• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 15/06/2024
ព័ត៌មានជាតិ

តើ លោក​ គង់​ វុន​ មាន​អំណាច​ធំ​ប៉ុណ្ណា​ ទើប​ហ៊ាន​ ឈូសឆាយ​ដី​ពព្រៃរបស់​រដ្ឋ​ មេឃុំ​ឆ្លើយ​មិនដឹង​??

770 អ្នកទស្សនា

ខេត្តសៀមរាប៖ ដូចពាក្យចាស់ពោលមិនខុសមែន (ដីព្រៃរបស់រដ្ឋ) បើខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃក៏វាមិនហ៊ាន។ បើ​តាម​ប្រភព​ព័ត៌មាន​ពីអ្នក​ឆ្លងកាត់​នៅ​ចំណុច​ត្រពាំងកណ្ដៀងឈៀងខាងកើតស្ថិតក្នុងភូមិ រូងថ្មី ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ប្រាប់​អ្នកសារព័ត៌មាន​ថា​ មាន​ការ​កាប់​ទន្ទ្រាន​
ឈូសឆាយ​ដីព្រៃរបស់រដ្ឋយ៉ាងគគ្រឹកគគ្រេង​ ដែល​អ្នក​ប្រព្រឹត្ត​ទាំងនោះ​មាន​ឈ្មោះ​ គង់ វុន។ ប្រភព​បន្តថា​ មិនដឹង​លោក​ គង់ វុន​​ នោះ​
មានខ្សែរ ឬអំណាចធំប៉ុណ្ណាទើបហ៊ានរំលោភឈូសឆាយដីព្រៃរបស់រដ្ឋដោយមិនរំខានដល់ អាជ្ញាធរ​ដែនដី​ ឬ​ជំនាញ​ពាក់ព័ន្ធ​យ៉ាង​ដូច្នេះ​?។

ជារៀងរាល់ថ្ងៃ លោក គង់ វុន បានប្រើស្នៀតពិសេស ពេលថ្ងៃយកគោយន្តកែច្នៃដឹកកម្មករចូលកាប់បំផ្លាញព្រៃឈើដោយដៃអស់រាប់សិបហិចតា ពេលយប់លោកប្រើគ្រឿងចក្រ។
ជាក់ស្ដែងនៅយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩:៤៥នាទី លោក គង់វុន បានយកគ្រឿងចក្រអាប៊ុលចូលរុញប្រមូល
ដើមឈើ​ដែលកាប់​ឆ្ការ​រួចជាដុំៗ ដើម្បីដុតកម្ទេចចោលនៅនឹងកន្លែង។

បញ្ហា​ខាងលើ​អង្គភាពសារព័ត៌មានយើងបានរាយការណ៍តាមប្រព័ន្ធតេឡេក្រាមទៅលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកបានចូលមើលហើយតែមិនឆ្លើយតបមកវិញនោះទេនៅមុនពេលចេញផ្សាយនេះ។

ចំណែក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក​ក៏ក៏មិនឆ្លើយតដែល បន្ទាប់ពី​អង្គភាពយើងបានរាយកាណ៍ជូនលោក។

រីឯលោក ម៉ុង ប៊ុលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើប្រចាំខេត្តសៀមរាប អង្គភាពសារព័ត៌មានយើងរាយការណ៍និងបញ្ជូនរូបភាពតារយៈតេឡេក្រាម លោកក៏ចូលមើលហើយតែមិនឆ្លើយតបដូចគ្នា។

បើតាម​លោក យន្ត ប្រុស មេឃុំល្វែងឫស្សី  បានឆ្លើយយ៉ាងខ្លីថា (លោកមិនដឹងទេ)។
អង្គភាពសាព័ត៌មានយើង រង់ចាំការបកស្រាយឡើងវិញរាល់ មន្ត្រីជំនាញពាក់ព័ន្ធ​ដែលព័ត៌មានយើងបាន ទំនាក់ទំនង​ទៅហើយ​តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ ផ្ទុយ​ពី​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ (អង្គភាព​រដ្ឋ​ត្រូវធ្វើការ​ឲ្យ​បាន​ល្អ​សហការ​ល្អ​ជាមួយ​អ្នកសារព័ត៌មាន​ ព័ត៌មាន​ជា​អំណាច​ទី៤​ ដែល​ជួយរាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ជាតិ​​ និង​របប​សារព័ត៌មានជាគោល)។

សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់មានអនុសាសន៍ទៅកាន់អភិបាលខេត្ត សម្ថកិច្ច និងជំនាញពាក់ព័ន្ធត្រូវការពារនិងបង្រ្កាបឲ្យបាននូវបុគ្គលខិលខូចដែលចូលកាន់កាប់ហ៊ុំព័ទ្ធយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ឌិផ្ទាល់ខ្លួន ត្រូវចាប់ខ្លួនយកមក ផ្ដន្ទាទោស​តាមច្បាប់​ជាដាច់ខាត។

ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការសំណូមពរដល់ ឯកឧត្ដម​ ប្រាក់ សោភ័ណ្ឌ អភិបាល នៃ​គណ​អភិបាល​ខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានចុះទប់ស្កាត់និងបង្រ្កាបការកាប់ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់រដ្ឋ​នៅចំណុចទីតាំងខាងលើនេះផងទាន៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    25665 អ្នកទស្សនា
    24 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    45877 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    52067 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    241038 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    187586 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    243615 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    278110 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    130959 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    241039 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    180471 អ្នកទស្សនា 5 ខែ មុន – 24/05/2025
  • Untitled post 4633
    181673 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    100424 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    345124 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top