• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
10 ថ្ងៃ មុន – 02/07/2025
ទំព័រដើម, ផ្សេងៗ

អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?

18666 អ្នកទស្សនា

បើតាមលើកឡើងនៅក្នុងបណ្តាញសង្គម ដើម្បីជាចំណេះដឹង ខ្លះអំពីជំងឺ ស្ទះសសៃឈាមបេះដូង សូមអាននូវខ្លឹមសារខាង

ស្ទះសរសៃរឈាមបេះដូង– គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
– ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។

២) មូលហេតុ៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។

៣) ក្រុមមនុស្សដែលប្រឈមមុខ៖
– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
– លើសទម្ងន់
– មានជំងឺលើសឈាម
– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)
– ពិសារបារី
– ពិសារស្រាច្រើន
– ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។

៤) រោគសញ្ញា៖
– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
– សញ្ញារួមផ្សំៈ

  • បែកញើស
  • ឡេះឡះ
  • ថប់ដង្ហើម ឬហត់។

៥) ផលវិបាក៖
– វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
– ខ្សោយបេះដូង ( Heart failure)
– ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
– គាំងបេះដូង -ស្លាប់ (Sudden death)

៦) រោគវិនិច្ឆ័យ៖
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponin)
– អេកូបេះដូង (Heart ultrasound)
– ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)

៧) ការព្យាបាល៖
– ការឆ្លុះសរសៃឈាម និង ពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
– ការព្យាបាលដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។

៨) វិធីការពារ៖
– ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍
– ឈប់ពិសារបារី
– កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
– ជៀសវាងអាហារប្រៃហួសប្រមាណ
– កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់
– កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម
– គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
– រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
– ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។

ដូច្នេះប្រសិនបើអ្នកមានអាការៈ និងរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូង ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះឲ្យបានទាន់ពេលវេលា។

ប្រភព: វេជ្ជបណ្ឌិត កម្ពុជា



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1487 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4279 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5798 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32547 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76848 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134786 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170691 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18667 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32548 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72559 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74531 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    239958 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201594 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top