មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ

16

ខេត្តរតនគិរី ៖ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងកិច្ចប្រជុំបូក
សរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅ រសៀលថ្ងៃទី១០ ខែ
កក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារD សាលាខេត្តរតនគិរី។

ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខាងនយោបាយ ដ៏មោះមុត របស់រាជរដ្ឋាភិបាលសម្រាប់ រយៈពេលពីមធ្យមទៅរយៈពេលវែង និងជាផែនទីបង្ហាញផ្លូវក្នុងការបំផុសចលនាអោយមានការចូលរួមក្នុងការប្រយុទ្ធ ប្រឆាំងដាច់ខាត នូវរាល់សកម្មភាពដែលបង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសការជួញដូរប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស អំពើលួចឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀត នៅក្នុងសង្គម។ ជាមួយគ្នានេះ ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាអោយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមាន ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ាវ ហមផាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោក
ជំទាវ និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់នៅក្នុងខេត្តរតនគិរី ដែលបានចូលរួមសហការគ្នាបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកៀរគរការ
ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្សព្វផ្សាយនូវការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” អោយកាន់តែទូលំទូលាយ មានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជា៕ ដោយ ភួង ផុន

38 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here