធ 🫁។ ● ការធ្វើលំហាត់ប្រាណ៖ រត់ ដើរ លើកដុំដែក ។ល។ ● ពិនិត្យនិងតាមដានសុខភាពឲ្យបានទៀងទាត់ជាប្រចាំ ព្រោះជំងឺមួយចំនួនមិនបញ្ចេញរោគសញ្ញានៅក្នុងដំណាក់កាលស្រាលទេ។ 👨🏻⚕️ So-Media

មិត្តភាពកម្ពុជា-ចិន៖ តបតាមការអញ្ជើញរបស់អគ្គនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី 18 ខែមេសា ឆ្នាំ 2025 សមាគមន៍តាវភ្នំ Wudang (អ៊ូតាំង) និង(ក្រុមតន្ត្រី) Jing Orchestra បានទៅទីក្រុងភ្នំពេញ ដើម្បីផ្លាស់ប្តូរការយល់ដឹងសាសនា និងវប្បធម៌គ្នា។លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី អគ្គនាយនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សា ជាមួយ លោក Liu អនុប្រធានសមាគម នៃសមាគម តាវ ភ្នំ(អ៊ូតាំង) និងតន្រ្តី តាវជាវង់ភ្លេងប្រពៃណី បានបង្ហាញពីភាពទាក់ទាញ នូវវប្បធម៌តាវចិន និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ជាមិត្តភាពរវាងសាសនានៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ សមាគមតាវ ក៏បានធ្វើពិធីសាសនា សុំសេចក្តីសុខសេចក្តីចម្រើន និងមានការសម្តែង តៃជី ផងដែរ ដើម្បីបួងសួងដល់ប្រជាជនកម្ពុជា និងជនជាតិចិននៅក្រៅប្រទេស ឲ្យឆ្លងផុតពី គ្រោះកាចផ្សេៗ និងដើម្បីបង្ហាញពីទស្សនៈសន្តិភាព នៃសាសនានិងសុខដុមរមនានឹងគ្នា។ គួររំលឹកថាប្រទេសចិន និងកម្ពុជាសម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយនិងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម នឹងជាប្រភពនៃការវិនិយោគដ៏ធំបំផុតរបស់កម្ពុជា ហើយកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ផ្សេងៗរវាងប្រទេសទាំងពីរបានបន្តកាន់តែស៊ីជម្រៅ។ មិត្តភាពរវាងចិននិងកម្ពុជាមានប្រវត្តិដ៏យូរអង្វែង។ […]

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជេីញដឹកនាំ មន្រ្តីរាជការ ជុំវិញរដ្ឋបាលខេត្ត សូត្រមន្ត អបអរសាទរ ក្នុងឱកាស ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រព្រៃណីជាតិខ្មែរយេីង ដែលត្រូវបានប្រារព្ធ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ហេីយ និងបានទទួលទេវតាឆ្នាំថ្មី «ព្រះនាមកូរកៈទេវី» ផងដែរ នាពេលនោះ ដោយក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងបំផុត និងតម្រូវតាមព្រះពុទ្ធសាសនា ប្រពៃណីខ្មែរយេីង ទាំងអស់គ្នា ដែលបានរស់នៅក្នុង និងក្រៅប្រទេស ត្រូវគោរណបូជាតាំងពីបុរម្យ បុរាណមកដល់ពេលបច្ចុប្បន្ន និងតទៅអនាគត ដោយក្តីមោទន ក្នុងសាសនាខ្មែរ ហេីយត្រូវមានការផ្លាស់ប្តូរ ទេវតាចាស់ចេញ នឹងទទួលបានទេវតាថ្មីចូល ដែលត្រូវបានប្រព្រឹត្តតាម គន្លងធម៌ព្រះពុទ្ធសាសនាខ្មែរយេីង ដែលមានតាំងពីបុរម្យ បុរាណមក ។ ពិធីនេះ បានប្រព្រឹត្តទៅ កាលពីរសៀល ថ្ងៃព្រហស្សតិ៏ […]

សិល្បៈវប្បធម៌ប្រពៃណីជាតិខ្មែរ តាំងពីបុរាណកាល ពួកគាត់តែងតែនាំគ្នាលេងល្បែងប្រជាប្រិយ កំសាន្ដក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕