• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 26/05/2024
ទំព័រដើម, ព្រឹត្តការណ៍សង្គម

លោក តាំង សំហន កាន់ស.ជ.ណ គ្មានឧបសម្ព័ន្ធ របស់ក្រសួងបរិស្ថាន តាំងខ្លួនជាថ្នាក់ដឹកនាំចាត់តាំង និងដាក់ក្មេងទំនើងលើដីទំនាស់ត្រូវបានប្រជាពលរដ្ឋប្តឹង

175 អ្នកទស្សនា

ខេត្តព្រះសីហនុ៖ លោកពូ ស៊ុន សឿង អាយុ៧៦ ឆ្នាំ បានកើតទុក្ខមិនសុខចិត្តស្នើរសុំដល់ក្រសួងបរិស្ថានមេត្តាជួយពិនិត្យមើលបុគ្គលមួយរូប ដែលកាន់ ស ជ ណ លេខ២១១៥ សជណ ប.ស្ថ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយក្រសួងបរិស្ថាន មកអាកាត់យកដីរបស់គាត់យកទៅចែកឲ្យអ្នកដទៃទាំងបំពាន ដោយមិនឃើញមានឧបសម្ព័ន្ធ គ្មាន និយាមការភ្ជាប់ ។

គាត់ថា ដីមួយកន្លែងមុខព្រលានយន្តហោះកងកេង ស្ថិតនៅភូមិថ្មធំ ឃុំរាម  ស្រុកព្រៃនប់ ជាដីរបស់គាត់បានកាន់កាប់ជាយូរឆ្នាំមកហើយ ព្រមទាំងមានអ្នកភូមិ និងអាជ្ញាធរឃុំ នៅទីនេះបានដឹងឮ គឺគាត់បានទិញគេតាំងតែពីឆ្នាំ១៩៩៣ មកម្ល៉េះ មាន ទទឹង៣៨ បណ្តោយ៥០ម៉ែត្រ ។

ស្រាប់តែថ្មីៗនៅចុងឆ្នាំ២០២៣ កន្លងទៅនេះ មានបុគ្គលមួយរូប ឈ្មោះ តាំង សំហន បានកាន់ស.ជ.ណ របស់ក្រសួងបរិស្ថាន ដោយតាំងខ្លួនជាអ្នកការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ  និងទទួលបានការចាត់តាំង ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ចុះបែងចែកដីឡូត៍ជូនប្រជាពលរដ្ឋចំនួន៨៩គ្រួសារ ដោយកាត់យកទាំងដីរបស់លោកដែលបានកាន់កាប់ជាច្រើនឆ្នាំមកហើយផង​ដែរ ។

គាត់បានបញ្ជាក់ទៀតថា នៅពេលថ្មីៗនេះលោកបានជួលឡានស្ទូចដើម្បីស្ទូចប្ដូរកុងតឺន័រ ដែលជ្រាបទឹក ប៉ុនែ្តបែបជាឈ្មោះ តាំង សំហន នាំមនុស្សមកពីណាទេមកហាមឃាត់ ដោយចោទមកលោកថាយកទូរកុងតឺន័រមកបិទផ្លូវទៅវិញ ដែលជារឿងមិនសមហេតុផលទាល់តែសោះ ។ ហើយមកដល់ពេលនេះមានក្មេងទំនើងប្រមាណជិត២០នាក់កំពុងប្រមូលផ្ដុំគ្នានៅក្នុងទូរកុងតឺន័ររបស់លោក មិនដឹងថាក្មេងទំនើងទាំងអស់នេះមកពីណា ឬមានបំណងយ៉ាងណាមកលើលោកនោះទេ ចំណែកលោក ហន ដេញឲ្យគាត់ប្តឹងរហូត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ចាន់ មេឃុំរាម បានឲ្យដឹងតាមទូរស័ព្ទថា ដីទំនាស់រវាងស៊ុន សឿង និង លោក តាំង សំហន ជាដីស្ថិតនៅក្នុងអនុក្រឹក្យលេខ ២៤២ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ក្នុងឧទ្យានជាតិសមុទ្រព្រះសីហនុរាម ខេត្តព្រះសីហនុ ។

លោកមេឃុំរាម បានឲ្យដឹងតាមទូរស័ព្ទទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីនៅទីនោះមិនត្រូវមានទំនាស់នឹងគ្នានោះទេ ហើយបើសិនជាមានអ្វីសំអាងសូមស្នើរសុំទៅតាមអនុក្រឹត្យលេខ២៤២ ។ ចំពោះរឿង ស ជ ណ ចេញដោយក្រសួងបរិស្ថាន ដែលលោកតាំង សំហន យកមកអះអាងនេះ លោកមិនដឹងទេ សូមសួរទៅក្រសួងបរិស្ថានវិញទើបដឹង ។

ចំណែក លោក តាំង សំហន ដែលកាន់ស.ជ.ណ របស់ក្រសួងបរិស្ថាន បានឲ្យដឹងដែរថា លោកជាអ្នកការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ  និងទទួលបានការចាត់តាំង ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ចុះបែងចែកដីឡូត៍ជូនប្រជាពលរដ្ឋចំនួន៨៩គ្រួសារដែលមានទីតាំងខាងលើ ។ ចំពោះឈ្មោះ ស៊ុន សឿង ដែលអះអាងថាដីឡូA1 A2 និង B1 B2 ជាដីរបស់លោក ក្នុងនាមលោកជាអ្នកការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ សូមឲ្យឈ្មោះ ស៊ុន សឿង ប្ដឹងទៅក្រសួងបរិស្ថានទៅ ។

គួរបញ្ជាក់ថា យោង ស ជ ណ លេខ២១១៥ សជណ ប.ស្ថ ចេញដោយក្រសួងបរិស្ថាន បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជី លក្ខណៈជាប្រព័ន្ធ បន្តនីតិវិធីនៃការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុង ភូមិសាស្ត្រ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានវិសាលភាពស្ថិតក្នុងតំបន់សហគមន៍ នៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម និងផ្តល់ជូននូវទិន្នន័យភូមិសាស្ត្រតំបន់សហគមន៍នៃឧទ្យានជាតិសមុទ្រ ព្រះសីហនុរាមមួយផ្នែកក្នុងភូមិសាស្ត្រ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់ជាមូលដ្ឋាន ក្នុងការចុះកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) ដូចមានភ្ជាប់ជាឧបសម្ព័ន្ធ ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល
    1190 អ្នកទស្សនា
    15 ម៉ោង មុន – 20/06/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី
    6291 អ្នកទស្សនា
    3 ថ្ងៃ មុន – 17/06/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយករណីជម្លោះព្រំដែន ជាមួយថៃ
    10032 អ្នកទស្សនា
    6 ថ្ងៃ មុន – 15/06/2025

អចលនទ្រព្យ

  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    45080 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    103521 អ្នកទស្សនា
    2 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    139580 អ្នកទស្សនា
    3 ខែ មុន – 17/03/2025
  • ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    154479 អ្នកទស្សនា
    3 ខែ មុន – 08/03/2025

ព័ត៌មានពេញនិយម

  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    41272 អ្នកទស្សនា 27 ថ្ងៃ មុន – 24/05/2025
  • Untitled post 4633
    43620 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    209342 អ្នកទស្សនា 9 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    171493 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (364)
  • ផ្សេងៗ (11)
  • ព័ត៌មានជាតិ (319)
  • ព័ត៌មានអន្តរជាតិ (8)
  • ព្រឹត្តការណ៍សង្គម (168)
  • រឿងស៊ើបអង្កេត (13)
  • សេដ្ឋកិច្ច (8)
  • អចលនទ្រព្យ (9)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top