• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 12/07/2024
ព័ត៌មានជាតិ

បុណ្យរុក្ខទិវា៩កក្កដា ឆ្នាំ២០២៤នេះ ខេត្តរតនគិរី ដាំកូនឈើចំនួន២៨១ដើម និងបានចែកកូនឈើដល់ប្រជាពលរដ្ឋ

247 អ្នកទស្សនា

ខេត្តរតនគិរី៖ ពិធីបុណ្យរុក្ខទិវានេះត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងក្នុងបរិវេណវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេង សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ក្រោមអធិបតីភាពលោក ងួន គឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងិន ណែល អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានបញ្ជាក់អោយដឹងថា បុណ្យរុក្ខទិវានាឆ្នាំនេះ ត្រូវបានធ្វើឡើងយ៉ាងមហោឡាឫក ប្រកបដោយអត្ថន័យឧត្តុង្គឧត្តម ដើម្បីលើកកម្ពស់ និងបំផុសចលនាមហាជនចេះស្រលាញ់ដើមឈើ និងការពារទប់ស្កាត់ការកាប់បំផ្លាញដើមឈើអោយបានកាន់តែល្អប្រសើរឡើងវិញ។ លោកបន្តថា សម្រាប់ឆ្នាំនេះរដ្ឋបាលខេត្តរតនគិរី បានកំណត់យកថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២៤ ប្រារព្ធពិធីរុក្ខទិវា នៅទីតាំងក្នុងបរិវេណវត្តភ្នំបេង សង្កាត់កាចាញ ក្រុងបានលុងដោយធ្វើកាដាំកូនឈើចម្រុះច្រើនប្រភេទចំនួន២៨១ដើម និងបានចែកកូនឈើដល់ប្រជាពលរដ្ឋដាំមុនចំនួន៧,១៨៩ ដើម រួមមាន ស្រុកកូនមុំ១,៦៥០ដើម តាវែង ១៦៦ដើម បរកែវ
១៤៥ដើម បានលុង៣,៣៤៨ ដើម លំផាត់ ៥៥៧ដើម វើនសៃ១៦០ដើម អណ្តូងមាស១៤០ដើម អូរជុំ ៣៧៣ដើមនិងស្រុក អូរយ៉ាដាវ៦៥០ដើម។ ហើយកូនឈើដែលបានចែកជូនក្នុងស្រុកខាងលើជាប្រភេទ កូនឈើក្រញូង នាងនួន បេង ធ្នង់ អង្កាញ់ គគីរ កកោះ ឈើទាល ក្ងោក។

មានប្រសាន៍នៅក្នុងឱកាសនោះ លោក ងិន ណែល អភិបាលរងខេត្ត បានមានប្រសាសន៍ថា ពិធីបុណ្យរុក្ខទិវា ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ដែលជាធម្មតាត្រូវបានសម្គាល់ដោយពិធីដាំដើមឈើ ដឹកនាំដោយព្រះមហាក្សត្រ ឬតំណាងព្រះរាជវង្ស។ ការប្រារព្ធពិធីនេះ គឺជាប្រពៃណីដ៏យូរអង្វែងមួយក្នុងការលើកកម្ពស់ការដាំដើមឈើ និងការយល់ដឹងអំពីការអភិរក្សព្រៃឈើ។
លោអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្មមូលដ្ឋាន ជាចលករយ៉ាងសំខាន់សម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ។ នៅតាមវត្តអារាម សាលារៀន សួនច្បារមាន
ដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តផងដែរ៕ ដោយ ភួង ផុន



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    25023 អ្នកទស្សនា
    24 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    45248 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    51449 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    239839 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    186948 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    242990 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    277495 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    130321 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    239840 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    179852 អ្នកទស្សនា 5 ខែ មុន – 24/05/2025
  • Untitled post 4633
    181054 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    99812 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    344532 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top