• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
6 ខែ មុន – 21/10/2024
ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

ពលរដ្ឋ​សំណូមពរ​ ដល់តុលាការកំពូល ជួយពន្លឿនសំណុំរឿងព្រហ្មទណ្ឌ

2318 អ្នកទស្សនា

ខេត្តព្រះសីហនុ៖ ពលរដ្ឋរស់នៅខេត្តព្រះសីហនុ សំណូមពរដល់តុលាការកំពូល ជួយពន្លឿនបញ្ជូនសំណុំរឿងលេខ០៤៣ មកសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ក្រោយទទួលបានលិខិតអន្តរាគមន៍ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោក ដួង ច័ន្ទ បូរិទ្ធ ពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានឲដឹងថា ថ្មីៗនេះលោកបានទទួលលិខិត លេខ២៥៤៥កយ.រប/២៥ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការមានខ្លឹមសារថា តុលាការកំពូលសម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ 0៤៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទៅសាលាទរខេត្តព្រះសីហនុដើម្បីជំនុំជម្រះឡើងវិញ។ ប៉ុន្តែតុលាការសាលាឧទ្ធរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថាមកវិញថា តុលាការកំពូលមិនទាន់បានបញ្ជូនសំណុំរឿងរបស់លោកមកទេ សូមរង់ចាំសិន។

លោកឲដឹងទៀតថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ លោកបានដាក់សារណាការពារនៃការជំនុំជម្រះឡើងវិញ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៣ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមការប្រកាសសាលដិការបស់តុលាការកំពូលកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤រួចហើយ។
លោកសង្ឃឹមថា ក្រោយតុលាការកំពូល
បញ្ជូនសំណុំរឿងរបស់លោកមកកាន់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ចៅក្រមដែលកាន់រឿងរបស់លោកនិងកាត់ក្ដីដោយយុត្តិធម៌ជូនរូបលោក ខុសពីការជំនុំជម្រះលើកមុន ដែលលោកបញ្ជាក់ថា លោកពិតជាអយុត្តិធម៌បំផុតនឹងមិនអាចទទួលយកបាន។ លោក ដួង ច័ន្ទបូរិទ្ធ សូមសំណូមពរសូមឱ្យតុលាការកំពូលជួយពន្លឿនកិច្ចការទាំងអស់នេះផងទាន ព្រោះគាត់ចង់ឃើញពន្លឺយុត្តិធម៌ ដែលបានអូសបន្លាយពេលជាង ៤ឆ្នាំ មកហើយ។

សូមបញ្ជាក់ថា តុលាការកំពូលបានធ្វើការប្រកាសសាលដិកានៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤ ដោយសម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ០៤៣ទៅសាលាទរខេត្តព្រះសីហនុដើម្បីជំនុំជម្រះឡើងវិញ លើសេចក្ដីសម្រេចស្ដីពីសំណងរដ្ឋប្បវេណី បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់សាលាទរខេត្តព្រះសីហនុ។

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣:៣០ រសៀល ស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីហិង្សានិងបោកបំផ្លាញទ្រព្យសម្បត្តិ បង្កឡើងដោយ ស្ត្រីវ័យចំណាស់ ដែលគេស្គាល់ថាជាអ្នករកស៊ីដីធ្លីដ៏ល្បី ឈ្មោះ ជា សុខឡេង និងកូនប្រុសឈ្មោះ គឹម រដ្ឋធី បានប្រើហិង្សាមកលើអ្នកសារព័ត៌មានក្នុងកំឡុងពេលលោកចុះបំពេញការងារ យ៉ាងចាស់ដៃ ។ ក្រោយមកសាលាដំបូងខេត្តព្រះសីហនុសម្រេចឲ្យភាគីជនបង្កសងជំងឺចិត្តមកខាងជនរងគ្រោះត្រឹមតែមួយលានរៀលនិងមិនមានការអនុវត្តទោសអ្វីទាំងអស់។

យោងទៅតាមច្បាប់
មាត្រា២១៧ បទហិង្សាដោយចេតនា នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំ និងត្រូវពិន័យជាប្រាក់២លានរៀលទៅ ៦លានរៀល។ មាត្រា៤១០ បទធ្វើឲ្យខូចខាតដោយចេតនានៃក្រមព្រហ្មទណ្ឌបានចែងថាអំពើប្រព្រឹត្តដោយចេតនា ដោយបំភ្លេចបំផ្លាញធ្វើឲ្យទ្រុឌទ្រោមឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ទៅ ៤លានរៀល។ តាមបញ្ញត្តិច្បាប់មាត្រា ២១៧ មាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ឃើញថា ជាបទល្មើសដែលត្រូវផ្ដន្ទាយទោសដាក់ពន្ធនាគារលើសពី១ឆ្នាំ ។ ដូច្នេះយោងតាមបញ្ញត្តិមាត្រា ២០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែកថា”ការឃុំខ្លួនបណ្ដោះអាសន្ន អាចអនុវត្តបានតែក្នុងករណីចោទប្រកាន់ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលច្បាប់កំណត់ទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ឆ្នាំ”។ ដូច្នេះជនបង្កឈ្មោះ ជា សុខឡេង និងកូនប្រុសឈ្មោះ គឹម រដ្ឋធី គួរត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដាសន្ន។ ចុះហេតុអ្វីបានជាតុលាការសម្រេចមិនឃុំខ្លួន? នេះបើតាមប្រសាសន៍ ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    ប្រធានាធិបតីដែលក្របំផុតជាងគេក្នុងពិភពលោក បានលាចាកលោកហើយក្នុងវយ័៨៩ឆ្នាំ
    3209 អ្នកទស្សនា
    2 ថ្ងៃ មុន – 16/05/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    សមយុទ្ធនាគមាសឆ្នាំ២០២៥ កម្ពុជា និងចិន
    5245 អ្នកទស្សនា
    4 ថ្ងៃ មុន – 14/05/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    សមាសភាព គណៈបញ្ជាការដឹកនាំយុទ្ធនាការថ្មី ជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ
    16835 អ្នកទស្សនា
    12 ថ្ងៃ មុន – 06/05/2025

អចលនទ្រព្យ

  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    60668 អ្នកទស្សនា
    1 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    97510 អ្នកទស្សនា
    2 ខែ មុន – 17/03/2025
  • ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    112987 អ្នកទស្សនា
    2 ខែ មុន – 08/03/2025
  • ផ្ទះលក់ទំហំផ្ទះ 4មx15ម ចំណូល 400$\ខែ
    ផ្ទះលក់ទំហំផ្ទះ 4មx15ម ចំណូល 400$\ខែ
    100785 អ្នកទស្សនា
    2 ខែ មុន – 04/03/2025

ព័ត៌មានពេញនិយម

  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    167518 អ្នកទស្សនា 8 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    130557 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024
  • (ប៉ៃលិន)យោធាម្នាក់ជិះម៉ូតូក្នុងល្បឿនលៀនលុះដល់ផ្លូវកោងរ៉េចង្កូតដួលជាច្រើនត្រឡប់ធ្លាក់ផ្លូវរងរបួសធ្ងន់
    (ប៉ៃលិន)យោធាម្នាក់ជិះម៉ូតូក្នុងល្បឿនលៀនលុះដល់ផ្លូវកោងរ៉េចង្កូតដួលជាច្រើនត្រឡប់ធ្លាក់ផ្លូវរងរបួសធ្ងន់
    129573 អ្នកទស្សនា 1 ឆ្នាំ មុន – 28/03/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (345)
  • ផ្សេងៗ (11)
  • ព័ត៌មានជាតិ (310)
  • ព័ត៌មានអន្តរជាតិ (7)
  • ព្រឹត្តការណ៍សង្គម (163)
  • រឿងស៊ើបអង្កេត (11)
  • សេដ្ឋកិច្ច (6)
  • អចលនទ្រព្យ (8)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top