• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ខែ មុន – 02/07/2025
ទំព័រដើម, ផ្សេងៗ

ជំងឺគ្រុនឈាមរដូវវស្សាមកដល់ហើយ ម៉ាក់ប៉ា គួរយល់ដឹងខ្លះៗអំពីអាការ

3777 អ្នកទស្សនា

គ្រុនឈាមមាន ៣ ដំណាក់កាល តែម៉ាក់ប៉ាត្រូវចាប់អារម្មណ៍ចំណុចពិសេសនៅដំណាក់កាលទី ១‼️‼️

👉ដំណាក់កាលទី១៖
ជាដំណាក់កាលក្តៅខ្លួន មានរយៈពេល៣ថ្ងៃដំបូង ដែលក្មេងក្តៅខ្លួនខ្លាំង ដាក់ថ្នាំយ៉ាងណាក៏មិនត្រជាក់ខ្លួន។ ឧ. កុមារឡើងកម្តៅដល់ ៤០ អង្សារសេ ដាក់ថ្នាំបញ្ចុះកម្តៅទៅយ៉ាងច្រើនចុះ១អង្សារសេប៉ុណ្ណោះ។ សញ្ញាទី២ ក្មេងអាចឈឺពេញពោះ ពិសេសផ្នែកខាងស្តាំ នៃឆ្អឹងជំនីរ ក្មេងមិនសូវញ៉ាំ មិនសូវលេង ត្របកភ្នែកខាងក្នុងក្រហមខ្លាំងជាងធម្មតា ឈឺឆ្អឹង គេងមិនស្ងប់ ឬក៏គេងច្រើនជាងមុន និងមានស្នាមអុចក្រហមតូចៗនៅលើស្បែក ដែលស្នាមនេះខុសពីស្នាមមូសខាំ ដោយយកដៃញែកមិនបាត់ក្រហមនោះទេ។

ដោយ​ហេតុថា អាការៈ​ខាង​លើ​អាច​ច្រឡំ​នឹង​ជំងឺ​ផ្សេងៗ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ពី​ចំណុច​ពិសេស​នៃ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ដំណាក់​កាល​ដំបូង ដែល​អាច​ឲ្យ​ម៉ាក់ប៉ា​ងាយ​ស្រួល​ចំណាំ​បំផុត គឺ​ក្មេង​ក្តៅ​ខ្លួន៣ថ្ងៃ ចាប់​ផ្តើម​ត្រជាក់​វិញ តែ​អាការៈ​ផ្សេងៗ​នៅ​តែ​មិន​ធូរ បាន​ន័យថា​ក្មេង​នៅ​គេង​សន្លឹម មិន​សូវ​លេង មិន​សូវ​ញ៉ាំ​ដដែល ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​ជួប​គ្រូពេទ្យ។

👉ដំណាក់កាលទី២៖
ជា​ដំណាក់កាល​ក្មេង​ចាប់​ត្រជាក់​ខ្លួន ប៉ុន្តែ​សុខភាព​ក្មេង​មិន​ទាន់​ស្រួល​នោះ​ទេ ហើយ​រោគ​សញ្ញា​ដែល​កើត​ចេញ​នៅ​ដំណាក់កាល​ទី១ នៅ​មាន​ដដែល តែ​រាង​ធ្ងន់​ជាង​មុន។ ឧ. ក្មេង​ឈឺ​ពោះ​ជាង​មុន ក្មេង​ធ្លាប់​តែ​ដេកសន្លឹម ទៅ​ជា​ឡេះឡះ អាច​មាន​ហូរឈាម​ច្រើន​ជាង​មុន មាន​វិបត្តិ​ជីពចរ សម្ពាធ​ឈាម​ធ្លាក់​ចុះ ស្ហុក ត្រជាក់​ចុង​ដៃ​ជើង។ ដំណាក់កាលទី២​នេះ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ក្មេង​អាច​ហូរឈាម​ខ្លាំង ឈាម​អាច​ខាប់​ក្នុង​សរសៃ​ឈាម តែ​ឈាម​ហ្នឹង​ចេញ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ហើម​សួត ក្មេង​ហត់ ប៉ះពាល់​ទៅ​លើ​តម្រងនោម ថ្លើម ខួរក្បាល និង​អាច​ធ្វើ​ឲ្យ​ក្មេង​ស្លាប់។

👉ដំណាក់កាលទី៣៖
ជាដំណាក់កាលជាសះស្បើយ អាចអំឡុងថ្ងៃទី៦-៧ នៃការកើតជំងឺគ្រុនឈាម។ ដំណាក់កាលទី៣នេះ ក្មេងមានសុខភាពល្អ ចាប់ផ្តើមលេងញ៉ាំដូចធម្មតាវិញ ឯសម្ពាធឈាម និងជីពចរល្អឡើងវិញ ក្តៅស្មើធម្មតា តែជួនកាលក្មេងអាចចេញកន្ទួលអុចៗច្រើនជាងមុន និងមានរមាស់ តែមិនមានធ្វើទុក្ខអ្វីនោះទេ ម៉ាក់ប៉ាមិនបាច់បារម្ភនោះទេ វាជាដំណាក់កាលជាសះស្បើយប៉ុណ្ណោះ។

Ctto : Medical news for Cambodia

ប្រភព គ្រូពេទ្យ កម្ពុជា



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    13564 អ្នកទស្សនា
    14 ថ្ងៃ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    20305 អ្នកទស្សនា
    19 ថ្ងៃ មុន – 01/09/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គោលការណ៍ឯកភាទាំង១៣ចំណុច
    28880 អ្នកទស្សនា
    29 ថ្ងៃ មុន – 22/08/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    179059 អ្នកទស្សនា
    2 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    154843 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    211399 អ្នកទស្សនា
    5 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    246304 អ្នកទស្សនា
    6 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    97610 អ្នកទស្សនា 2 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    179059 អ្នកទស្សនា 2 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    148334 អ្នកទស្សនា 3 ខែ មុន – 24/05/2025
  • Untitled post 4633
    149760 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    68811 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    314105 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (408)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (339)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top