សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ សម្រាប់ឆ្នាំ២០២៥ ដោយមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ សូមជូនដំណឹងដល់បណ្ដាលក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកបុគ្គល ទាំងអស់ដែល
បានចុះបញ្ជីត្រឹមត្រូវក្នុង ព្រះរាជាណាចក្រម្ពុជា ឲ្យបានជ្រាបថា នៅមន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណះ ដើម្បីផ្គត់ផ្គង់នូវ(ប្រេងឥន្ធនះ និងប្រេងរំអិល)
កាលបរិច្ឆេទឈប់ទទួល និងបើកសំណើរពិគ្រោះថ្លៃ ថ្ងៃទី០៥ ខមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី ហើយមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃនឹងមានដាក់លក់នៅក្រុមលទ្ធកម្មរបស់មន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលមានអាសយដ្ឋានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៥ តទៅ
រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទលេខ ០៦៩ ៨៨៨ ៣៣៦) កាលបរិច្ឆេកឈប់ទទួលនិងបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្មតាមពេលវេលា និងអាសយដ្ឋានខាងលើ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ នឹងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។
Leave a Reply