• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 29/07/2024
ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំងតួនាទីភារកិច្ច និងសំណេះសំណាលថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា សមាគមថ្នាលយុវជនកម្ពុជា

508 អ្នកទស្សនា

ខេត្តរតនគិរី៖ សមាគមថ្នាលយុវជនកម្ពុជា បានបង្កើតឡើងដើម្បីជាជំនួយដល់ជនក្រីក្រ ជាពិសេស គឺរួមចំណែកការពារសុខសន្តិភាព បម្រើគណៈបក្សប្រជាជនកម្ពុជា ហើយសមាគមនេះនឹងបង្កើតរីកដុះដាលទូទាំងប្រទេស។

ដោយឡែកនៅខេត្តរតនគិរី ទើបបង្កើតឡើងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ហើយនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ សមាគមថ្នាលយុវជនកម្ពុជាខេត្តរតនគិរី បានរៀបចំពិធីប្រកាសតែងតាំងតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំសមាគមក្នុងខេត្ត និងតាមបណ្ដាស្រុក ព្រមទាំងសំណេះសំណាល ជាមួយសមាជិក សមាជិកាក្នុងសមាគមថ្នាលយុវជនកម្ពុជាក្នុងខេត្តរតនគិរីផងដែរ។ ពិធីនេះបានរៀបចំឡើងនៅស្នាក់ការសមាគម ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្រោមអធិបតីភាព លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសហគមថ្នាលយុវជនកម្ពុជា ស្នាក់ការកណ្ដាល និងលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក សមាជិកា និងប្រធានសមាគមថ្នាលយុវជនកម្ពុជាសាខាតាមបណ្ដាខេត្តផងដែរ។

សំណេះសំណាលនាឱកាសនេះ លោក វ៉ាន សោភា អភិបាលរងខេត្តរតនគិរី បានលើកឡើងពីបញ្ហាប្រឈមនៃការងារចំពោះ លោកថា ការងារអ្វីក៏ដោយ ត្រូវតែមានបញ្ហាប្រឈមទាំងអស់មិនថាតិច ឬច្រើនឡើយ។ យ៉ាងណាមិញបងប្អូនទាំងអស់ក្នុងសមាគម ត្រូវតែតស៊ូពុសពារ ដើម្បីសុខសន្តិភាព ប្រឆាំងរាល់ការញួសញុង ដូចជារាជរដ្ឋាភិបាល បានដាក់ខេត្តទាំង៤ នៅភូមិភាគឥសាន្ត ជាតំបន់សេដ្ឋកិច្ចជាមួយប្រទេសឡាវ និងវៀតណាម បែរជាមានពាក្យញួសញុងថា កាត់ខេត្តទាំងបួននៅភូមិភាគឥសាន្ត អោយទៅប្រទេសវៀតណាមទៅវិញ។ លោកអភិបាលរងខេត្តបានបន្តថា ចុះបើកាត់ខេត្តរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ ឲ្យទៅវៀតណាម ហេតុអីប្រជាពលរដ្ឋទាំង៤ខេត្ត នៅស្ងាត់ស្ងៀម ក្រែងប្រជាពលរដ្ឋទាំង៤ខេត្ត សុទ្ឋតែជនជាតិខ្មែរដែរតើ នេះជាការញួសញុងមិនសមហេតុ មិនសមផល យើងត្រូវតែប្រឆាំងដាច់ខាត ហើយយើងទាំងអស់គ្នាត្រូវតែនាំគ្នាអបអរសាទរ គាំទ្រការបើកការរដ្ឋានព្រែកជីកហ្វូនណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាសមិទ្ធិផលប្រវត្តសាស្ត្រ ដ៏ត្រចះត្រចង់របស់កម្ពុជា ជាសសៃឈាមសេដ្ឋកិច្ចរបស់របស់ប្រជាជនកម្ពុជា នាថ្ងៃខាងមុខ និងទៅអនាគត សម្រាប់កូនចៅយើងទាំងអស់គ្នានៅជំនាន់ក្រោយៗទៀត។

បន្ទាប់ពីប្រគល់លិខិតតែងតាំង ដល់ថ្នាក់ដឹកនាំសមាគមថ្នាល់យុវជនកម្ពុជា សាខាខេត្តរតនគិរី និងតាមបណ្ដាស្រុកក្នុងខេត្តរតនគិរីរួចមក លោកប្រធានសមាគម ក៏បានបញ្ជាក់ថា ថ្វីត្បិតសមាគមនេះ នៅមិនទាន់មានសាខាគ្រប់ខេត្តពិតមែន ក៏ប៉ុន្តែសាខារបស់សមាគមនេះ នឹងដាក់ពង្រាយទូទាំងប្រទេសកម្ពុជា បើទោះជានៅខេត្តចំនួន ២ មិនទាន់មានសាខាយ៉ាងណាក៏ដោយ។ ហើយគោលដៅសំខាន់របស់សមាគមថ្នាលយុវជនកម្ពុជា គឺរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព ស្ថេរភាពសង្គម ប្រឆាំងដាច់ខាតរាល់ការកាប់ពណ៌មកលើរាជរដ្ឋាភិបាល ជាពិសេសប្ដេជ្ញាចិត្ត ស្មោះស្ម័គ្រអស់ពីបេះដូង បំរើរាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បំរើរាជរដ្ឋាភិបាលស្របច្បាប់៕ ដោយ ភួង ផុន



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ផ្សេងៗ
    បញ្ជីឈ្មោះមន្ទីរសារការី ឆ្នាំ២០២៣
    5069 អ្នកទស្សនា
    4 ថ្ងៃ មុន – 03/12/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋសម្រេចលើកលែងពន្ធ តម្លៃបន្ថែម (VAT) សម្រាប់ផលិតផលអាហារផលិតក្នុងស្រុក ចាប់ពីថ្ងៃ ១ មករា ២០២៦ ដល់ដាច់ឆ្នាំ ២០២៨
    7026 អ្នកទស្សនា
    6 ថ្ងៃ មុន – 01/12/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    ខេត្តព្រះសីហនុ ទទួលការវិនិយោគ រោងចក្រ២ ស្មើនិង១៥លានUS
    12505 អ្នកទស្សនា
    12 ថ្ងៃ មុន – 25/11/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    337181 អ្នកទស្សនា
    5 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    238427 អ្នកទស្សនា
    6 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    293647 អ្នកទស្សនា
    8 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    327573 អ្នកទស្សនា
    8 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    42103 អ្នកទស្សនា 29 ថ្ងៃ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    181598 អ្នកទស្សនា 5 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    337182 អ្នកទស្សនា 5 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    229725 អ្នកទស្សនា 6 ខែ មុន – 24/05/2025
  • Untitled post 4633
    230875 អ្នកទស្សនា 6 ខែ មុន – 21/05/2025
  • Untitled post 5034
    149231 អ្នកទស្សនា 4 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    392911 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (422)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (345)
  • ព័ត៌មានអន្តរជាតិ (17)
  • ព្រឹត្តការណ៍សង្គម (179)
  • រឿងស៊ើបអង្កេត (17)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top