• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 18/07/2024
ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាច្រើនបានប្រមូលគ្នាធ្វើការតវ៉ាសុំឲ្យថៅកែចិនបើកលុយថ្លៃដី

276 អ្នកទស្សនា

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង៦០គ្រួសារនៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៤ បាននាំគ្នាមកប្រមូលផ្តុំនៅមុខការដ្ឋានសាងសង់រោងចក្រយីហោ ជានយូលានខនស្រ្កាក់សិន (ខេមបូឌា) ឯ.ក របស់សម្ព័ន្ឋក្រុមហ៊ុនសាងសង់ហុឹងចូវ ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថាការមកប្រមូលផ្ដុំគ្នានេះក្នុងគោលបំណងស្នើសុំឲ្យថៅកែជនជាតិចិនបើកលុយថ្លៃដីរបស់ពួកគាត់ តាមការសន្យា និងគ្រប់ចំនួន។ ពួកគាត់ពិតជាត្រេកអរណាស់នៅពេលដែលមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានក៏ប៉ុន្តែ អ្វីដែលពួកគាត់ចង់បាននៅពេលនេះគឺលុយថ្លៃដីរបស់ពួកគាត់ដែលឈ្មោះ អុី លាងអេង បើកពីថៅកែជនជាតចិនបានហើយ ប៉ុន្តែ មិនបើកលុយនោះមកឲ្យពួកគាត់តាមការសន្យាឡើយ។

ក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ស្នើសុំឲ្យអាជ្ញាធរឃុំ ស្រុកនិងលោកអភិបាលខេត្តកំពង់ស្ពឺ សុំមេត្តាជួយដល់ប្រជាពលរដ្ឋក្រីក្រដូចជាពួកគាត់នេះផង ព្រោះថាពេលនេះតាមអ្វីដែលគាត់ដឹងគឺអ្នកដែលទទួលលុយពីថៅកែជនជាតិចិនគឺ(លោកវរសេនីយ៍ទោ ស័ក្តិ៤កន្លះ អុី លាងអេង)មិនព្រមយកមកទូទាត់ជាមួយពួកគាត់ឡើយ។

ប្រជាពលរដ្ឋឈ្មោះ ថ្លាង ដាវី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអូរក្រាំងអំបិល ត្រពាំងគង
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយឱ្យអ្នកយកព័ត៌មានដឹងថា បានជាប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាមកធ្វើការតវ៉ានៅមុខក្រុមហ៊ុននេះ គឺដើម្បីទាមលុយរបស់ពួកគាត់ចំនួន៦៣គ្រួសារ ដែលអ្នកទិញដីពីគាត់់ ប្រមូលទាំងប្លង់ដី សន្យាថាក្នុងខែមិថុនា ប្រគល់លុយគ្រប់ចំនួន ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះហើយពួកគាត់មិនទាន់ទទួលបានលុយគ្រប់ចំនួននៅឡើយទេ។ ទើបពួកគាត់នាំគ្នាមកធ្វើការតវ៉ាដើម្បីទាមទារលុយរបស់គាត់គ្រប់ចំនួនគឺចប់រឿងហើយ។

បុរសវ័យចំណាស់ ឈ្មោះ នូ សុខស៊ីន អាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង បានលើកឡើងថា គាត់មានដីតែមួយកន្លែងនឹងទេ ហើយបានលក់ គេយកប្លង់ទៅហើយ ជនជាតិចិនបានសាងសង់អគាធំ ប៉ុន្តែគាត់មិនទាន់ទទួលបានលុយគ្រប់ចំនួននោះទេ។ គាត់មិនដឹងថា តើលុយដែលមិនទាន់ទទួលបានគ្រប់ចំនួននេះ ថៅកែជនជាតិចិនមិនទាន់ប្រគល់ឱ្យ ឬមួយក៏អ្នកណាមួយមិនប្រគល់ឱ្យគាត់នោះទេ។ លុយរបស់គាត់ដែលនៅសល់នោះជាង២ម៉ឺនដុល្លារ ប្រសិនបើមិនមានដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋ ទេនោះ ពួកគាត់នឹងបន្តតវ៉ានៅការដ្ឋាននេះ ដើម្បីស្នើឲ្យមានដំណោះស្រាយ យកតែលុយគាត់គ្រប់ចំនួនតែប៉ុណ្ណោះ មិនចង់មានបញ្ហាអ្វី ឱ្យអាជ្ញាធរ ឃុំ ស្រុក ខេត្ត ឈឺក្បាលឡើយ។

ដោយឡែក ស្ត្រីវ័យចំណាស់ឈ្មោះ
ហ៊ឹម សំអូន អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង លើកឡើងស្រដៀងគ្នាថា ពួកគាត់ជាម្ចាស់ដី សុំឱ្យថៅកែជនជាតិចិន ប្រគល់លុយថ្លៃដីដែលទិញពីពួកគាត់ជាប្រជាពលរដ្ឋ ប្រគល់មកឱ្យគ្រប់ចំនួនតាមការសន្យាគឺមិនមានរឿងអ្វីកើតឡើងនោះទេ។ លុយរបស់គាត់ដែលគេត្រូវប្រគល់នោះ នៅប្រហែលជិត១០ម៉ឺនដុល្លារអាមេរិកទៀត។ ប្រសិនបើមិនមានដំណោះស្រាយ យកលុយប្រគល់ឱ្យប្រជាពលរដ្ឋ គ្រប់ចំនួនទេនោះពួកគាត់ នឹងបន្តនាំគ្នាមកធ្វើការតវ៉ានៅមុខរោងចក្រនេះ ដើម្បីស្នើសុំឲ្យមានដំណោះស្រាយ។

ជាមួយគ្នានេះដែរ ស្ត្រីវ័យចំណាស់ ឈ្មោះ
ឌឹក សរ អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការសំណូមពរដល់ អស់លោក អាជ្ញាធរ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធនានា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ម្ចាស់ដីទាំង៦៣គ្រួសារ ដែលជនជាតិចិនមិនទាន់ប្រគល់លុយគ្រប់ នៅក្នុងភូមិអូរក្រាំងអំបិល និងភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងទាន។
ប្រភពដែលស្និតជាមួយភាគីខាងរោងចក្របានបង្ហើបប្រាប់ថាលុយជាង២លានដុល្លារគឺខាងថៅកែរោងចក្របានបើកទៅឲ្យលោកអ៊ី លាងអេង អស់ហើយ។ក៏ប៉ុន្តែមិនដឹងថាមានមូលហេតុអ្វីនោះទេទើបលោកអ៊ី លាងអេងមិនព្រមបើកជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងអ្នកតំណាង។បើទោះបីជាពលរដ្ឋនាំគ្នាមកតវ៉ាស្នើសុំទូទាត់លុយថ្លៃដីបែបនេះក៏ដោយគេមិនឃើញមានវត្តមានលោកអ៊ី លាងអេងចុះមកដោះស្រាយជាមួយប្រជាពលរដ្ឋឡើយ។

អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់បកស្រាយពីលោកអ៊ី លាងអេងបានឡើយព្រោះមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងយើងរង់ចាំស្វាគមន៍ជានិច្ចនិងរាល់ពេលវេលាសម្រាប់ការបកស្រាយណាមួយពីសំណាក់លោកអ៊ី លាងអេង៕ដោយ៖ចៅចិត្ត



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ផ្សេងៗ
    បញ្ជីឈ្មោះមន្ទីរសារការី ឆ្នាំ២០២៣
    5157 អ្នកទស្សនា
    4 ថ្ងៃ មុន – 03/12/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋសម្រេចលើកលែងពន្ធ តម្លៃបន្ថែម (VAT) សម្រាប់ផលិតផលអាហារផលិតក្នុងស្រុក ចាប់ពីថ្ងៃ ១ មករា ២០២៦ ដល់ដាច់ឆ្នាំ ២០២៨
    7113 អ្នកទស្សនា
    6 ថ្ងៃ មុន – 01/12/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    ខេត្តព្រះសីហនុ ទទួលការវិនិយោគ រោងចក្រ២ ស្មើនិង១៥លានUS
    12586 អ្នកទស្សនា
    12 ថ្ងៃ មុន – 25/11/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    337343 អ្នកទស្សនា
    5 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    238514 អ្នកទស្សនា
    6 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    293732 អ្នកទស្សនា
    8 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    327657 អ្នកទស្សនា
    8 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    42187 អ្នកទស្សនា 29 ថ្ងៃ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    181684 អ្នកទស្សនា 5 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    337344 អ្នកទស្សនា 5 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    229809 អ្នកទស្សនា 6 ខែ មុន – 24/05/2025
  • Untitled post 4633
    230960 អ្នកទស្សនា 6 ខែ មុន – 21/05/2025
  • Untitled post 5034
    149317 អ្នកទស្សនា 4 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    392994 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (422)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (345)
  • ព័ត៌មានអន្តរជាតិ (17)
  • ព្រឹត្តការណ៍សង្គម (179)
  • រឿងស៊ើបអង្កេត (17)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top