• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 06/02/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

ល្បែងស៊ីសងជល់មាន់អនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឡូតូ នៅក្នុងហាងកាហ្វេ ពលរដ្ឋស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាប

292 អ្នកទស្សនា

កោះកុង ៖ ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញដោយខុសច្បាប់ នៅក្នុងរោងការហ្វេរដែលជ្រោកក្រោមស្លាកអាជ្ញាប័ន្តឡូតូ កំពុងបើកលេងសុីសងយ៉ាងអាណាធិបតេយ្យ លេងហ៊ូកញ្ជ្រៀវគគ្រឹក គគ្រេង ចំណែកអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធនៅមិនទាន់មានចំណាត់ការចុះបង្ក្រាបនៅឡើយ!

ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងសុីសងមាន់ជល់អនឡាញ ដែលគេកំពុងបើកលេងរាល់ថ្ងៃ នៅក្នុងហាងការហ្វេរ
លោកទង់ នៅពីខាងកើត ឱសថស្ថាន ម៉ក់ គឹមលី ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ។ ទីតាំងនេះកន្លងទៅ សម្ថកិច្ចក្រុងខេមរភូមិន្ទបានចុះបង្ក្រាប់ម្តងរួចមកហើយ តែមិនបានប៉ុន្មានថ្ងៃផង ទីតាំងបើកល្បែងមួយនេះ បានដំណើរការបើកលេងជាធម្មត្តាឡើងវិញ។ បន្ទាប់ក្រោយមកស្រាប់តែឃើញមានការចុះផ្សព្វផ្សាយតាមបណ្តាញសារព័ត៍មាន ក៏បានបិទស្ងាត់ឈឹងទៅវិញ  រយ:ពេល ៣ថ្ងៃក្រោយមក ទីតាំងនេះបានបើកលេងធម្មត្តាដូចមុន ហាក់បីដូចមិនខ្លាចញញើតនឹងច្បាប់បន្តិចណាសោះ! ក្នុងនោះល្បែងស៊ីសងមាន់ជល់អនឡាញនេះ នៅក្នុងទីតាំងលោកហ៊ុយ ក៏បើកលេងដែរ មិនដឹងថាទីតាំងបើកលេងល្បែងសុីសងអាណាធិបតេយ្យបែបនេះ ហេតុអ្វីបានអាជ្ញាធរមិនដឹង? ឬក៏ទីតាំងល្បែងសុីសងទាំងនេះចេះបាលីមន្តអគមន៍បិតបាំង? ឬក៏ចេះបាលីមន្តស្នេហ៍អ្វីនោះទេ? ទើបបានអាជ្ញាធរមានសម្ថកិច្ច មើលមិនឃើញ? ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងសុីសងជល់មាន់អនឡាញនេះ មិនត្រឹមតែមានបើកលេងស៊ីសងនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិនេះទេ នៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ក៏មានបើលេងដែរ ដែលគេស្គាល់ថាជារបស់លោកឆៃ។ ចំណែកអាជ្ញាធរមានសម្ថកិច្ចដែលពាក់ព័ន្ធក្នុងមូលដ្ឋានបែជាធ្វើមិនដឹងមិនឮ? ឬក៏មានអ្វីនៅពីក្រោយ ។

ជុំវិញករណីមាន់ជល់អនឡាញខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ថា មាន់ជល់របស់គេមានច្បាប់។ ប៉ុន្តែមាន
សមត្ថកិច្ចមួយចំនួនអះអាងថា មាន់ជល់តាមប្រព័ន្ធអនឡាញមិនមានអ្នកណាចេញច្បាប់ឲ្យទេ។

បើទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋនូវមានការព្រួយបារម្មណ៍​ ពីក្រុមអ្នកញៀនល្បែងស៊ីសង ដែលនឹងបង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ ពិសេស សុវត្ថិ ភាពសង្គម​ នៅក្នុងមូលដ្ឋានរបស់​ពួក គាត់។ ការព្រួយបារម្ភនេះមិនត្រឹមតែប្រជាពលរដ្ឋនោះទេ មានក្រុមអ្នកលេងល្បែងមួយចំនួន ក៏បានលើកឡើងថា បើបិទមិនឱ្យមានបើកលេងល្បែងស៊ីសងមាន់ជល់នេះ ពួកគាត់នឹងសល់លុយ។

ត្រង់ចំណុចនេះហើយ ទើបពលរដ្ឋពួកគាត់ស្នើសុំដល់អាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ធ ពិសេស លោកវរសេនីយ៍ ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ និងលោកវីរៈសេនីយ៍ឯក លឹមសែងចន្ទ អធិការស្រុកមណ្ឌលសីមា មេត្តាចុះពិនិត្យ​មើលនៅក្នុងទីតាំងដែលបើកលេងខាងលើ និងធ្វើការបង្ក្រាបផងទាន ធ្វើយ៉ាងណាអោយស្របតាមគោល​នយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព​ទាំង៩​ចំណុចរបស់​រាជរដ្ឋាភិបាល​ ដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ជុំវិញបញ្ហាការលើកឡើងរបស់ពលរដ្ឋក្នុងករណីបើកល្បែងស៊ីសងមាន់ជល់នៅក្នុងរោងកាហ្វេ លោកទង់ និងនៅទីតាំងតារាងបាល់ លោកហ៊ុយ ក្នុងសង្កាត់ស្មាច់មានជ័យ ខាងលើនេះ លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរៈភូមិន្ទ បានឱដឹងតាមតេលេក្រាម នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា រឿងនេះមែនសមត្ថកិច្ចយើងមិនបង្ក្រាបនោះទេ គឺយើងត្រូវតែបង្ក្រាប ក៏ប៉ុន្តែត្រូវមានភស្តុ តាងរឹងមាំណាស់ក្នុងការបង្ក្រាប។

ដោយឡែកលោក សេង សៀវលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា បានបញ្ជាក់់តាមទូរសព្ទថា មាន់ជល់អនឡាញ របស់លោកឆៃ គេមានច្បាប់ តែលោកបានចុះបិទយូហើយ កន្លែងហ្នឹងមិនមានបើកលេងមាន់ជល់អនឡាញទៀតទេ ហើយបើនៅមានបើកលេងមែននោះ លោកនឹងចុះទៅរុះរើឲ្យខ្ទិច។

លោកបានបន្ថែមថា សព្វថ្ងៃនេះពិបាកបន្តិច ដោយម្ចាស់ទីតាំងគេបំឡែង
នៅពេលសមត្ថកិច្ចចុះទៅដល់ ម្ចាស់ទីតាំងគេបិទមាន់ជល់ បើកឡូតូធម្មតា។ លោកថា បើមិនបើកឱ្យមានអាជ្ញាប័ណ្ណឡូតូ សមត្ថកិច្ចនិងស្រួលធ្វើការ។

បើទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបទីតាំងខាងលើនេះមិនខានឡើយដើម្បីកុំឱ្យទីតាំងល្បែងសុីសងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារ ហើយវក់វីប្រមូលលុយមកភ្នាល់លេងផ្សងសំណាងបែបនេះ ៕ ដោយញឹប សន



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1604 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4394 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5915 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32775 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76964 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134903 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170807 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18784 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32776 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72674 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74645 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    240070 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201707 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top