• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 08/10/2024
ព័ត៌មានជាតិ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ

387 អ្នកទស្សនា

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ញែ៉ម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបានលុង និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៨-០៩ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្រុងបានលុង។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តរតនគិរី បានអោយដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡង២០២៣-២០២៤នេះ មានចំនួន ៣មណ្ឌល ស្មើរ ៧០បន្ទប់ គឺមណ្ឌលប្រឡងអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង មណ្ឌលប្រឡងវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ។
១,មណ្ឌលប្រឡងអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង មានថ្នាក់វិទ្យាសាស្ត្រចំនួន ១០បន្ទប់ មានបេក្ខជនសរុប ២៤០នាក់ ស្រី១៤០។
២,មណ្ឌលប្រឡងវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ៣២បន្ទប់ មានបេក្ខជនចំនួន ៨០នាក់ ស្រី ៤០៤នាក់។
៣,មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ២៨បន្ទប់ មានបេក្ខជនសរុបចំនួន ៦៩២នាក់ ស្រី ៣៣១នាក់។

ក្នុងការអញ្ជើញបើកវិញ្ញាសាប្រឡងនោះ ឯកឧត្តម ញ៉ែម សំអឿន បានលើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើអោយអស់លទ្ធភាព តាំងចិត្តយកចំណេះដឹងមកធ្វើកិច្ចការប្រឡង សរសេរអោយបានស្អាត សម្រួលអារម្មកុំមានការភិតភ័យ ថែរក្សាសុខភាពអោយបានល្អ និងធ្វើដំណើរមានការប្រុងប្រយ័ត្ន។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏សូមជូន
ពរ ប្រឡងជាប់និទ្ទេសល្អៗ ទាំងអស់គ្នា។ ឯកឧត្តម បានបញ្ជាក់ថា ការប្រឡង គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាអោយវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា អ្នកចេះ គឺជាប់។

នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នេះដែរ គេសង្កេតឃើញកម្លាំងកងរាជអាវុធហត្ថ កម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំង ស.ស.យ.ក ខេត្តបានជួយរៀបចំកន្លែងផ្ញើរម៉ូតូដោយមិនគិតថ្លៃ ការពារសន្តិសុខ រៀបចំសណ្ដាប់ ព្រមទាំសម្រួលចររាចរណ៍ជូនប្អូនៗ ក្មួយៗ ជាបេក្ខជនប្រងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អាណាព្យាបាល និងក្រុមគ្រួសារ បានលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ ជូនមកប្រឡង ព្រមទាំងវិចបាយមកបរិភោគ រងចាំនៅក្រៅរបងទៀតផង៕ ដោយ ភួង ផុន



Previous
Next

ចែករំលែកទៅកាន់ :

  1. https://samentejarat.com/
    30/09/2025

    Saman Tejarat, specialists in cross-border trade.

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    19479 អ្នកទស្សនា
    19 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    39818 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    46128 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    229387 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    181434 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    237558 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    272146 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    124713 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    229387 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    174445 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    175689 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    94496 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    339328 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top