កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម.

3

ទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅក្នុងភូមិ.សំរោងស្នោ.ឃុំ.សំរោងក្នុង.ស្រុក.ឯកភ្នំ.ខេត្ត.បាត់ដំបង.
ប្រភពពីម្ចាស់ដីដែលមានទំនាស់ឈ្មោះ.ថាន.សុឃិន.ភេទស្រីអាយុ ៥៨ ឆ្នាំ.រស់នៅក្នុងភូមិ.សំរោងស្នោ.ឃុំសំរោងក្នុង.ស្រុកឯកភ្នំ.ខេត្តបាត់ដំបង.ដែលត្រូវជាចុងចោទបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថារូបគាត់ត្រូវបានឪពុកចិញ្ចឹមរបស់គាត់ដែលមានឈ្មោះឈុន.សេង.បានយករូបគាត់មកចិញ្ចឹមតាំងពីរូបគាត់មានអាយុ ៨.ឆ្នាំមកម្លេះ.ចាប់តាំងពីឆ្នាំ ១៩៧៩រូបគាត់បានរស់នៅជាមួយនឹងឪពុកម្ដាយចិញ្ចឹមមករហូត.លុះដល់ឆ្នាំ ១៩៩០ម្ដាយចិញ្ចឹមរបស់គាត់ក៏បានស្លាប់.នៅសល់តែរូបគាត់នឹងឪពុកចិញ្ចឹមរបស់គាត់.រហូតមកដល់ឆ្នាំ ១៩៩៥.ឪពុកចិញ្ចឹមរបស់គាត់ដែលមានឈ្មោះ.ឈុន.សេង.ក៏បានដាក់ឈ្មោះគាត់ចូលទៅក្នុងបញ្ជីគ្រួសារ.ហើយក៏បានរៀបចំឲ្យគាត់មានគ្រួសារក្រោយមកទៀតឪពុកចិញ្ចឹមរបស់គាត់ក៏បានស្លាប់ចោលគាត់ទៀត.លុះមកដល់ឆ្នាំ ២០២២.រូបគាត់ក៏បានទៅធ្វើប្លង់ដីលំនៅដ្ឋាន.ពេលនោះលោកមេឃុំ.ឈ្មោះឡាច.សាទ.គាត់បានស៊ីញ៉េដឹងឮអោយហើយ.តែលោកស្មៀនឃុំឈ្មោះ.មាន.ភិរម្យ.មិនព្រមបោះត្រាឲ្យគាត់ដោយសំអាងថាដីមានទំនាស់.លុះមកដល់ឆ្នាំ ២០២៣ស្រាប់តែលេចមុខឈ្មោះ.ឈុន.ដានី.ដែលត្រូវជាកូនបង្កើតរបស់ឪពុកចិញ្ចឹមគាត់ដែលបានបាត់ខ្លួនតាំងពីឆ្នាំ ១៩៧៥.បានប្ដឹងរូបគាត់ទៅតុលាការសុំដកដីលំនៅឋាននិងផ្ទះបុរាណមួយខ្នងយកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់។
តែរូបគាត់មិនព្រមប្រគល់ដីលំនៅឋាននិងផ្ទះឱ្យទេ.រហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយសម្រាប់គ្រួសារគាត់.ទើបគាត់សំណូមពរមកអង្គភាពសារព័ត៌មាន.FK.NEWS.ជួយផ្សព្វផ្សាយឱ្យដឹងឮដល់ថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងភូមិបានអះអាងថា.ឈ្មោះឈុន.ដានី ដែលជាដើមចោទបានបាត់ខ្លួនអស់រយៈពេលជិត ៥០ ឆ្នាំមកនេះគាត់បានទៅរស់នៅឯប្រទេសបារាំងពុំដែលត្រឡប់មកមើលថែឪពុកម្ដាយដែលចាស់ជរាម្ដងណាឡើយ.គឺមានតែឈ្មោះ.ថាន់.សុឃិន.និងគ្រួសារដែលត្រូវជាកូនចិញ្ចឹមជាអ្នកមើលថែឪពុកម្ដាយចាស់ជរារហូតមកដល់ថ្ងៃគាត់អស់ជីវិតរៀងៗខ្លួន។ឈឹម.កុសល។

LEAVE A REPLY

Please enter your comment!
Please enter your name here