• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 14/06/2024
ព័ត៌មានជាតិ

ពិតជាព្រហើនមែនតុលាការចេញដីការក្សាការពារនៅកន្លែងចាក់អាចម៍ដីគ្រោងធ្វើរោងចក្រហើយនៅតែបំពានដីការទៀត

276 អ្នកទស្សនា

ខេត្តកំពង់ស្ពឺ៖ ពិតជាអាងខ្នងមែនហើយស្របពេលដែលតុលាការចេញដីការក្សាការពារនៅលើទីតាំងដីដែលគ្រោងនឹងសាងសង់រោងចក្រមួយកន្លែងក្រុមឡានដឹកដីមិនត្រឹមតែមិនស្ដាប់និងអនុវត្តតាម នោះទេថែមទាំងបំពាននៅតែបន្តដឹកដីទៅចាក់យ៉ាងគឃ្លើនដោយមិនញញើតច្បាប់បន្តិចសោះ។ ការនៅតែបន្តចាក់ដីនៅលើទីតាំងដែលមានដីការក្សាការពារនេះតើអាជ្ញាធរពាក់ព័ន្ធមានបានជ្រាបដែរឬទេឬក៏បានដឹងហើយធ្វើមិនដឹងមិនឮទុកពេលឲ្យក្រុមឡានដឹកដីទៅចាក់លើកន្លែងដែលត្រូវបានហាមឃាត់ទៅវិញ។

យោងតាមប្រភពបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅលើទីតាំងចាក់អាចម៍ដីនិងរណ្ដៅដីទំនប់អូរក្រាំងអំបិល ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានមន្ត្រីតុលាការជាច្រើនរូបព្រមទាំងអាជ្ញាធរពាក់ព័ន្ធដោយមានលោកស្វាយ សារុន អភិបាលរងស្រុកសំរោងទង ចូលរួមផងដែរនោះបានចុះទៅដល់ទីតាំងដែលត្រូវប្រកាសហាមមិនឲ្យមានសកម្មភាព តាមពាក្យស្នើសុំរបស់លោកទឹម គឹមសាន ដោយបានអានសេចក្តីសម្រេចរបស់តុលាការឲ្យក្រុមថៅកែដីនិងក្រុមឡានទាំងនោះផ្អាកសកម្មភាពមិនឲ្យបន្តដឹកអាចម៍ដីទៅចាក់ទៀតនោះទេ។

ប្រភពបន្តថាបើទោះជាមានដីការក្សាការពារហាមឃាត់មិនឲ្យមានសកម្មភាពដឹកអាចម៍ដីយកទៅចាក់លើទីតាំងដីដែលត្រូវបានហាមឃាត់យ៉ាងណាក្តីនៅរសៀលថ្ងៃដដែលបន្ទាប់ពីក្រុមមន្ត្រីតុលាការបានចាកចេញផុតក្រុមឈ្មួញថៅកែរណ្ដៅដីឈ្មោះលឹមចាន់ថុលនិងបក្សពួកក្រុមឡាននៅតែបន្តសកម្មភាពដឹកអាចដីយកទៅចាក់យ៉ាងគឃ្លើនដោយមិនញញើតច្បាប់បន្តិចសោះឡើយ។

ប្រភពមួយផ្សេងទៀតបានបង្ហើបផងដែរថាពេលនេះគេនៅតែឃើញក្រុមឈ្មួញ(ថៅកែលឹមចាន់ថុល)នៅតែហ៊ានបន្តសកម្មភាពយ៉ាងគឃ្លើនបែបនេះដោយសារតែមានមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ ធ្វើជាខ្នងបង្អែកឲ្យក្រុមឡាននិងថៅកែរណ្ដៅដីនោះ។

បើតាមមន្ត្រីតុលាការមួយរូបបានបញ្ជាក់ប្រាប់ថា”មុនពេលដែលតុលាការចុះទៅអនុវត្តដីការក្សាការពារនេះគឺគេបានឃើញមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទៅរត់ការនៅសាលាដំបូងដោយស្នើសុំឲ្យមានការពន្យារពេលតែត្រូវបានបដិសេធ “។ មន្ត្រីតុលាការដដែលបានបន្តថាការដែលអាជ្ញាធរមូលដ្ឋាននិងក្រុមឈ្មួញនៅតែបន្តសកម្មភាពមានន័យថាប្រឆាំងទៅនឹងច្បាប់ដែលធ្វើឲ្យមានការប៉ះពាល់ដល់សេចក្តីសម្រេចរបស់តុលាការ យោងតាមមាត្រា ៥២០​ – បទបដិសេធការអនុវត្តសេចក្តីសម្រេចរបស់តុលាការ”អំពើរបស់អ្នករាជការសាធារណៈ ក្នុងមុខការរបស់ខ្លួន ដែលមិនព្រមអនុវត្ត សាលដីកា សាលក្រម ដីកា ឬរាល់បញ្ជារបស់អាជ្ញាធរតុលាការ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល “។លើសពីនេះទៅទៀតយោងតាម
មាត្រា ៥២៣​ – បទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ”អំពើរិះគន់លិខិត ឬសេចក្តីសម្រេចរបស់តុលាការ ក្នុងគោលដៅបង្កឱ្យមាន ភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ ឬក៏បង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦(ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល “។ អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ ត្រូវផ្តន្ទាទោសដូចគ្នានឹងទោសដែលមានចែង ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានទៅផ្តិតយករូបភាពឃើញថាសកម្មភាពក្រុមឡាននៅតែបន្តដឹកអាចម៍ដីយ៉ាងគគ្រឹកគគ្រេងមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការឡើយ។ សកម្មភាពបែបនេះធ្វើឱ្យភាគីពាក់ព័ន្ធមានការមន្ទិលសង្ស័យទៅលើអាជ្ញាធរស្រុកសំរោងទង ថាមិនយកចិត្តទុកដាក់បណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញធ្វើសកម្មភាពតាមតែអំពើចិត្ត។ ពេលនេះមហាជនក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុកសំរោងទងតើហ៊ានចាត់ការទៅលើក្រុមឈ្មួញចាក់ដីទាំងនោះដែរឬយ៉ាងណាស្របពេលដែលទីតាំងមួយនោះមានដីការក្សាការពាររបស់តុលាការរួចស្រេចទៅហើយ ឬមួយក៏អាជ្ញាធរក៏ដូចជាលោកស្វាយសារុនខ្លាចអំណាចមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺឬក៏ខ្លាចអំណាច មន្ត្រីយោធាបំរើការខាងអភិវឌ្ឍន៍ក្រសួងការពារជាតិបានចេះតែសំងំស្ងៀមបណ្ដោយឲ្យមានសកម្មភាពបែបអនាធិបតេយ្យនេះទៅវិញ ។

ជាក់ស្តែងនៅរសៀថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះដែរតំណាងលោកទឹម គឹមសាន បានយកពាក្យបណ្តឹងមួយច្បាប់ទៅដាក់នៅរដ្ឋបាលស្រុកសំរោងទង តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនព្រមទទួលឡើយ។ការមិនព្រមទទួលពាក្យបណ្តឹងរបស់លោកទឹម គឹមសាន បានបញ្ជាក់ឲ្យឃើញពីភាពកំសោយរបស់រដ្ឋបាលស្រុកសំរោងទងយ៉ាងខ្លាំង។

ពាក់ព័ន្ធការលើកឡើងខាងលើនេះដែរ លោក ស្វាយ សារុន អភិបាលរងស្រុកនិយាយថា លោកបានចូលរួមជាមួយមន្ត្រីតុលាការដើម្បីទប់ស្កាត់រក្សាការពារ ក្រុមហ៊ុនដែលចាក់អាចម៍គ្រោងធ្វើរោងចក្រមែន។ ប៉ុន្តែលោកមិនទាន់ទទួល បានព័ត៌មានថា ក្រុមរថយន្តដឹកដីនៅចាក់បន្តទៀតនោះទេ។ លោកបានឱ្យឃុំចុះទៅពិនិត្យមើល ប្រសិនបើ ក្រុមរថយន្តដឹកអាចម៍ដីនៅតែបន្តទៀត លោកនឹងមានវិធានការតាមផ្លូវច្បាប់ហើយ៕ ដោយ៖ចៅចិត្ត



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    25662 អ្នកទស្សនា
    24 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    45874 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    52064 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    241032 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    187583 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    243612 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    278107 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    130956 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    241033 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    180468 អ្នកទស្សនា 5 ខែ មុន – 24/05/2025
  • Untitled post 4633
    181670 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    100421 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    345121 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top