
ចាប់ជនល្មើស៤នាក់ ដែលសម្លាប់ជនរងគ្រោះ២នាក់ ភេទទី៣ តៃកុងឡានតាក់សុី កប់ដីនៅខណ្ឌច្បារអំពៅ ជាករណីចាប់ជំរិតទារប្រាក់
(ភ្នំពេញ)៖ ជនល្មើស៤នាក់ មានជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងអំពើឃាតកម្មគិតទុកជាមុន កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ ក្រុមជនល្មើសបានប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលការងារព្រហ្មទណ្ឌ។ យោងតាមរបាយការណ៍របស់នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ រួមមាន៖ *ទី១៖ ឈ្មោះ តាំង ស៊ីម៉េង ភេទប្រុស (ភេទទី៣) អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា *ទី២៖ ឈ្មោះ អែម គីមស្រ៊ុន […]







