• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 11/06/2024
ព័ត៌មានជាតិ

គឺក្រុមហ៊ុនចិន យូណាន ជីងចេង ខូអិលធីឌី ចាក់ដី​លុប​ឆ្នេរ​ចូល​សមុទ្រ​

8177 អ្នកទស្សនា

ខេត្តព្រះសីហនុ៖ ថ្មីៗនេះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាលខេត្ត​ចុះ​ត្រួតពិនិត្យ​ទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់​ក្រុមហ៊ុន​ យូណាន ជីងចេង ខូអិលធីឌី នៅ​ចំណុច​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជា​លទ្ធផល​បាន​ធ្វើការឃាត់ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ខាងលើ​កាយដី​ដែល​ចាក់​នោះចេញ​វិញ​ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

បើតាម​លោក​ ឃាង ភារម្យ អ្នកនាំពាក្យសាលាព្រះសីហនុ បានឲ្យដឹងតាម​ប្រព័ន្ធតេឡេក្រាមថា រដ្ឋបាលខេត្តបានឱ្យក្រុមហ៊ុនផ្អាកការដ្ឋានជាបណ្តោះអាសន្នសិន ដោយបានណែនាំក្រុមហ៊ុនបំពេញលក្ខខណ្ឌមួយចំនួន៖

ទី១-ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ រួចដាក់ជូនរដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ មុននឹងដាក់ស្នើសុំគោលការណ៍ប្រើប្រាស់ដីឆ្នេរសាធារណៈពីរាជរដ្ឋាភិបាល។

ទី២- ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ ដើម្បីទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ។

ទី៣- ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់។

ទី៤- ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ទី៥- ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន។

ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ លោក​ អុី​ សុខឡេង​ អភិបាលរង​ខេត្ត​ ក៏បាន​បញ្ជាក់​យ៉ាងខ្លីផង​ដែរ​ ថា​ ការដ្ឋាន​នេះ​ត្រូវ​បាន​ឲ្យ​ផ្អាក​ និង​ឲ្យចេញវិញ​។

បើតាម​ប្រសាសន៍​របស់​ សម្ដេច​តេជោ​រ​ ប្រធាន​សភា​ ធ្លាប់​មាន​ប្រសាសន៍​ថា​ មិនឲ្យ​មាន​អ្នក​ទៅ​រំលោភ​យក​ដីភ្នំ​ ឬដី​ឆ្នេរ​សមុទ្រ​ដែល​ជា​កម្មសិទ្ធិ​របស់រដ្ឋ​នោះឡើយ បើមាន​ទោះ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រួចក៏​ដោយ​ ក៏ត្រូវតែ​មោកភាព​ចោលដែរ​។

សូម​បញ្ជាក់​ថា​៖ ការ​ចាក់ដី​(ចាក់ថ្ម​) លុបចូល​សមុទ្រ​នេះ ក្រុមហ៊ុន​ខាង​លើក៏​មាន​លិខិត អនុញ្ញាត​លេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរទើបក្រុមហ៊ុនខាងលើហ៊ានធ្វើដូច្នេះ៕

 



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល
    1224 អ្នកទស្សនា
    15 ម៉ោង មុន – 20/06/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី
    6326 អ្នកទស្សនា
    3 ថ្ងៃ មុន – 17/06/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយករណីជម្លោះព្រំដែន ជាមួយថៃ
    10066 អ្នកទស្សនា
    6 ថ្ងៃ មុន – 15/06/2025

អចលនទ្រព្យ

  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    45114 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    103555 អ្នកទស្សនា
    2 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    139614 អ្នកទស្សនា
    3 ខែ មុន – 17/03/2025
  • ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    154513 អ្នកទស្សនា
    3 ខែ មុន – 08/03/2025

ព័ត៌មានពេញនិយម

  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    41306 អ្នកទស្សនា 27 ថ្ងៃ មុន – 24/05/2025
  • Untitled post 4633
    43655 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    209376 អ្នកទស្សនា 9 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    171527 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (364)
  • ផ្សេងៗ (11)
  • ព័ត៌មានជាតិ (319)
  • ព័ត៌មានអន្តរជាតិ (8)
  • ព្រឹត្តការណ៍សង្គម (168)
  • រឿងស៊ើបអង្កេត (13)
  • សេដ្ឋកិច្ច (8)
  • អចលនទ្រព្យ (9)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top