• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 05/02/2024
ទំព័រដើម, ព័ត៌មានជាតិ

ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ រៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារ ក្នុងគោលបំណងបង្កើនភាពស្និតស្នាល និងពង្រឹងសមាសភាពដើម្បីបន្តទិសដៅទៅមុខ

119 អ្នកទស្សនា

(ខេត្តព្រះសីហនុ) ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស ក្រុមការងារសមាគមយុវជនក្រុម៨ និង ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារ ព្រមទាំងសមាជិក សមាជិកា ព្រមទាំងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ នៅភោជនីយដ្ឋានសណ្ឋាគារ ឆ្នេរថ្មី ខេត្តព្រះសីហនុ។

ឯកឧត្តម ឡុង ឌីម៉ង់ មានប្រសាសន៍លើកឡើងថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ពី លោកឧកញ៉ាបណ្ឌិត អេង ចំរើន លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងបន្តពង្រឹងការដឹកនាំក្រុមការងារបច្ចុប្បន្ន ហើយបន្តពង្រីកសមាសភាពបន្ថែមទៀត ពោលគឺពង្រឹងសមាសភាពសមាជិក សមាជិកា របស់ក្រុមការងារឲ្យកាន់តែរឹងមាំ ហើយនឹងព្យាយាមពង្រីកចលនាសកម្មភាពយុវជនបន្ថែមទៀត ដើម្បីមានការទំនាក់ទំនងល្អ និងធ្វើឲ្យកាន់តែមានភាពរឹងមាំគ្រប់កន្លែង អាចដឹងបានលឿនពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមមានការជឿជាក់ថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ អាចនឹងចូលរួមជាភ្នែកជាច្រមុះរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងការចូលរួមប្រមូលព័ត៌មាន និងដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តមបន្តថា គ្រប់សកម្មភាពដែលក្រុមការងារបានចុះធ្វើកន្លងមកនេះគឺពិតជាល្អ ហើយសូមឲ្យថ្នាក់ដឹកនាំ ក្រុមការងារបន្តចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិតប្រាកដ និងលើកទិសដៅការងារបន្តឲ្យបានច្រើនបន្ថែមទៀតដើម្បីចូលរួមជាមួយអាជ្ញាធរមូលដ្ឋានសំដៅឲ្យបានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ។

លោកឧកញ៉ាបណ្ឌិត អេង ចំរើន ក៏បានលើកឡើងថា សមាគមយុវជនក្រុម៨ គឺជាសមាគមមនុស្សធម៌មួយដែលបានបង្កើតឡើងអស់រយៈពេល ១៤ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញផ្ទាល់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០១០។

ក្រុមការងារបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយដល់កិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនា សម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ការបង្កើតសហគមន៍កសិកម្ម ជួយដល់កសិករ ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់នេះ មានគោលបំណងរួមគឺ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថាន។

ជាចុងក្រោយក្នុងនាមប្រធានក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ លោកឧកញ៉ាបណ្ឌិត អេង ចំរើន សូមប្តេជ្ញាចិត្តថានឹងបន្តសកម្មភាពក្រុមការងារឱ្យរឹតតែមានភាពផុសផុល ក៏ដូចជាខិតខំផ្តួចផ្តើមដឹកនាំ និងចូលរួមសកម្មភាពនានា និងការងារមនុស្សធម៌ឱ្យបានកាន់តែប្រសើរ រីកចម្រើន និងជោគជ័យជាបន្តបន្ទាប់ ដើម្បីចូលរួមលើកស្ទួយការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1513 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4305 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5825 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32599 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76874 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134812 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170717 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18693 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32600 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72585 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74557 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    239984 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201620 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top