• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 03/02/2024
ទំព័រដើម, ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាលរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ០២កុម្ភៈ ក្រោមប្រធានបទ «តំបន់ដីសើម និងសុខុមាលភាពប្រជាជន» នៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្អមសំណ

237 អ្នកទស្សនា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ០២កុម្ភៈ ក្រោមប្រធានបទ «តំបន់ដីសើម និងសុខុមាលភាពប្រជាជន» ក្រោមអធិបតីភាពឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ដែលប្រារព្ធធ្វើនៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។

ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ទិ វាតំបន់ដីសើមអន្តរជាតិ ដែលស្របទៅនឹង កម្មវិធីបរិស្ថានសហប្រជាជាតិ មានប្រទេសសមាជិកជាច្រើនតែងបាន ប្រារព្ធទិវានេះ នៅថ្ងៃទី២ កុម្ភៈ ក្នុងគោលបំណងដ៏សំខាន់ លើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ សំខាន់ជាអន្តរជាតិ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ព្រមទាំងចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមថែរក្សា ការពារ ស្ដារ និងអភិរក្សតំបន់ ដីសើមនៅកម្ពុជា ជាពិសេស ធនធាននៅក្នុង ធនធាននៅក្នុង និងជុំវិញត់តំបន់ដីសើម។

ឯកឧត្តមបានបន្តទៀតថា៖ ដោយមើលឃើញពីភាពចាំបាច់ ការពារ អភិរក្ស និងការប្រើប្រាស់តំបន់ដីសើម ធនធានជាច្រើននៃតំបន់ដីសើម ជាពិសេស សត្វស្លាបទឹក រាជរដ្ឋាភិបាលកម្ពុជា ក៏បានក្លាយជាសមាជិកពេញសិទ្ធនៃអនុសញ្ញារ៉ាមសារ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩៩។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមាន តំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង ទី១) តំបន់រ៉ាមសារកោះកាពិ ទី២) តំបន់រ៉ាមសារព្រែកទាល់ ទី៣) តំបន់រ៉ាមសារស្ទឹងសែន ទី៤) តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងទី៥) តំបន់រ៉ាមសារស្ទឹងត្រែង ក្នុងនោះដែរយើងក៏មានតំបន់ការពារធម្មជាតិ ដែលជាតំបន់ដីសើមមានសារៈសំខាន់សម្រាប់ បរិស្ថាន និងសង្គមជាតិ ដូចជា តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប តំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ការពារទេសភាពបឹងកាដេរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និង ឧទ្យានជាតិសមុទ្រកោះរ៉ុង។

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ ចំពោះសកម្មភាពរបស់មន្ទីរបរិស្ថានខេត្តកណ្ដាល ដែលបានសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុកលើកដែក ដើម្បីរៀបចំទិវានេះឡើង គឺជាការឆ្លុះបញ្ចាំងនូវស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែក ដល់កិច្ចការពារ អភិរក្ស អភិវឌ្ឍន៍ និងស្ដារតំបន់ដីសើម ដែលជាសម្បត្តិដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់យើងទាំងអស់គ្នា ដែលត្រូវគ្រប់គ្រង ថែរក្សាបានល្អជានិច្ចនិរន្តរ៍ និងកំពុងអនុវត្តនូវបន្ទាត់នយោបាយជាតិ មួយយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ នៅទីនេះ សម្រាប់ខេត្តកណ្តាល។

ឯកឧត្តមអភិបាលរងខេត្តកណ្ដាលបានបន្តទៀតថា៖ តំបន់ដីសើម គឺជាផ្នែកដ៏សំខាន់នៃបរិស្ថានធម្មជាតិ ដោយសារតំបន់ដីសើម ជួយទប់ស្កាត់ការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយវាបានផ្ដល់ទីតាំងសម្រាប់ធ្វើជម្រករបស់សត្វស្លាប សត្វព្រៃច្រើនប្រភេទ ព្រៃឈើ និងជាទីតាំងសម្បូរបែបនៃជីវចម្រុះរស់នៅ ដែលទ្រទ្រង់ដល់មុខងារ និងផ្តល់នូវសេវា នានាដល់ប្រព័ន្ធអេកូឡូស៊ី ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់ប្រជាជន និងផ្តល់នូវសន្តិសុខស្បៀងសុខភាព ខ្យល់អាកាសបរិសុទ្ធ ទឹកស្អាត ទឹកស្រោចស្រព ការដឹកជញ្ជូន ឬនាវាចរតាមផ្លូវទឹក ឱសថ ការ កម្សាន្ត ហើយក៏ចូលរួមចំណែកដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចជាតិ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្ត បានអោយដឹងថា៖ មន្ទីរបាននាំយកកូនឈើ១៦០ដើម ប្រភេទកូនព្រៃលិចទឹក ដើមសណ្តាន់ និង ដើមម្តេញ ១៥៤ដើម និងព្រៃដីគោក ដើមខិត្តបាស និងដើមលាភ ៦ដើម សម្រាប់បែងចែកដាំនៅតាម មូលដ្ឋានក្នុងឃុំនេះ។
– ដាំផ្ទាល់នៅវាលទំនាបបឹងវែងភូមិក្អមសំណក្រោម ១៣៤ដើម ជាប្រភេទព្រៃលិចទឹក សណ្ដាន់ និងម្ដេញ ចែកជូនដាំបន្តភូមិរាំងជួរ ១០ដើម និងភូមិក្អមសំណលើ ១០ដើម ប្រភេទព្រៃលិចទឹក និងទុកដាំផ្ទាល់ នៅក្នុងបដិវេណសាលា ៦ ដើម ប្រភេទព្រៃដីគោក ហើយមន្ទីរគ្រោងនឹងបណ្ដុះកូនឈើឲ្យបាន១ឆ្នាំចំនួន ៣៥០០០ដើម។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    19878 អ្នកទស្សនា
    19 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    40207 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    46518 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    230141 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    181833 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    237948 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    272533 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    125121 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    230142 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    174840 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    176079 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    94882 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    339703 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top