• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ឆ្នាំ មុន – 05/02/2024
ទំព័រដើម, ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមេធាវីសិក្សា ដើម្បីប្តឹង លោក សឹង សែនករុណា ករណីមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់

314 អ្នកទស្សនា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក សឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ពាក់ព័ន្ធនឹងករណីប្រមាថគណបក្សប្រជាជនកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់នឹងករណី លោក សុន ឆ័យ, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?»
សម្តេចបានបន្ថែមថា «ក្នុងការចុះផ្សាយក៏មានការនិយាយដោយ សឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយប្រមាថមើលងាយ គណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់ខ្ញុំ)»។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ បានដាក់ពាក្យប្តឹង លោក សុន ឆ័យ ម្តងរួចទៅហើយ ពាក់ព័ន្ធនឹងការប្រមាថថា គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានលួចសន្លឹកឆ្នោត។ ពាក់ព័ន្ធនឹងបណ្តឹងនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក៏បានប្រកាសសាលក្រមផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀល៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាបានសម្រេចបង្កើត ក្រុមការងាបង្ក្រាប និងបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    1125 អ្នកទស្សនា
    1 ថ្ងៃ មុន – 24/04/2026
  • ទំព័រដើម
    testestetset
    19843 អ្នកទស្សនា
    18 ថ្ងៃ មុន – 06/04/2026
  • ទំព័រដើម, អចលនទ្រព្យ
    testing
    39755 អ្នកទស្សនា
    21 ថ្ងៃ មុន – 04/04/2026

អចលនទ្រព្យ

  • testing
    testing
    39756 អ្នកទស្សនា
    21 ថ្ងៃ មុន – 04/04/2026
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    603800 អ្នកទស្សនា
    9 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    381956 អ្នកទស្សនា
    11 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    434545 អ្នកទស្សនា
    1 ឆ្នាំ មុន – 07/04/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    187157 អ្នកទស្សនា 5 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    323247 អ្នកទស្សនា 9 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    603800 អ្នកទស្សនា 9 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    367047 អ្នកទស្សនា 11 ខែ មុន – 24/05/2025
  • Untitled post 4633
    367657 អ្នកទស្សនា 11 ខែ មុន – 21/05/2025
  • Untitled post 5034
    284588 អ្នកទស្សនា 9 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    524872 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (435)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (351)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (11)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top