• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 04/01/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

ម៉ូតូដឹកសាំងបុកជាមួយម៉ូតូរ៉ឺម៉កកង់បី ផ្ទុះឆេះ បណ្ដាលឱ្យរងរបួសមនុស្ស ២នាក់

186 អ្នកទស្សនា

ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង លើផ្លូវជាតិលេខ៤ មុខការ៉ាស់ហ្គាស់ LPG 24h ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បុរសជនជាតិចិនម្នាក់ ត្រូវភ្លើងឆេះរបើកស្បែកទាំងផ្ទាំងៗរងរបួសធ្ងន់ធ្ងរមើលទៅញាក់សាច់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូដឹកប៊ីដុងសាំង បើកបុកជាមួយម៉ូតូរ៉ឺម៉កកង់បីក្នុងទិសដៅស្របគ្នា។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូទាំង២គ្រឿងនេះបើកបរទិសដៅស្របគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុភាគីខាងម៉ូតូរ៉ឺម៉កកង់បីដែលបើកដោយបុរសជនជាតិចិន បានបត់ស្តាំចូលការ៉ាស់ហ្គាស់ ស្របពេលនោះដែរក៏ឃើញមានម៉ូតូដឹកសាំងមួយគ្រឿងទៀតបើកមកពីក្រោយ ហើយក៏បុកជាមួយម៉ូតូកង់បីនៅខាងមុខបណ្តាលឱ្យបែកប៊ីដុងហូរសាំងប៉ើងស្រោចពីលើជនរងគ្រោះហើយផ្ទុះចេញជាផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
ករណីនេះបង្កឲ្យមានមនុស្សប្រុស២នាក់រងរបួស ក្នុងនោះបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរនិងបុរសម្នាក់ជនជាតិខ្មែររងរបួសមធ្យម។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះមានឈ្មោះ ១. អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បីឈ្មោះ HE CAIDAO ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ នៅក្រុមហ៊ុន ស៊ីអិន ហ្ស៊ីយ័ន ដរ អ៊ិនដាសស្ទ្រី ឯ.ក (លក់គ្រឿងសង្ហារឹម) បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ឆេះដងខ្លួន សម្រាកព្យាបាលនៅមន្ទីរពេទ្យចិន យីហោ ថុងជិ)។ ២.អ្នកបើកបរម៉ូតូឈ្មោះ អ៊ុំ ណៃស៊ាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកប្រេងសាំង មានស្រុកកំណើត ឃុំជីមាន់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅភូមិ៥ (អូរ៥) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ឆេះដៃខាងឆ្វេង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ)។
វត្ថុតាង ម៉ូតូរ៉ឺម៉កកង់បីនិងម៉ូតូ បានយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដើម្បីដោះស្រាយតាមផ្លូវច្បាប់៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    20879 អ្នកទស្សនា
    20 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    41182 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    47470 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    232020 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    182825 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    238933 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    273503 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    126133 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    232021 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    175821 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    177048 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    95845 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    340645 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top