• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
12 ខែ មុន – 17/10/2024
ទំព័រដើម, ព័ត៌មានជាតិ

ទិវាមនុស្សចាស់ ជាទិវាដ៏សំខាន់ក្នុងការរំលឹកស្នាដៃមនុស្សចាស់  ដែលបន្សល់ទុកឲ្យក្មេងៗ ជំនាន់ក្រោយ ជាពិសេសជាទិវាដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតនៅកម្ពុជា

304 អ្នកទស្សនា

ខេត្តរតនគិរី ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមជាមួយអនុគណៈគណៈកម្មាធិការរៀបចំពិធីប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១តុលា ឆ្នាំ២០២៤ ក្រោមប្រធាន
បទ  ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” ។

កម្មពិធីនេះ រៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅសាលមហោស្រពរតនគិរី នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ភូ គឹមមឿ សមាជិកក្រុម
ប្រឹក្សាខេត្ត តំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខ័ណ្ឌ ចំណាន  អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងសំណេះសំណាលជាមួយលោកយាយ លោកតា អ៊ុំ ពូ មីង ៤35នាក់ ដែលបានចូលរួម នាឱកាសនេះ លោក ខ័ណ្ឌ ចំណាន បានចាត់ទុក
ការប្រារព្ធពិធីអបអរសាទរ ទិវាមនុស្សចាស់អន្តរជាតិ និង មនុស្សចាស់កម្ពុជា ០១តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ”មនុស្សចាស់ក្នុងបរិវត្តកម្ម ឌីជីថល គឺជាទិវាមួយសម្រាប់រំលឹកគុណមនុស្សចាស់ នៅទូទាំងសកលលោក និងសម្រាប់លើកកម្ពស់មនសិការ ទទួលខុសត្រូវរបស់យើង ចំពោះមនុស្សចាស់ ក្នុងការចូលរួមកសាងសង្គមជាតិ មួយ ដែលមានការយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសមនុស្សវ័យចាស់។ ជាការពិតណាស់ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មក គោលនយោបាយជាតិ មានជាបន្តបន្ទាប់ជាអាទ៍ ការផ្ដល់ជូននូវរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករនយោជិត ការបង្កើតមូលនិធិជនពិការ របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ មូលនិធិជាតិជំនួយសង្គម ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ។
លោកបន្តថា ជាក់ស្តែងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ច ជាអទិភាពសំខាន់មួយ នៅក្នុងបញ្ចកោណទី១”ការអភិវឌ្ឍធនធានមនុស្ស និងក្នុងមុំទី៤“ការពង្រឹងប្រព័ន្ធគាំពារសង្គម ព្រមទាំងប្រព័ន្ធស្បៀង ដែលមានគោលដៅជាយុទ្ធសាស្ត្រគឺ ការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមអោយមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធ
សន្តិសុខសង្គម ប្រព័ន្ធជំនួយសង្គម ការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់ សន្តិសុខស្បៀង និងអាហារូបបត្ថម្ភ សម្រាប់ប្រជាជនគ្រប់រូប។ មនុស្សចាស់ គឺជា
ធនធានដ៏មានសារៈសំខាន់បំផុត លោកបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដ៏ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយៗ ។ មនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធិផលជាតិ និងស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ។ ចំណុចទាំងអស់នោះ យើងអាចមើលឃើញថា មរតកទាំងអស់នេះ មិនអាចកាត់ផ្តាច់បាននូវគុណូបការៈប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃ នៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃ មូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌ របស់សង្គមជាតិកម្ពុជាយើង។

យោងតាមការឲ្យដឹងពីលោក ហ៊ត ស៊ុនហោ បានឲ្យដឹងផងដែរថា ក្នុងឱកាសនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ
២០២៤នេះ មន្ទីរសង្គមកិច្ច អតីតយុវជនខេត្ត បានរៀបចំណងដៃជូនដល់ លោកតា លោកយាយ ដែលជាសមាជិកមនុស្សចាស់ទាំង ៤៣៥នាក់ ក្នុងម្នាក់ទទួលបានថវិកា៣ម៉ឺនរៀល និងមី ១កេស និងអាវ១ផងដែរ៕ ដោយ ភួង ផុន



Previous
Next

ចែករំលែកទៅកាន់ :

  1. https://samentejarat.com/
    30/09/2025

    Saman Tejarat, the symbol of trust in global business.

    Reply
  2. https://samentejarat.com/
    30/09/2025

    Saman Tejarat, a steady partner in your supply chain.

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    18330 អ្នកទស្សនា
    18 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    38702 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    45023 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    227208 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    180295 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    236433 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    271036 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    123549 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    227209 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    173324 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    174562 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    93380 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    338242 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top