
ភ្នំពេញ៚ ច្បាប់ដកសញ្ជាតិ ត្រូវកំណត់ដោយអនុក្រឹត្យ ហើយត្រូវសម្រេចដោយព្រះរាជក្រឹត្យ
មាត្រា ២៩ ថ្មី ប្រជាពលរដ្ឋខ្មែរអាចត្រូវបានដកសញ្ជាតិខ្មែរ ក្នុងករណីណាមួយដូចខាងក្រោម៖
👉ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។
👉ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។
👉ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រម លាឈប់ ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។
👉បានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬការផ្តល់ព័ត៌មានមិនពិត។
👉ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម។
ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានអាយុ ១៨ឆ្នាំ យ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះអាចទទួល បានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស។

ការដកសញ្ជាតិខ្មែរពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពីទទួល បានយោបល់ពីគណៈកម្មការជាតិមួយ ដែលការបង្កើត និងដំណើរការគណៈកម្មការជាតិនេះ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បែបបទនិងនីតិវិធីនៃការដកសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។



ការដកសញ្ជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។
Leave a Reply