
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជេីញដឹកនាំ មន្រ្តីរាជការ ជុំវិញរដ្ឋបាលខេត្ត សូត្រមន្ត អបអរសាទរ ក្នុងឱកាស ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រព្រៃណីជាតិខ្មែរយេីង ដែលត្រូវបានប្រារព្ធ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ហេីយ និងបានទទួលទេវតាឆ្នាំថ្មី «ព្រះនាមកូរកៈទេវី» ផងដែរ នាពេលនោះ ដោយក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងបំផុត និងតម្រូវតាមព្រះពុទ្ធសាសនា ប្រពៃណីខ្មែរយេីង ទាំងអស់គ្នា ដែលបានរស់នៅក្នុង និងក្រៅប្រទេស ត្រូវគោរណបូជាតាំងពីបុរម្យ បុរាណមកដល់ពេលបច្ចុប្បន្ន និងតទៅអនាគត ដោយក្តីមោទន ក្នុងសាសនាខ្មែរ ហេីយត្រូវមានការផ្លាស់ប្តូរ ទេវតាចាស់ចេញ នឹងទទួលបានទេវតាថ្មីចូល ដែលត្រូវបានប្រព្រឹត្តតាម គន្លងធម៌ព្រះពុទ្ធសាសនាខ្មែរយេីង ដែលមានតាំងពីបុរម្យ បុរាណមក ។


ពិធីនេះ បានប្រព្រឹត្តទៅ កាលពីរសៀល ថ្ងៃព្រហស្សតិ៏ ១៣ កេីត ខែ ចេត្រ ឆ្នាំ រោង ឆស័ក
#VD7newsទទួលផ្សព្វផ្សាយការទិញ/លក់ អចលន:ទ្រព្យ និងដំណឹងផ្សេងៗ 🔊 ផ្តល់ប្រឹក្សា 🤝 ឯកសារ(ដីធ្លី) ☎️01669 7766 / ហើយក៏មានរៀបចំគេហទំព័រ ⚙️🛠️(website) www.📡 .khផងដែរ៕











