ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី អ៊ុកផាន់ណារ៉េត មានតួនាទីជានាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលល្បីខាងប្រើហិង្សា កំពុងអង្គុយធ្វើការជាធម្មតា បើទោះបីជាជនរងគ្រោះបានប្ដឹង ទៅស្ថាប័ន កំពូលៗទាំង៣ ខ្លះជិត១ខែហើយ ដើម្បីសុំកិច្ចអន្តរាគមន៍ ក្នុងការអនុវត្តនិតិវិធីច្បាប់ និងវិនយ័កងកំលាំងនគរបាលជាតិ ចំពោះជនដៃដល់ដែល បានប្រើអំពើហិង្សាទះទាត់ធាក់វ៉ៃតប់ មួយឆ្អែតបញ្ជូនទៅដល់អធិការក្រុងហើយទើបដោះខ្នោះដៃលែងវិញ ។ក្រោយបែកធ្លាយរឿងដល់សារព័ត៌មានចុះផ្សាយព្រោងព្រាត ផ្អើលឋានទាំង៣ទើបមានគេប្រាប់ថា លោកប៉ូលិសនោះ មានខ្សែធំជាសមត្ថកិច្ចនៅកន្លែងសំខាន់ៗជាច្រើននាក់ ទើបការអនុវត្តច្បាប់វាអញ្ចឹង !! បើសិនប្រជាពលរដ្ឋធម្មតាវិញ ហ៊ានតែវ៉ៃគេជាំមុខជាំមាត់ដេកពេទ្យ១០ថ្ងៃ អញ្ចេះដឹងតែស្ពៃហើយអានាង ។
បើតាមបទសម្ភាសន៍ បានឲ្យដឹងថា ដើមហេតុនៃជម្លោះគឺរឿង ផាស់ស្អែបឈ្លក់សាំង ជនរងគ្រោះបញ្ឆេះហើយរោហ្គា នៅជិតផ្ទះលោកមេប៉ុស្តិ៍ទើបលោកមេប៉ុស្តិ៍ជេរប្រមាថមើលងាយថានិងគំរាមបាញ់សម្លាប់ ទើបបង្កើតជាជម្លោះ កាលពីម៉ោង៩ជាងយប់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២៤ នៅខាងក្រោយសាលាអនុវិទ្យាល័យ សម្តេចឪស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុ ដោយសារស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈម នៅព្រឹកថ្ងៃទី៧ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយពិនិត្យឃើញរបួសធ្ងន់ ហើមថ្លើមហើមសួត អាចគ្រោះថ្នាក់ដល់អាយុជីវិតទើបគ្រូពេទ្យផ្នែកវះកាត់ឲ្យសម្រាកព្យាបាល តាមដានអស់រយៈពេល១០ថ្ងៃ នេះបើយោងតាមលិខិតបញ្ជាក់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ដោយរងនូវភាពឈឺចាប់ និងអយុត្តិធម៌ពេកព្រោះប្រទេសមានច្បាប់ បទល្មើសមានម្ចាស់ លោក រត្ន័ គន្ធី ថា គាត់ក៏បានសម្រេចដាក់ពាក្យបណ្តឹងទៅ តំណាងអយ្យការ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ទៅអភិបាលខេត្តថ្ងៃទី២៩ ខែឆ្នាំដដែល និងទៅអគ្គស្នងការនគរបាលជាតិ ឯកឧត្តម សថេត ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះថា
ខ្លួនគ្មានបទល្មើសអ្វីធ្ងន់ធ្ងរសោះ ហេតុអ្វីត្រូវបានប៉ូលិសចាប់វ៉ៃខ្នោះធ្វើទារុណកម្ម ក្រៅច្បាប់ពិនិត្យទឹកនោម២ដង វ៉ាស់កំពស់ ទៀត រួចលែងទៅផ្ទះវិញ ហើយប្រាប់ថាកុំឲ្យប្តឹងចប់គ្នាត្រឹមណឹងចុះ យើងអ្នកជិតខាងនឹងគ្នាទេ ។
ទាក់ទងនិងព័ត៌មាននេះ អ្នកសារព័ត៌មានយើងក៏ធ្លាប់បានសួរទៅលោក វរសេនីយ៍ត្រី អ៊ុកផាន់ណារ៉េត មានតួនាទីជាមេប៉ុស្តិ៍ផងដែរ តែលោកថា លោកមិនបានធ្វើដូចការចោទប្រកាន់នោះទេ ។
កាលពីនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មាន VD7NEWS បានសួរទៅលោក តីវិសាល អធិការនគរបាលក្រុងព្រះសីហនុ តាមប្រពន្ធ័ តេលេក្រាម លោកថា ពាក់ពន្ធ័និងករណីហ្នឹងខាងស្នងការរដ្ឋានកំពុងដោះស្រាយ ហើយគាត់បានចេញដីការហៅ ផាស់អែបនោះទៅសួរនាំហើយ ។
ជុំវិញករណីនេះ នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ អ្នកសារព័ត៌មានយើងក៏បានសួរទៅសាច់ញាតិជនរងគ្រោះឲ្យដឹងថា តាំងពីកើតហេតុរហូតដល់ពេលនេះ ខាងគាត់ពុំទាន់បានទទួលលិខិតកោះហៅផ្លូវការណាមួយពីសមត្ថកិច្ចប៉ូលីសនៅឡើយទេ មានតែលឺតាមខ្យល់ថាគេចង់សុំចចារសងជាលុយកាក់ និងអ្នកភូមិប្រាប់ថាកាលពីម្សិលមិញមានប៉ូលិសបី៤នាក់ដើររកកូនគាត់ ហើយមុននេះមេធាវីការពារក្តីរបស់កូនគាត់បានប្រាប់ថា មេប៉ុស្តិ៍នោះបានប្តឹងជនរងគ្រោះទៅស្នងការព្រហ្មទណ្ឌ័កំរិតធ្ងន់ តែមិនដឹងពីបទល្មើសអ្វីនោះទេ? ចំណែកខាង តុលការកោះហៅដើមបណ្តឹងដែលជាជនរងគ្រោះ ឲ្យចូលខ្លួនទៅបំភ្លឺនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះព័ត៌មានយ៉ាងណាសូមសាធារណៈជន រងចាំតាមដានបន្ត …។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនរគបាលខេត្តព្រះសីហនុ លោកបានបញ្ជាក់តាមទូរស័ព្ទ នៅព្រឹក ថ្ងៃ៧ ខែសីហា ឆ្នាំ២០២៤ ដល់អ្នកសារព័ត៌មានថា ពាក់ព័ន្ធនឹងបញ្ហានេះលោកកំពុងបន្ដរនិតិវិធី ហើយបើសិនជារកឃើញដូចការចោទប្រកាន់ លោកនាយប៉ុស្ដិ៍រូបនោះអាចប្រឈមនឹងវិន័យកងកម្លាំងនរគបាលជាតិលេខ០០៦ ។
តែទោះជាយ៉ាងណាក៏ដោយក្រុមគ្រួសារជនរងគ្រោះ ឪពុកម្ដាយ និង ជីដូន មានប្រសាសន៍ថា លោកមេប៉ុស្តិ៍ បានធ្វើទារុណកម្មលើជនរងគ្រោះសាហាវ ឃោរឃៅណាស់ ។ ដូច្នេះពួកគាត់ស្នើឱ្យប្រព័ន្ធតុលាការ មេត្តាផ្ដន្ទាទោសជនបង្កទៅតាមច្បាប់កុំលើកលែងឱ្យសោះ ៕ ដោយ៖ VD7NEWS
Leave a Reply