• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 04/04/2024
ទំព័រដើម, ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន៖ តិចស្ករ តិចអំបិល តិចខ្លាញ់ ជួយ ឲ្យសុខភាពល្អប្រសើរឡើង មិនងាយប្រឈមជាមួយជំងឺ

371 អ្នកទស្សនា

ដោយមើលឃើញពីបរិបទ នៃសង្គមបច្ចុប្បន្ន ដែលប្រជា
ពលរដ្ឋងាយប្រឈមទៅនឹងជំងឺផ្សេងៗដូចជាទឹកនោម
ផ្អែម,ទឹកញោមប្រៃ និងជំងឺលើសឈាមជាដើមនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង
សុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ដោយមិនត្រូវជក់បារីឡើយ។

ការលើកឡើងបែបនេះរបស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដើម្បីណែនាំ និងដាក់ចេញទិសដៅការងារមួយចំនួន សំដៅពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន ឲ្យកាន់តែមានគុណភាពខ្ពស់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងនូវពាក្យស្លោកយ៉ាងដូច្នេះថា”តិចអំបិល តិចខ្លាញ់ តិចប្រៃ ដែលអត្ថន័យនេះ គឺចង់ឲ្យប្រជាពលរដ្ឋកាត់បន្ថយរបបអាហារ ដូចជា ស្ករ អំបិល និងខ្លាញ់ពីច្រើនមកតិច ហើយហាមជក់បារីជាដើម”។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានក្រើនរំលឹកដល់ប្រធានមណ្ឌលទាំង៣០ ដែលកំពុងប្រតិបត្តិផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងខេត្តរតនគិរី ដើម្បីគ្រប់គ្រងឲ្យបាននូវអត្តសញ្ញាណអ្នកជំងឺក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ និងត្រូវផ្សព្វផ្សាយចងក្រងជាក្រុម ដើម្បីងាយគ្រប់គ្រងអ្នកដែលមានជំងឺក្នុងមូលដ្ឋាននោះ ឲ្យពួកគាត់ទទួលបានសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព និងទុកចិត្តបំផុត។
លោកជំទាវ ឱ វណ្ណឌីន បានដាស់តឿនទៅដល់ប្រធានមណ្ឌលទាំង៣០ បន្តយកចិត្តទុកដាក់បន្ថែមទៅលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ការរៀបចំទីតាំងផ្សេងៗ ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៅក្នុងមណ្ឌល ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងរៀបចំឯកសណ្ឋានតាមវិជ្ជាជីវៈ ព្រមទាំងរៀបចំថែទាំបរិស្ថានអនាម័យឲ្យបានស្អាតផងដែរ។

បើតាមការលើកឡើង របស់លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី ដែលបានរាយការណ៍ជូន លោក
ជំទាវ ឱ វណ្ណឌីន នាឱកាសនេះ គឺ រដ្ឋបាលខេត្តរតនគិរី បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹង សេវាសុខាភិបាល រួមមានការ ការពារ ការព្យាបាលជំងឺជូនប្រជាជនប្រកបដោយសមធ៌ម ប្រសិទ្ធិភាព និងសុវត្ថិភាព ដោយ ផ្អែកលើគុណតំលៃនៃការថែទាំសុខភាពបឋម លើកកម្ពស់សិទ្ធរបស់ប្រជាពលរដ្ឋទាំងអស់ អោយបាន សម្រេចនូវ សុខភាពកម្រិតខ្ពស់បំផុតពេញមួយជីវិត ដែលគាំទ្រដោយសេវាសុខភាព ដោយមិនទុក អោយប្រជាជនណាម្នាក់មិនបានទទួលសេវាសុខភិបាល នៅពេលដែលត្រូវការនោះទេ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    24652 អ្នកទស្សនា
    23 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    44894 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    51099 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    239145 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    186582 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    242632 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    277141 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    129948 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    239146 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    179494 អ្នកទស្សនា 5 ខែ មុន – 24/05/2025
  • Untitled post 4633
    180704 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    99463 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    344189 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top