ភ្នំពេញ -ក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការរៀបចំដំណើរការអនុវត្តសាកល្បងទោសការងារសហគមន៍ ជាមួយតំណាងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុសំខាន់ចូលៗ សម្រាប់រៀបចំយន្នការនៃកិច្ចសហប្រតិបត្តិការអន្តរក្រសួង និងសារាចរណែនាំស្តីពីការអនុវត្តទោសការងារសហគមន៍ឱ្យមានសង្គតិភាពស្របតាមច្បាប់ជាធរមាន ធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តន៍ជំហានសាកល្បងនាពេលខាងមុខ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងធម្មការ និងសាសនា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាសភាពនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ផងដែរ។ ប្រភព ក្រសួងយុត្តិធម៌






Leave a Reply