• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ឆ្នាំ មុន – 16/01/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

សមត្ថកិច្ចនគរបាលជំនាញឃាត់រថយន្តធុនធំចំនួន០២គ្រឿងអនុវត្តតាមផ្លូវច្បាប់

280 អ្នកទស្សនា

បាត់ដំបង៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះអនុវត្តឃាត់បានរថយន្តធុនធំចំនួន ០២គ្រឿងបន្ថែមទៀត ក្នុងករណីល្មើសច្បាប់ហាមចូលក្រុង។

លោកវរសេនីយ៍ទោ អ៊ុន សុភាព នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ក៏ដូចជាយោបល់របស់លោក វរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត លោកបានដឹកនាំកម្លាំងការិយាល័យជំនាញចុះជាប្រចាំនិងឃាត់បានរថយន្តល្មើសជាបន្តបន្ទាប់ ហើយជាក់ស្តែងនៅព្រឹកនេះដែរក៏បានធ្វើការឃាត់រថយន្តល្មើសបានចំនួន ០២គ្រឿងបន្ថែមទៀតផងដែរ។

លោកនាយរងការិយាល័យដដែលបានបញ្ជាក់ថា ចំពោះរថយន្តធុនធំដឹកធ្ងន់គ្រប់ប្រភេទច្បាប់មិនអនុញ្ញាតអោយចូលក្រុងនោះទេ ព្រោះកាលណាបើកចូលក្រុង វាធ្វើអោយទីមួយខូចផ្លូវ ទីពីរស្ទះចរាចរណ៍ ហើយជាគោលការរបស់លោកប្រធានការិយាល័យ ចំពោះរថយន្តល្មើសច្បាប់ទាំង០២គ្រឿងនេះត្រូវបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវីធី។

ជាមួយគ្នានេះដែរ លោក អ៊ុន សុភាព តំណាងអោយប្រធានការិយាល័យចរាចរណ៍ផ្លូវគោក ក៏សូមអំពាវនាវទៅដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាអ្នកបើកបរប្រើប្រាស់ប្រភេទយានយន្តធុនធំទាំងអស់ សូមកុំអោយចូលក្រុងទៀត ជៀសវាងកុំអោយខូចផ្លូវ និងកកស្ទះចរាចរណ៍ ហើយបើនៅតែចូលសមត្ថកិច្ចនិងមានវិធានការតាមផ្លូវច្បាប់ ហើយក៏សូមសំណូមពរដល់បងប្អូនធ្វើការដឹកជញ្ជូនគោរពតាមច្បាប់កំណត់របស់ក្រសួងសាធារណការ ដោយដឹកអោយបានត្រឹមត្រូវ កុំដឹកសំពីងសំពោង ហើយរថយន្តកុំអោយកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលវាអាចបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងធ្វើអោយខូចខាតទាំងសម្ភារនិងអាយុជីវិតដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យ ធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ នៅថ្ងៃ៨មករានេះ
    9345 អ្នកទស្សនា
    8 ថ្ងៃ មុន – 08/01/2026
  • ទំព័រដើម, រឿងស៊ើបអង្កេត
    លោក ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជានិងចិនចាប់ខ្លួន រួចបញ្ជូនទៅប្រទេសចិនហើយនៅថ្ងៃទី៦នេះ
    9702 អ្នកទស្សនា
    8 ថ្ងៃ មុន – 07/01/2026
  • ទំព័រដើម, រឿងស៊ើបអង្កេត
    ឈ្មួញថានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់កំហិតម្ចាស់ឡានបង់លុយ តាមទំនើងចិត
    11951 អ្នកទស្សនា
    11 ថ្ងៃ មុន – 05/01/2026

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    416807 អ្នកទស្សនា
    6 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    280691 អ្នកទស្សនា
    8 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    335182 អ្នកទស្សនា
    9 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    368634 អ្នកទស្សនា
    10 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    84108 អ្នកទស្សនា 2 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    223241 អ្នកទស្សនា 6 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    416808 អ្នកទស្សនា 6 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    270393 អ្នកទស្សនា 7 ខែ មុន – 24/05/2025
  • Untitled post 4633
    271576 អ្នកទស្សនា 7 ខែ មុន – 21/05/2025
  • Untitled post 5034
    189662 អ្នកទស្សនា 6 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    432366 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (428)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (347)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (180)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top