• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 02/02/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

បុរសវ័យម្ភៃឆ្នាំជាងម្នាក់ដែលគេស្គាល់ថាជាអ្នកដើរបញ្ចូលហ្គាសបានចងកសម្លាប់ខ្លួននៅលើដើមឈើទាំងកណ្តាលថ្ងៃត្រង់ដោយពុំទាន់ដឹងអំពីមូលហេតុ

156 អ្នកទស្សនា

(ឧត្តរមានជ័យ)មានហេតុការណ៏ដ៏គួរឲ្យភ្នាក់ផ្អើលដល់អ្នកភូមិទាំងកណ្តាលថ្ងៃត្រង់ ដោយបុរសម្នាក់មានវ័យម្ភៃឆ្នាំជាងបានចងកសម្លាប់ខ្លួននៅលើដើមឈើត្រង់ចំណុចដីចំការដំឡូងមីមួយកន្លែងដោយបន្សល់ទុកនូវម៉ូតូវ៉េវពណ៌ក្រហម១គ្រឿងពាក់ស្លាកលេខ1X.9348 ស្ថិតនៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលករណីនេះបានកើតឡើងនារសៀលថ្ងៃទី០១ខែកុម្ភ:ឆ្នាំ២០២៤។

ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយ នៅវេលាម៉ោងចន្លោះ១១ជាងគាត់មានគ្នា២នាក់កំពុងដើររកអន្ទង់លុះដល់ចំណុចខាងលើក៏បានឃើញម៉ូតូ១គ្រឿងនៅលើផ្លូវលំ ហើយខណ:នោះពួកគាត់ក៏បានមើលទៅលើដើមឈើក៏បានឃើញបុរសម្នាក់ចងកនៅលើដើមឈើកម្ពស់ប្រហែលជិត៥ម៉ែត្រ បន្ទាប់មកគាត់ក៏ប្រញាប់ប្រញាល់រត់ទៅរាយការណ៏ប្រាប់លោកមេភូមិតែម្តង។

ក្រោយកើតហេតុក៏ឃើញមានសមត្ថកិច្ចមូលដ្ធានអាជ្ញាធរភូមិសង្កាត់ជាច្រើនចុះមកដល់ទីតាំងកើតហេតុ ហើយធ្វើការត្រួតពិនិត្យនឹងបានយករណាយន្តមកអារដើមឈើដើម្បីធ្វើកោសល្យពិច្ច័យលើសាកសពនៅត្រង់ចំណុចខាងលើភ្លាមៗផងដែរ។

បើយោងតាមប្រភពពីប្រជាពលរដ្ធរស់នៅក្នុងភូមិកំណប់បានលើកឡើង នឹងអះអាងសន្និដ្ធានថាបុរសដែលជាជនរងគ្រោះដែលគេស្គាល់ថា ឈ្មោះម៉េងទិត្យជាអ្នកដើរបញ្ចូលហ្គាសនៅតាមភូមិខាងលើបើការសង្ស័យរបស់ពួកគាត់ផ្ទាល់អាចមានបញ្ហា ផ្លូវចិត្តរឿងគូស្នេហាសង្សារសុំបែកផ្លូវទើបបានជាគិតខ្លីបែបនេះ។

គួររំលឹកថា បន្ទាប់ពីមានការផ្តល់ពត៌មានពីលោកមេភូមិកំណត់រួចមកថា មានកើតករណីចងកសម្លាប់ខ្លួននៅវេលាម៉ោងប្រមាណជា១២ជាងថ្ងៃទី០១ខែកុម្ភ:ឆ្នាំ២០២៤រសៀលនេះសមត្ថកិច្ចមូលដ្ធានចុះទៅដល់ទីតាំងកើតហេតុដោយទទួលពត៌មានជាបឋមថា ជនរងគ្រោះដែលបានចងកបញ្ចប់ជីវិតនៅលើដើមឈើត្រង់ចំណុចខាងលើមានឈ្មោះម៉េងទិត្យមានវ័យប្រហែលម្ភៃឆ្នាំជាង ហើយស្រុកកំណើតនៅស្រុកស្វាយចេកខេត្តបន្ទាយមានជ័យមុខរបរដើរបញ្ចូលហ្គាស ជួលផ្ទះគេនៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញក្រុងសំរោងសហការជាមួយអាជ្ញាធរមូលដ្ធានកំពុងស្រាវជ្រាវជុំវិញទាំងកន្លែងកើតហេតុ ដើម្បីសុើបអង្កេតយ៉ាងយកចិត្តទុកដាក់សម្រាប់ធ្វើកោសល្យពិច្ច័យឲ្យច្បាស់ពិតប្រាកដថាជនរងគ្រោះស្លាប់ដោយសារអ្វីនោះ ហើយនឹងរងចាំគ្រួសារសាច់ញាតិដើម្បីធ្វើកណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ឈឹម.កុសល។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    14597 អ្នកទស្សនា
    14 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    35032 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    41413 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    220143 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    176568 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    232774 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    267422 អ្នកទស្សនា
    6 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    119770 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    220144 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    169667 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    170920 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    89795 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    334724 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top