• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
11 ខែ មុន – 06/07/2024
ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ មន្ត្រីរាជការចំនួន១៧រូបត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៃរដ្ឋបាលសាលាខេត្តរតនគិរី

171 អ្នកទស្សនា

ខេត្តរតនគិរី៖ ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសាលាខេត្តរតនីគិរីខាងលើត្រូវបានប្រារព្ធធ្វើឡើងសាលប្រជុំអគារDរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

បន្ទាប់ពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សម្តែងនូវការចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំង១៧រូបដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីរួច
មក ឯកឧត្តម អភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជារាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ វាងវៃទន់ភ្លន់ តែម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ជារបៀបវារៈនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។ហើយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ជាពិសេសគឺ បចេកវិទ្យាឌីជីថល។

ឯកឧត្តម ញ៉ែម សំអឿន បានផ្តាំផ្ញើ ដល់អស់លោក លោកស្រីទាំង១៧រូប ដែលបានប្រកាសចូលកាន់មុខ
តំណែងថ្មី ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ ឲ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួន ដោយឈរ
លើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធ ភាពការងារ និងធានានិរន្តភាពការងាររបស់ខ្លួន ឲ្យកាន់តែមានភាពល្អប្រសើរក្នុងការជួយក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ។ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងាររបស់មន្ត្រីក្នុងការបំពេញការងារដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានា កាន់តែងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំ មន្ត្រីរាជការចំនួន១៧រូបដែលប្រកាសចូលកាន់មុខតំណែងថ្មីនៃរដ្ឋបាលសាលា
ខេត្តរតនគិរីរួមមាន៖ ប្រធានការិយាល័យប្រជាពលរដ្ឋ១រូប. អនុប្រធានការិយាល័យប្រជាពលរដ្ឋ១រូប. នាយករងរដ្ឋបាលសាលាខេត្ត២រូប. ប្រធានផ្នែក២រូប. នាយករងទីចាត់ការ២រូប. អនុប្រធានផ្នែក៣រូប. អនុប្រធានអង្គភាព១
រូប. ប្រធានការិយាល័យ២រូប និងអនុប្រធានការិយាល័យ៣រូប៕ (ប្រភពមន្ទីរព័ត៌មានខេត្តរតនគិរី)



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល
    1208 អ្នកទស្សនា
    15 ម៉ោង មុន – 20/06/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី
    6309 អ្នកទស្សនា
    3 ថ្ងៃ មុន – 17/06/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយករណីជម្លោះព្រំដែន ជាមួយថៃ
    10050 អ្នកទស្សនា
    6 ថ្ងៃ មុន – 15/06/2025

អចលនទ្រព្យ

  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    45098 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    103539 អ្នកទស្សនា
    2 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    139598 អ្នកទស្សនា
    3 ខែ មុន – 17/03/2025
  • ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    154497 អ្នកទស្សនា
    3 ខែ មុន – 08/03/2025

ព័ត៌មានពេញនិយម

  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    41290 អ្នកទស្សនា 27 ថ្ងៃ មុន – 24/05/2025
  • Untitled post 4633
    43639 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    209360 អ្នកទស្សនា 9 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    171511 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (364)
  • ផ្សេងៗ (11)
  • ព័ត៌មានជាតិ (319)
  • ព័ត៌មានអន្តរជាតិ (8)
  • ព្រឹត្តការណ៍សង្គម (168)
  • រឿងស៊ើបអង្កេត (13)
  • សេដ្ឋកិច្ច (8)
  • អចលនទ្រព្យ (9)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top