• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
8 ខែ មុន – 01/07/2025
ទំព័រដើម, ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្ត មន្ត្រីនិងពលរដ្ឋមានសុខភាពល្អចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះជីវិតរបស់មនុស្ស

1929 អ្នកទស្សនា

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានសុខភាពល្អ សូមចូលរួមបរិច្ចាគឈាម ទាំងអស់គ្នា ចំពោះការបរិច្ចាគឈាមនេះ មិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌តែមួយប៉ុណ្ណោះទេ ប៉ុន្តែ ជាការធ្វើបុណ្យមួយដ៏មានសន្ធាជ្រះថ្លា ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។

ការលើកទឹកចិត្តបែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។ ការបរិច្ចាគឈាមធ្វើឡើងនៅក្នុងគោលបំណងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បុគ្គលដែលបានផ្តល់ឈាមជួយសង្គ្រោះអាយុជីវិតមនុស្ស គឺមានអារម្មណ៍ជ្រះថ្លា ហើយការបរិច្ចាគឈាម មិនមែនត្រឹមជាការងារមនុស្សធម៌នោះទេ ប៉ុន្តែ ជាការលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតមនុស្សបាន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការចូលរួមបរិច្ចាគឈាមតាមវេជ្ជៈបញ្ជា គឺធ្វើឱ្យមានសុខភាពល្អ និងជួយបង្ការនូវជំងឺមួយចំនួនផងដែរ។ ដូច្នេះ សូមអំពាវនាវមន្ត្រីរាជការ និងប្រជាពលរដ្ឋបន្តបរិច្ចាគឈាមតាមការកំណត់ និងតាមការស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ការផ្តល់ឈាម ជាការធ្វើបុណ្យមួយដ៏មានសន្ធាជ្រះថ្លា ឈាមរបស់យើងដែលផ្តល់ឱ្យ មានន័យថា ជីវិត ដូច្នេះ ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌មួយដែលបានចូលរួមជួយជីវិតរបស់មនុស្សតែម្តង។ ខណៈតម្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិតរបស់មនុស្សប្រចាំថ្ងៃកាន់តែច្រើនឡើង និងជារឿងដែលចាំបាច់ផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយតាមធម៌ព្រះពុទ្ធវិញ ការធ្វើទានតាមរយៈការផ្តល់ឈាម ជាអានិសង្ឃមួយខ្ពស់ ដែលបានចូលរួមផ្តល់ជីវិតដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ សម្រាប់សង្គ្រោះជីវិតចេញពីមច្ចុរាជ។ លោកជឿជាក់ថា បុគ្គលដែលបានចូលរួមបរិច្ចាគឈាម នឹងមានអារម្មណ៍ជ្រះថ្លា និងបញ្ជាក់ថាខ្លួនមិនបានស្តាយក្រោយនោះទេ ចំពោះការសម្រេចចិត្តផ្តល់ឈាមរបស់ខ្លួន ពីព្រោះឈាមដែលបានដែលបានបរិច្ចាគ គឺជាការជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។ ការធ្វើបុណ្យអ្វីក៏ដោយ គឺមិនស្មើនឹងការជួយសង្គ្រោះជីវិតមនុស្សនោះទេ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល បានឱ្យដឹងថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក មជ្ឈមណ្ឌលត្រូវការឈាម មួយប្លោក ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង៣០០ ទៅ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៤៣,១៤៣ប្លោក ហើយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា ប៉ុន្តែ ការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាព ពិភពលោក។ លោកវេជ្ជបណ្ឌិត បានជម្រាបជូនបន្តថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    បសស មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤នេះទេ
    34457 អ្នកទស្សនា
    1 ខែ មុន – 29/01/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    នាយកដ្ឋានប្រឆាំងបទល្មេីស ល្បែងពាណិជ្ជកម្ម ណែនាំឱ្យ មន្ត្រីជំនាញត្រូវបន្តសហចុះបង្ក្រាប នូវរាល់ទីតាំងល្បែងភ្នាល់តាមអនឡាញ សុីសងខុសច្បាប់ទាំងអស់
    34457 អ្នកទស្សនា
    1 ខែ មុន – 28/01/2026
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    អតីត​ឧកញ៉ា​ ហេង សិទ្ធី ដែលនិយាយហែកកកាយរឿងរបស់អ្នកមានលុយនិងអំណាច ត្រូវតុលាការកាត់ទោស ឲ្យ ជាប់ពន្ធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងបទចោទចំនួន៤ !
    36936 អ្នកទស្សនា
    1 ខែ មុន – 24/01/2026

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    503120 អ្នកទស្សនា
    8 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    327223 អ្នកទស្សនា
    9 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    380753 អ្នកទស្សនា
    10 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    413529 អ្នកទស្សនា
    11 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    131238 អ្នកទស្សនា 3 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    269035 អ្នកទស្សនា 8 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    503120 អ្នកទស្សនា 8 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    314722 អ្នកទស្សនា 9 ខែ មុន – 24/05/2025
  • Untitled post 4633
    315750 អ្នកទស្សនា 9 ខែ មុន – 21/05/2025
  • Untitled post 5034
    233428 អ្នកទស្សនា 7 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    474966 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (431)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (349)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top