• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 05/01/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

មហាព្រឹត្តិការណ៍ប្រគំតន្ត្រី និងការកម្សាន្តយ៉ាងសម្បូរបែបលើឆ្នេរសមុទ្ររាម ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ

216 អ្នកទស្សនា

ខេត្តព្រះសីហនុ ៖ មហោស្រពតន្ត្រីលំដាប់អន្តរជាតិលើកដំបូង Element Countdown Music Festival 2023 នៅឆ្នេរសមុទ្រ Bay of Lights បានមកដល់ខេត្តព្រះសីហនុ រួមជាមួយនឹងកម្មវិធីនៃការរាប់ថយក្រោយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ដែលឧបត្ថម្ភធំដោយស្រាបៀរ Chang ជាស្រាបៀរលំដាប់ឈានមុខគេរបស់ប្រទេសថៃ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ និងមានឌីជេលំដាប់ពិភពលោក ចូលរួមដូចជា ៖ DJ Yellow Claw និង DJ NERVO អមជាមួយវត្តមានឌីជេល្បីឈ្មោះក្នុងតំបន់ជាច្រើនរូបទៀតមានដូចជា ៖ DJ Wukong, ក្រុម Hypertrain, DJ 22 Bullets រួមទាំងសិល្បករល្បីឈ្មោះជាច្រើនរូបទៀត ។
រយៈពេល ២ ថ្ងៃនៃព្រឹត្តិការណ៍នេះ បានផ្តល់បទពិសោធន៍ដ៏អស្ចារ្យ ថ្មីប្លែក ដល់ភ្ញៀវជាតិ និងអន្តរជាតិ បានរីករាយជាមួយនឹងការប្រគំតន្ត្រី ការរាប់ថយក្រោយ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងការកម្សាន្តក្នុងកម្មវិធីយ៉ាងសម្បូរបែប អមជាមួយអាហារដែលមានឱជារសឆ្ងុយឆ្ងាញ់ និងបា.ញ់កាំជ្រួចនៅមាត់ឆ្នេរដ៏អស្ចារ្យ ព្រមទាំងមានរង្វាន់ជាច្រើននៅ Summer Bay Beach Club & Cabins ក្នុងកម្មវិធីឆ្លងឆ្នាំផងដែរ ។ មិនទាន់អស់ទេ ! ភ្ញៀវជាតិ និងអន្តរជាតិក៏បានរីករាយនឹងការជិះទោង Reverse Bungee ដែលមានតែមួយគត់នៅកម្ពុជា និងកម្សាន្តអារម្មណ៍ជាមួយកីឡាទឹកជាច្រើនប្រភេទផងដែរ ។
ក្រោយព្រឹត្តិការណ៍ត្រូវបានបញ្ចាប់ គ្រប់គ្នាសុទ្ធតែត្រឡប់ទៅវិញដោយស្នាមញញឹម និងការចងចាំដ៏រីករាយមួយនេះ ។ ជាមួយគ្នានេះផងដែរ មហាព្រឹត្តិការណ៍ប្រគំតន្ត្រី និងការកម្សាន្តយ៉ាងសម្បូរបែប លើឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ សង្ឃឹមថា ភ្ញៀវជាតិនិងអន្តរជាតិ នឹងជួបគ្នាម្តងទៀតក្នុងឱកាសក្រោយនៅ Bay Of Lights !
សូមជម្រាបជូនផងដែរថា កម្មវិធីដ៏ធំអស្ចារ្យនេះ អាចរៀបចំទៅបានដោយមានការចូលរួមពីក្រុម One Asia Ventures ជាក្រុមការងារបម្រើផ្នែកប្រឹក្សាកម្មវិធីធំឈានមុខគេក្នុងប្រទេសថៃ ធ្លាប់មានបទពិសោធន៍ផ្តល់ជូននូវការកម្សាន្ត និងការរៀបចំជាច្រើនទម្រង់ដល់អតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងសហការពី Unseen, Siam Songkran និង Creamfields Thailand គឺជាកម្លាំងជំរុញនៅពីក្រោយកម្មវិធីដ៏អស្ចារ្យដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាយើងដែរ ។ ការរៀបចំការតុបតែង និងរចនាឆាកនៃកម្មវិធី Element Countdown 2023 គឺមានការចូលរួមចំណែកពីក្រុមអ្នករចនាតុបតែងជំនាញៗ ដែលសម្រិតសម្រាំងពីប្រទេសថៃ ធ្លាប់ត្រូវបានគេស្គាល់ថាជាអ្នករៀបចំឆាកធំលំដាប់ទូទាំងតំបន់អាស៊ីដែរ ។

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកមានទំហំវិនិយោគ ១៦ ពាន់លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីទំហំ ៩៣៤ ហិកតា នៅលើដែនដីនៃឈូងសមុទ្ររាម ។ ទទួលយកបទពិសោធន៍នៃការរស់នៅជាមួយការកម្សាន្តប្រកបដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ។ ចូលរួមជាមួយពួកយើងក្នុងការបើកទំព័រថ្មីនៃគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ល្អឯករបស់កម្ពុជា ។  ។

One Asia Ventures គឺជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍កម្សាន្ត ដ៏មានកេរ្តិ៍ឈ្មោះមួយក្នុងតំបន់អាស៊ី ដែលមានបទពិសោធន៍ជាង ៩ ឆ្នាំមកហើយ ។ ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ One Asia Ventures បានរៀបចំព្រឹត្តិការណ៍ធំជុំវិញពិភពលោក ហើយបើគិតចាប់តាំងពីព្រឹត្តិការណ៍ដំបូងមក អ្នកចូលរួមគឺមានសរុបជិត ១ លាននាក់ទៅហើយ ។ ព្រឹត្តិការណ៍ធំៗមួយចំនួនដែល One Asia Ventures បានរៀបចំនាពេលកន្លងមក មានដូចជាពិធីប្រគំតន្ត្រី Unseen Music Festival ឆ្នាំ ២០២២ ដែលមានអ្នកចូលរួមជាង ២ ម៉ឺននាក់ និងព្រឹត្តិការណ៍ប្រគំតន្ត្រី SIAM Songkran Music Festival ឆ្នាំ ២០២៣ ដែលមានអ្នកចូលរួមជាង ១ ម៉ឺននាក់ ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    20877 អ្នកទស្សនា
    20 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    41180 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    47468 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    232016 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    182823 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    238931 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    273501 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    126131 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    232017 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    175819 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    177046 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    95843 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    340643 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top