• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
27 ថ្ងៃ មុន – 15/06/2025
ទំព័រដើម, ព័ត៌មានជាតិ

កម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយករណីជម្លោះព្រំដែន ជាមួយថៃ

10665 អ្នកទស្សនា

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។

ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។

Cambodia chooses international law and peace.

Today, 15 June 2025, the Royal Government of Cambodia submitted an official letter to the International Court of Justice (ICJ) to seek a resolution on the border dispute in the areas of TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple and MOM BEI.

Coincidentally, 63 years ago, 15 June 1962 was a historic day in which the ICJ had ruled in favor of Cambodia on the case of PREAH VIHEAR Temple.

Although these two events happened 63 years apart, the spirit and objective remain the same: Cambodia chooses a peaceful resolution based on international laws through the ICJ mechanism for solving border dispute in the areas where issues are very complicated and have high risks of armed clashes and where bilateral mechanisms cannot solve; such as the case of PREAH VIHEAR Temple over 60years ago, and the areas of TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple and MOM BEI at present time.

CAMBODIA needs only justice, fairness and clarity in border delamrcation with our neighboring countries, so that our future generations will not continue have issues with each other.

May our compatriots trust the Royal Government of Cambodia in its efforts to undertake this task with strong wills and responsibility in order to safeguard our territorial integrity and for the best interest of the nation and people of Cambodia.



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1634 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4422 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5942 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32831 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76994 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134931 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170835 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18815 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32832 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72705 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74677 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    240098 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201735 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top