• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 22/08/2024
ព័ត៌មានជាតិ

មេប៉ុស្តិ៍សង្កាត់៣ អាង តួនាទីនិងអំណាចវ៉ៃ.ពលរដ្ឋស្ទើរស្លាប់ហើយ ប្ដឹងពលរដ្ឋទៅប៉ូលិសព្រហ្មទណ្ឌ

8674 អ្នកទស្សនា

ខេត្តព្រះសីហនុ៖ សាច់ញាតិរបស់ជនរងគ្រោះដោយអំពើ.ហិង្សាពី លោក អ៊ុកផាន់ណារ៉េត(មេប៉ុស្តិ៍៣) បានសម្តែងការហួសចិត្ត ខណៈតុលាការកំពុងដំណើរសំណុំការរឿង ព្រហ្មទណ្ឌនេះស្រាប់តែបែកធ្លាយចេញដីការកោះលើកទី២ មិនដឹងលើកទី១នៅទីណា? ឲ្យទៅនណា? របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ តាមបណ្តឹងរបស់ឈ្មោះ អ៊ុក ផាន់ណារ៉េត (មេប៉ុស្តិ៍៣) បានប្តឹងឈ្មោះរត្ន័គន្ធី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ទៅវិញ ក្នុងដីការឲ្យជនរងគ្រោះ ចូលបំភ្លឺនៅរសៀលថ្ងៃសុក្រ ដែលជាថ្ងៃចុងសប្តាហ៍ទៀត ហើយរឿងហិង្សានោះវាបានកើតឡើងកាលពីយប់ថ្ងៃទី៦ខែកក្កដាឆ្នាំដដែល ករណីនេះមើលទៅលោកមេប៉ុស្តិ៍៣ ប្រហែលជាសុីលៀសល្អៀសខ្លួន ឬកន្លេលធំបន្លំដេក ហើយមើលទៅបានជាវ៉ៃគេហើយប្តឹងគេទៀត (នៅលើគោកសុទ្ធ) ! ពលរដ្ឋសួរថា ឯណាទៅគោលនយោបាយ ភូមិឃុំមានសុវត្ថិទាំង៥ចំណុច ”? ទុកចិតឯណាបាន បើអ្នកដែលវ៉ៃពលរដ្ឋក្នុងមូលដ្ឋានគឺជាមេប៉ុស្តិ៍ ! ។

បើតាមដីការកោះ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ លើកទី២ លេខ: ២៤៤២/២៤ល.ក.ហ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ កោះហៅឈ្មោះ រត្ន័ គន្ធី ភេទប្រុស ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ រស់នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឲ្យចូលរួមបំភ្លឺពាក្យបណ្តឹង ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ របស់ឈ្មោះ អ៊ុក ផាន់ណារ៉េត នៅវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២៣ត្រូវនិងថ្ងៃសុក្រខែសីហាឆ្នា២០២៤ នេះ។

ទាក់ទងនឹងរឿងពាក្យបណ្តឹងនេះអ្នកសារព័ត៌មាន យើងក៏ធ្លាប់បានសួរទៅ លោកឧត្តមសេនីយ៍ត្រី ណុបបញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២៤ តាមប្រពន្ធ័តេលេក្រាម ថា! ខ្ញុំសូមសួរព័ត៌មានបងមួយ ករណីអ្នករត់ផាស់អ៊ែបបានប្តឹងលោកមេប៉ុស្តិ៍៣ រឿងប្រើហិស្សា ប៉ុន្តែថ្មីៗនេះខ្ញុំ បានទទួលព័ត៌មាន១ថា លោកមេប៉ុស្តិ៍ ៣ បានប្តឹងអ្នករត់ផាស់អែបទៅស្នងការផ្នែកព្រហ្មទណ្ឌកម្រឹតធ្ងន់វិញ តើព័ត៌មាននោះពិតទេ ?
បើពិតឬមិនពិតសូមបងជួយបំភ្លឺផងហើយបើមានគាត់ប្តឹងពីបទអ្វី?
សូមអរគុណបង. តែលោកមិនឆ្លើតជាមួយអ្នកសារព័ត៌មានយើងទេ រហូតដល់រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ។

ជុំវិញរឿងដីការកោះលើកទី២ របស់ស្នងការប៉ូលិស សាច់ញាតិរបស់ លោក រត្ន័គន្ធីជនរងគ្រោះ បានឲ្យដឹងថា ករណីបណ្តឹងរបស់ឈ្មោះ អ៊ុកផាន់ណារ៉េត កាលពីថ្ងៃទី៧ បន្ទាប់ពីវ៉ៃកូនគាត់យប់ថ្ងៃទី៦នោះ ដេកពេទ្យ១០ថ្ងៃនោះ គឺជារឿងហួសហេតុ នៅយប់កើតហេតុ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីវាយធ្វើទារុណ្ឌកម្មកូនខ្ញុំរួចរាល់ មេប៉ុស្តិ៍ អ៊ុក ផាន់ណារ៉េត និង អធិការរងក្រុង អ៊ុក ផាន់ណារិទ្ធិ បាននិយាយកាន់ខ្ញុំនិងកូនថា មិនបាច់ប្តឹងផ្តល់ពួកគាត់ទេ ចប់ត្រឹមហ្នឹងទៅ យើងស្គាល់គ្នានៅក្បែរគ្នាយូរហើយ ។ លុះរហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ខ្ញុំនឹកស្មានមិនដល់ថា ស្រាប់តែមានដីការកោះលើកទី២ ( ទាំងមិនធ្លាប់បានដឹងឮពីដីការកោៈលើកទី១ជាអ្វីសោៈនោៈ ) ពីព្រហ្មទណ្ឌកម្រិតធ្ងន់ សុំអោយកូនខ្ញុំចូលបំភ្លឺនៅ ការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តព្រៈសីហនុទៅវិញ ។ ហើយខ្ញុំខឹងសម្បាយ៉ាងខ្លាំងថា ហេតុអ្វី វាយធ្វើទារុណ្ឌកម្មកូនខ្ញុំជិតស្លាប់ហើយវ៉ៃដាក់ខ្នោះ ក្រោយមក តេហៅបក្ខពួក៤នាក់បន្ថែមចាប់វ៉ៃដាក់ខ្នោះ និងបង្ខាំងធ្វើទារុណ្ឌកម្មកូនខ្ញុំរួចរាល់ មេប៉ុស្តិ៍ អ៊ុក ផាន់ណារ៉េត និង អធិការរងក្រុង អ៊ុក ផាន់ណារិទ្ធិ បាននិយាយមកកាន់ខ្ញុំនិងកូនខ្ញុំថា  មិនបាច់ប្តឹងផ្តល់ពួកគាត់ទេ ចប់ត្រឹមហ្នឹងទៅ។ ប៉ុន្តែ បែជាមេប៉ុស្តិ៍មកប្តឹងកូនខ្ញុំវិញ ខ្ញុំស្លុតចិត្ត គេងមិនលក់ ញាំមិនបាន រហូតដល់ឈឺ បាក់ទឹកចិត្តពីរឿងអយុត្តិធ៍មសង្គម ដែលជនពាលជ្រែកចូលធ្វើការងាររដ្ឋ ធ្វើបាបប្រជាជន។​ តើនេៈជាផែនការអ្វី របស់លោកមេប៉ុស្តិ៍៣ និង លោកអធិការរងក្រុងព្រៈសីហនុ ??? ដែលប្រើឧប្បករណ៍របស់រដ្ឋប្រើទីតាំងរបសរដ្ឋ ហើយវាយខ្នោៈនិងវ៉ៃធ្វើទារុណ្ឌកម្មគេស្ទើស្លាប់ និងពិនិត្យទឹកនោម២ដង មិនឃើញមានសារធាតុញៀនសោៈនោះ លុៈព្រឹកឡើងឈ្លាតទៅប្តឹងគេអោយបានមុនទៀត។

គួររំលឹកផងដែរថាករណី ពលរដ្ឋឈ្មោះ រត្ន័ គន្ធីរងគ្រោះ ដោយអំពើរ ហិង្សា រំលោភច្បាប់ ពីសំណាក់ឈ្មោះ អ៊ុក ផាន់ណារ៉េត មានតួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រោយសាលារៀនអនុវិទ្យាលយ័សម្តេច ឪ ស្ថិតក្នុងភូមិ២សង្កាត់លេខ៣ ក្រុងព្រះសីហនុ នោះត្រូវបាន លោក អុីវត្រាយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ បានចេញដីការកោះហៅ មេប៉ុស្តិ៍នោះឲ្យចូលខ្ខ្លនបំភ្លឺកាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤កន្លងទៅ តាមបណ្តឹង របស់ជនរងគ្រោះកាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤ ម្តងរួចទៅហើយ សូមមិត្ដឹតអ្ងនកអានតាមដាន មូលហេតុ និងការបន្តនិតិវិធីរបស់ស្ថាបន័ជំនាញ ៕



Previous
Next

ចែករំលែកទៅកាន់ :

  1. Buy Backlinks
    22/08/2025

    Hi there fantastic website! Does running a blog such as
    this require a large amount of work? I have absolutely no knowledge of computer
    programming however I was hoping to start my own blog in the near future.
    Anyhow, should you have any recommendations or tips
    for new blog owners please share. I understand this is off subject however I simply needed to ask.
    Cheers!

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    19876 អ្នកទស្សនា
    19 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    40205 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    46516 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    230137 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    181831 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    237946 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    272531 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    125119 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    230138 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    174838 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    176077 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    94880 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    339701 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top