• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 08/01/2024
ទំព័រដើម, ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់ចេញគោលនយោបាយនោះទេ ​ពោលគឺក្រោយសភាផ្តល់សេចក្តីទុកចិត្ត​ រដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍ភ្លាមៗ​

160 អ្នកទស្សនា

កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់ចេញគោល នយោបាយនោះទេ ពោលក្រោយសភាផ្តល់សេចក្តីទុកចិត្ត សម្តេចបានប្រកាសដាក់ចេញគោលនយោបាយជាច្រើនឱ្យអនុវត្តន៍ភ្លាមៗ​​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។

សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធស្ពានបេតុងមានឈ្មោះថា<<ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉>> និងសំណេះសំណាលជាមួយកម្មករ និយោ ជិតជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤​។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា«ទ្រឹស្តីនៃការបោះឆ្នោត រដ្ឋាភិបាលមួយៗ គេថាមានដំណាក់កាល នៃដំណាក់កាលរាត្រីទឹកឃ្មុំ៣ខែ សម្រាប់រដ្ឋាភិបាលណាដែលបោះឆ្នោតហើយ ទើបជាប់បានបីខែ ​ទើបវាយតម្លៃដាក់ចេញគោលនយោបាយអី ឬមួយរៀបចំយ៉ាងម៉េច។ រដ្ឋាភិបាលនៃអាណត្តិទី៧ អត់មាន៣ខែទេ មួយថ្ងៃដំបូងគឺត្រូវប្រកាសនៅមុខសភា ថ្ងៃដែលត្រូវសុំការអនុម័តគាំទ្រ។ ២ថ្ងៃក្រោយនៅក្នុងគណៈរដ្ឋមន្រ្តី លើកទី១ប្រមាណថ្ងៃក្រោយចូលប្រជុំ ត្រូវដាក់ចេញសកម្មភាពជាក់ស្តែង ដើម្បីធ្វើឱ្យមានសមិទ្ធផលជាក់ស្តែង»។

សម្តេចមហាបវរធិបតីបានថ្លែងបន្តថា ក្នុងរយៈពេល៤ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​ជាច្រើន ជាពិសេសពាក់ព័ន្ធនឹង​ការថែទាំសុខភាព ការលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ កសិករ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ជាដើម។ សកម្មភាព និងគោលនយោបាយទាំងនេះ គឺឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី៥ ដែលរាជរដ្ឋាភិបាលចង់បានចំណុចគន្លឹះអទិភាព គឺជំរុញកំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង បង្កើតការងារបន្ថែម កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យរដ្ឋបាលការងារកាន់តែមានចីរភាព និងប្រសិទ្ធភាព។

សម្តេចធិបតីមានប្រសាសន៍ទៀតថា ជាក់ស្តែងនៅ​រយៈពេល៤ខែនេះ បន្ទាប់ពីសម្តេចធិបតី​ បានដាក់ចេញនូវអនុសាសន៍ និងណែនាំដល់ក្រសួងការងារមួយ​ចំនួន ក្រសួងនេះបានខិតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើន​ ជាពិសេសការដំឡើងប្រាក់​ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ​ ដែលចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤តទៅ។ ជាមួយគ្នានេះ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក៏ត្រូវបានដំឡើងផងដែរ​ ចាប់ផ្តើមពីសប្តាហ៍ទី២ ខែមករាតទៅ។

សម្ដេចបវរធិបតីមានប្រសាសន៍បន្ថែមថា ស្ពានបេតុងដែលសម្ពោធដាក់ឲ្យប្រើ ប្រាស់នេះមានឈ្មោះថា<<ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉>>។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀតដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ បានធ្វើដំណើរបន្ទាប់ពីស្ពានបេឡេដែលឆ្លងកាត់មានសភាពចាស់ទ្រុឌទ្រោម។ ស្ពាននេះមានប្រវែង ១២០ម៉ែត្រ ទទឹង ១១ ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លា៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    13894 អ្នកទស្សនា
    13 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    34347 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    40741 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    218837 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    175868 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    232085 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    266745 អ្នកទស្សនា
    6 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    119057 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    218838 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    168979 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    170246 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    89125 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    334069 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top