បើតាម Master plan របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ កម្ពុជាបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី17/6/2025នេះថា! ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបចំនួន ១.៦១៦ លានដុល្លារអាម៉េរិក (២០២៣) ខេត្តព្រះសីហនុមានរោងចក្រសហគ្រាសសរុបចំនួន ៣.៨៣៣ ទីតាំង និងបានបង្កើតឱកាសការងារដល់កម្មករនិយោជិតជាង ១១០.០០០នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុប ប្រមាណ ៣៥៩លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ។ បន្ថែមពីនេះខេត្តជាប់ឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ដែលកំពុងដំណើរការយ៉ាងសកម្ម។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានគេចាត់ទុកថាមានសក្ដានុពលខ្លាំងជាងគេ ដោយមានក្រុមហ៊ុនវិនិយោគសរុបចំនួន ២០០ ដែលមានរោងចក្រ សហគ្រាសជាង ៣០០ ទីតាំង និងបានស្រូបទាញកម្លាំងពលកម្មចំនួនជាង ៣ ម៉ឺននាក់ ជាមួយនឹងប្រាក់ឈ្នួលមធ្យមប្រចាំខែ ៣១១ ដុល្លារអាម៉េរិក។ ប្រភេទឧស្សាហកម្មសំខាន់ៗរួមមាន៖ រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារវេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម។
ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាមានចក្ខុវិស័យ ក្នុងការប្រែក្លាយខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរួមមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេគំរូពហុបំណង និងប្រទាក់ក្រឡា និងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលសមាហរណកម្មឧស្សាហកម្មក្នុងតំបន់ បម្រើជាច្រកទ្វារអន្តរជាតិ និងប៉ូលអភិវឌ្ឍន៍ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។




With a total GDP of 1,616 billion US dollars (2023), Preah Sihanouk Province currently has a total of 3,833 factories and enterprises, creating employment opportunities for over 110,000 workers as of April 2025, with a total average annual wage of approximately 359 million US dollars. Additionally, this potential coastal province has 5 operating Special Economic Zones (SEZ). Among them, the Sihanoukville SEZ is considered the most prominent, with a total of 200 investment companies and over 300 factories and enterprises, employing more than 30,000 workers with an average monthly wage of 311 US dollars. Key industries include: electronics, automobile assembly, garment factory, clothing, footwear, bags, beverage and food, packaging materials and diamond processing factories, etc.
The Cambodia Coastal Master Plan envisions to transform the four coastal provinces of Preah Sihanouk, Koh Kong, Kampot, and Kep into a model multi-purpose special economic zone and comprehensive economic corridor and to transform Preah Sihanouk Province into a regional integrated industrial hub, serving as an international gateway and national development pole for the Kingdom of Cambodia.
Leave a Reply