• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 06/07/2024
ព័ត៌មានជាតិ

ពិធីបើកវគ្គបំប៉នការងារដឹកនាំដល់ស្នងការរង នៃស្នងការរដ្ឋាននគរបាលរាជធានី-ខេត្ត

200 អ្នកទស្សនា

ខេត្តរតនគិរី ៖ ស្នងការរង នៃស្នងការរដ្ឋាននគរបាលចំនួនបួនខេត្ត ត្រូវបានបើកវគ្គបំប៉នជំនាញការងារដឹកនាំ ដើម្បីបង្កើនចំណេះដឹង លើកកម្ពស់ប្រសិទ្ធភាពដឹកនាំ កងកម្លាំងមន្ត្រីយុត្តិធម៌។ ការរៀបចវគ្គបំប៉ននេះ ស្របតាមផែនការ របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ ជូនដល់ស្នងការរងតាមបណ្ដារាជធានី ខេត្ត ។ ទើបថ្ងៃនេះស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំបើកវគ្គនេះឡើង។

ពិធីបើកវគ្គនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅស្នងរដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ីម សារ៉ាត់ អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ លោកឧត្ដមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី លោកស្នងការនគរបាលខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ព្រមទាំងលោកស្នងការខេត្តក្រចេះផងដែរ។ វគ្គបំប៉ននេះ មានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានស្នងការរង មកពីខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ។

ក្នុងឱកាសបើកវគ្គនេះដែរ លោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសថា ដោយអនុវត្តតាមផែនការលេខ ១៥០ ផក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ ស្ដីពីការរៀបចំបើកវគ្គបំប៉នការងារដឹកនាំដល់ស្នងការរង នៃស្នងការរាជធានី-ខេត្ត។ ហើយបទឧទ្ទេសនាម ដោយលោកគ្រូមានជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំ ដែលអគ្គស្នងការរដ្ឋាននគរបាលជាតិបានចាត់បញ្ជូនមកក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំតាមជំនាញ និងបង្កើនសមត្ថភាពដល់ថ្នាក់ស្នងការរង ក្នុងការបំពេញតួនាទីបញ្ជាដឹកនាំសំដៅឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង ដើម្បីពង្រឹង ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម។ ទាំងនេះបញ្ជាក់ឲ្យឃើញពីការយកយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្លៀសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ភួង ផុន



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1518 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4310 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5830 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32609 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76879 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134817 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170722 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18698 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32610 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72590 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74562 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    239989 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201625 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top