• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 01/02/2024
ទំព័រដើម, ព័ត៌មានជាតិ

ពិធីដង្ហែរព្រះពុទ្ធរូបធ្វើពីស្ពាន់យកមកតម្កល់លើបល្ល័ង ស្ថិតនៅវត្តគីរីជលសារកោះរ៉ុង ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

101 អ្នកទស្សនា

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដង្ហែរព្រះពុទ្ធរូបធ្វើពីស្ពាន់យកមកតម្កល់លើបល្ល័ង ស្ថិតនៅវត្តគីរីជលសារកោះរ៉ុង ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

ការដង្ហែរព្រះពុទ្ធរូបសាងសង់អំពីស្ពាន់នេះ ដើម្បីយកមកតម្កល់ក្នុងព្រះវិហារវត្តគីរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីឱ្យពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាតាមបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ហើយមកដល់ពេលបច្ចុប្បន្នសំណង់ព្រះវិហារនេះសាងសង់បានប្រមាណជា ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែ១២ ឆ្នាំ២០២៤ខាងមុខ ម្យ៉ាងការសាងសង់ព្រះវិហារនេះលឿន ឬឆាប់ដោយសារយើងបានរៀបចំគណៈកម្មាធិការគ្រប់គ្រងនៃការសាងសង់បានត្រឹមត្រូវ រៀបចំផែនទី និងប្លង់សាងសង់ទៅតាមក្បួនខ្នាត ពិសេសថែមទៀតនោះ ក្រុមការងាររបស់យើងមានជំនាញ និងបច្ចេកទេសក្នុងការសាងសង់ព្រះវិហារ ធ្វើឱ្យដំណើរការសាងសង់បានលឿនតាមការគ្រោងទុក។

សំណង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុងនេះ វាគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកប្រតិបត្តិ និងទស្សនានាពេលខាងមុខ ព្រោះសំណង់ព្រះវិហារនេះ គឺសាងសង់តាមរចនាបទខ្មែរ។

សូមរម្លឹកថា ព្រះពុទ្ធរូបធ្វើពីស្ពាន់នេះ ត្រូវបានរៀបចំពិធីសិតព្រះភ័ក្រ (ចាក់ពុម្ព) ក្រោមអធិបតីភាពពីលោកជំទាវសម្តេចក្រឡាហោម ញ៉ែម សាខន ស ខេង និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងមក នៅភូមិប្រតិល សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពី។

ព្រះពុទ្ធរូបអង្គនេះមានខ្នាត និងប្លង់ព្រះពុទ្ធរូបត្រឹមត្រូវតាមខ្នាតសាងសង់អំពីស្ពាន់មានកម្ពស់គិតត្រឹមភ្នេន ដល់ផ្នួងសក់មានកម្ពស់ ៣,១១៩ម៉ែត្រ ប្រវែងភ្នេនព្រះមាន ២,៧៧២ម៉ែត្រ កម្ពស់ត្របកឈូកទម្រព្រះពុទ្ធរូប ០,៤៤៣ម៉ែត្រ មានទម្ងន់ ២តោន ទុកសម្រាប់ឱ្យពុទ្ធបរិស័ទនៅសង្កាត់កោះរ៉ុងគោរពបូជា។

សូមបញ្ជាក់ថា ការសាងសង់ព្រះវិហារវត្តគិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ជាគំនិតផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវសម្រាប់ប្រជាពលរដ្ឋនៅតំបន់កោះក្នុងខេត្តព្រះសីហនុ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1433 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4224 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5745 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32445 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76793 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134732 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170640 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18610 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32446 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72507 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74481 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    239908 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201544 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top