(ឧត្តរមានជ័យ) គ្រឿងចក្រ អេស្កាវ៉ាទ័រមួយគ្រឿង ត្រូវបាន គណៈលេខាដ្ធានក្រុងសំរោង សហការជាមួយអាជ្ញាធរ ប៉ូលីសប៉ុស្តិ៏ចុះហាមឃាត់ ឲ្យផ្អាកជាបន្ទាន់ខណៈដែល គ្រឿងចក្រនោះចូលទៅធ្វើសកម្មភាពជីកកកាយ ដីបឹង មួយកន្លែង ដោយគ្មានលិខិតអនុញ្ញាតិត្រឹមត្រូវ ទីតាំង ដីបឹងត្រង់ចំណុចខាងលើនេះដែលគេស្គាល់ថា ឈ្មោះត្រពាំងកណ្ដោលគោស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោងខេត្តឧត្តរមានជ័យ។
បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានបានទៅផ្តិតយករូបភាពនៃសកម្មភាពគ្រឿងចក្រ កំពុងកកាយដីបឹងត្រពាំកណ្តោលគោនៅល្ងាចថ្ងៃទី០២ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ លោកផុនចាន់និល អភិបាលក្រុងនៅព្រឹកថ្ងៃទី០៣ច៊ខែមេសាឆ្នាំ២០២៤នេះតែម្តងបានចាត់ឲ្យលោកប៊ុតវ៉ាន់ដេត អភិបាលរងក្រុង ដឹកនាំមន្ត្រីជំនាញសហការជាមួយនឹងអាជ្ញាធរសង្កាត់ប៉ូលិសប៉ុស្តិ៍ចុះទៅដល់ទីតាំងដែលគ្រឿងចក្រខាងលើ បានធ្វើសកម្មភាពកាយដីបឹង នៅចំណុចដែលពុំទាន់មានច្បាប់អនុញ្ញាតិ ដោយឲ្យបញ្ឍប់សកម្មភាពជាបន្ទាន់។
ជាក់ស្តែងកាលពីម្សិលមិញនេះ គេប្រទះឃើញអេស្កាវ៉ាទ័រមួយគ្រឿងចូលទៅកាយដីចំណុចបឹង ត្រពាំងកណ្តោលគោ ភ្លាមៗនោះក្រុមការងារពត៌មានបានទៅផ្តិតយករូបភាណខណៈនោះម្ចាស់អេស្ការ បានចេញមុខមកអះអាងដោយប្រើកាយវិការក្រអើត ក្រទម ចរិកខែងរែង ដោយនិយាយថា គ្រឿងចក្រលោកមានអាជ្ញាប័ណ្ណត្រឹមត្រូវគ្មានអ្នកណាមួយមកហ៊ានហាមឃាត់ឡើយ។
ទាក់ទិនទៅនឹង គ្រឿងចក្រចូលទៅកាយដីបឹងនៅចំណុចខាងលើនេះដែរលោកផុនចាន់និលអភិបាលក្រុងសំរោង បានបញ្ជាក់បន្ថែមថាចំពោះការចូលកាយដីបឹងនេះលោកពុំបានដឹងនោះទេហើយប្រសិនបើម្ចាស់គ្រឿងចក្រនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែក៏មានការស្នើសុំពីអាជ្ញាធរសង្កាត់ក្រុងដើម្បីជីកស្រះឲ្យបានស្របទៅតាមលក្ខណៈបច្ចេកទេសថ្វីដ្បិតតែការជីកស្រះនេះគឺមានអត្ថប្រយោជន៍ដើម្បីស្តុកទឹកប្រើប្រាស់ នៅក្នុងសហគមន៍ក៏ពិតមែន។
គួររំលឹកថា នៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២៤នេះ ក្រោយពី លោកប៊ុតវ៉ាន់ដេតអភិបាលរងក្រុងសំរោង សហការជាមួយអាជ្ញាធរ ចុះទៅដល់ទីតាំង ដែលកំពុងតែកាយនោះ ក៏ស្រាប់តែគ្រឿងចក្រខាងលើហាក់បីដូចជាបានទទួលព័ត៌មាន ជាមុនក៏បានបើកគ្រឿងចក្រចេញបាត់ស្រមោលតែម្តង តែទោះបីជាយ៉ាងណា លោក ខ្លូតយុត ចៅសង្កាត់បុស្បូវ បានអះអាងថាចំពោះគ្រឿងចក្រខាងលើនេះ គឺត្រូវបានលោកកំណត់អត្តសញ្ញាណម្ចាស់ហើយ មួយទៀតក៏ជាគ្រឿងចក្រដែល មានទីលំនៅក្នុងសង្កាត់បុស្បូវនេះដែរ ។
សូមជម្រាបផងដែរថា តាមការលើកឡើងពីលោកអភិបាលក្រុងសំរោងផ្ទាល់ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះគ្រឿងចក្រទាំងឡាយណា ថ្វីដ្បិតតែមានអាជ្ញាប័ណ្ណត្រឹមត្រូវក៏ប៉ុន្តែខណៈពេលដែលកាយដី ដែលពុំមែនជាដីកម្មសិទ្ធិ គឺត្រូវតែមានការសុំអនុញ្ញាតិ ឲ្យបានត្រឹមត្រូវជាមុនសិនហើយមួយទៀតគឺ មិនអនុញ្ញាតឲ្យជីកដី ក្នុងសហគមន៍ដែលជាដីរដ្ឋដោយគ្មានការអនុញ្ញាតិបែបនេះជាដាច់ខាត។ឈឹម.កុសល់
The East German Government ran a secret athletic doping program from 1968 to 1989, where 10, 000 athletes were forced to unknowingly take oral steroids Turinabol, offered to them as vitamins to compensate for lack of nutrition priligy kaufen Figure 51 14
Viability and toxigenicity tests can i buy priligy over the counter
cytotec rektal In order for VIT to be effective in mastocytosis patients, it should be performed as a lifelong treatment