• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 03/08/2024
ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ត្រៀមអបអរសាទរ ថ្ងៃបើកការរដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

22229 អ្នកទស្សនា

ខេត្តរតនគិរី៖ ព្រែកជីកហ្វូណនតេជោ ជាគម្រោងដ៏ធំមហិមា ហើយជាសមទ្ធិផលថ្មីដ៏អស្ចា មិនត្រឹមតែប៉ុណ្ណោះជាគម្រោងប្រវត្តសាស្ត្ររបស់ជាជនកម្ពុជា ព្រែកជីកហ្វូណនតេជោ ជាសម្បត្តិរបស់ប្រជាជនកម្ពុជា ទាំងអស់គ្នាតទៅអនាគត់គ្រប់ជំនាន់។

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃដើមកំណើតនៃព្រែកជីកហ្វូណនតេជោ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានចិត្តរំភើប សប្បាយរីករាយអបអរសាទរផងដែរ។

ក្នុងឱកាសថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃបើកការរដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ហើយក៏ជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជាតិខ្មែរទទួលបានមរតកដ៏មហាសាលនេះ។ ចំណែករដ្ឋបាលខេត្តរតនគិរី មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ក៏បានត្រៀមចិត្តដ៏រំភើបចូលរួមអបអរសាទរថ្ងៃប្រវត្តិសាស្ត្រនេះផងដែរ។

ឯកឧត្ដម ញ៉ែម សំអៀន អភិបាលខេត្ត តំណាងអោយប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ក៏បានមានប្រសាសថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ហើយការអនុវត្តគម្រោងនេះ ដោយបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការផ្ដួចផ្ដើមគម្រោងនេះ គឺជាគុណបំណាច់ខ្ពស់ណាស់ ក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា យើងឯករាជក្នុងការដឹកជញ្ជូនផ្លូវទឹក ជារាសាស្ត្រ វិស័យកសិកម្ម វិស័យទេសចរណ៍ និងផលប្រយោជន៍ជាច្រើនទៀតរបស់ប្រជាជនកម្ពុជា ហើយគម្រោងនេះជាប្រវត្តសាស្ត្ររបស់ទេសកម្ពុជា យើងជាកូនខ្មែរមានមោតនភាពមែនទែន នាសម័យតេជោសន្តិភាព ដែលលោកបានគិតគូដល់ប្រទេសជាតិ។ ឯកឧត្ដមអភិបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស សង្ឃឹមជឿជាក់ថា ក្រោយពេលសាងសង់ព្រែករួចរាល់ សេដ្ឋកិច្ចប្រទេសយើងនឹងមានការរីកចំរើន។ ឯកឧត្ដមបានបញ្ជាក់ថា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩,៩នាទីជាថ្ងៃប្រវត្តិសាស្ត្រ នៃគម្រោងព្រែកជីកហ្វូណនតេជោ ឯកឧត្ដមក៏បានត្រៀមលក្ខណៈទូទាំងខេត្តរតនគិរី ក៏ដូចប្រជាជនទូទាំងប្រទេសកម្ពុជាផងដែរ ក្នុងការអបអរសាទរយ៉ាងអធឹកអធមនូវថ្ងៃប្រវត្តិនេះ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងរបស់ខ្មែរទាំងអស់គ្នា ដើម្បីខ្មែរគ្រប់រូប ហើយគម្រោងនេះ ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាមរតសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ត្រូវចងចាំ ពីគុណតម្លៃ និងអត្ថប្រយោជន៍ ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផ្លូវទឹករបស់កម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯកនៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងហ្វូនតេជោនេះ នឹងយកខេត្តកែប ជាច្រកសម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយតាមគម្រោងនេះ ខេត្តកែបនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ លើសពីនេះទៅទៀត នៅពេលដែលសម្រេចគម្រោងនេះ នោះកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដ៏មហាសាល ដែលប្រជាជនកម្ពុជាមិននឹកស្មានដល់៕ ដោយ ភួង ផុន

 



Previous
Next

ចែករំលែកទៅកាន់ :

  1. Poison_tus
    13/08/2025

    Looking for where [url=https://my-poison.shop/]buy curare venom[/url]? Check out our range of certified products with a guarantee of confidentiality and efficacy!

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    24366 អ្នកទស្សនា
    23 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    44614 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    50826 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    238627 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    186299 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    242353 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    276868 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    129656 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    238628 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    179217 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    180429 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    99195 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    343929 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top