• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 03/04/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

អេស្ការវ៉ាទ័រមួយគ្រឿងចូលកកាយដីបឹងគ្មានច្បាប់អនុញ្ញាតិ ត្រូវបានគណលេខាដ្ធានក្រុងសំរោងសហការជាមួយអាជ្ញាធរសមត្ថកិច្ចចុះធ្វើការហាមឃាត់ឲ្យផ្អាកសកម្មភាព

202 អ្នកទស្សនា

(ឧត្តរមានជ័យ) គ្រឿងចក្រ អេស្កាវ៉ាទ័រមួយគ្រឿង ត្រូវបាន គណៈលេខាដ្ធានក្រុងសំរោង សហការជាមួយអាជ្ញាធរ ប៉ូលីសប៉ុស្តិ៏ចុះហាមឃាត់ ឲ្យផ្អាកជាបន្ទាន់ខណៈដែល គ្រឿងចក្រនោះចូលទៅធ្វើសកម្មភាពជីកកកាយ ដីបឹង មួយកន្លែង ដោយគ្មានលិខិតអនុញ្ញាតិត្រឹមត្រូវ ទីតាំង ដីបឹងត្រង់ចំណុចខាងលើនេះដែលគេស្គាល់ថា ឈ្មោះត្រពាំងកណ្ដោលគោស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោងខេត្តឧត្តរមានជ័យ។

បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានបានទៅផ្តិតយករូបភាពនៃសកម្មភាពគ្រឿងចក្រ កំពុងកកាយដីបឹងត្រពាំកណ្តោលគោនៅល្ងាចថ្ងៃទី០២ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ លោកផុនចាន់និល អភិបាលក្រុងនៅព្រឹកថ្ងៃទី០៣ច៊ខែមេសាឆ្នាំ២០២៤នេះតែម្តងបានចាត់ឲ្យលោកប៊ុតវ៉ាន់ដេត អភិបាលរងក្រុង ដឹកនាំមន្ត្រីជំនាញសហការជាមួយនឹងអាជ្ញាធរសង្កាត់ប៉ូលិសប៉ុស្តិ៍ចុះទៅដល់ទីតាំងដែលគ្រឿងចក្រខាងលើ បានធ្វើសកម្មភាពកាយដីបឹង នៅចំណុចដែលពុំទាន់មានច្បាប់អនុញ្ញាតិ ដោយឲ្យបញ្ឍប់សកម្មភាពជាបន្ទាន់។

ជាក់ស្តែងកាលពីម្សិលមិញនេះ គេប្រទះឃើញអេស្កាវ៉ាទ័រមួយគ្រឿងចូលទៅកាយដីចំណុចបឹង ត្រពាំងកណ្តោលគោ ភ្លាមៗនោះក្រុមការងារពត៌មានបានទៅផ្តិតយករូបភាណខណៈនោះម្ចាស់អេស្ការ បានចេញមុខមកអះអាងដោយប្រើកាយវិការក្រអើត ក្រទម ចរិកខែងរែង ដោយនិយាយថា គ្រឿងចក្រលោកមានអាជ្ញាប័ណ្ណត្រឹមត្រូវគ្មានអ្នកណាមួយមកហ៊ានហាមឃាត់ឡើយ។

ទាក់ទិនទៅនឹង គ្រឿងចក្រចូលទៅកាយដីបឹងនៅចំណុចខាងលើនេះដែរលោកផុនចាន់និលអភិបាលក្រុងសំរោង បានបញ្ជាក់បន្ថែមថាចំពោះការចូលកាយដីបឹងនេះលោកពុំបានដឹងនោះទេហើយប្រសិនបើម្ចាស់គ្រឿងចក្រនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែក៏មានការស្នើសុំពីអាជ្ញាធរសង្កាត់ក្រុងដើម្បីជីកស្រះឲ្យបានស្របទៅតាមលក្ខណៈបច្ចេកទេសថ្វីដ្បិតតែការជីកស្រះនេះគឺមានអត្ថប្រយោជន៍ដើម្បីស្តុកទឹកប្រើប្រាស់ នៅក្នុងសហគមន៍ក៏ពិតមែន។

គួររំលឹកថា នៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២៤នេះ ក្រោយពី លោកប៊ុតវ៉ាន់ដេតអភិបាលរងក្រុងសំរោង សហការជាមួយអាជ្ញាធរ ចុះទៅដល់ទីតាំង ដែលកំពុងតែកាយនោះ ក៏ស្រាប់តែគ្រឿងចក្រខាងលើហាក់បីដូចជាបានទទួលព័ត៌មាន ជាមុនក៏បានបើកគ្រឿងចក្រចេញបាត់ស្រមោលតែម្តង តែទោះបីជាយ៉ាងណា លោក ខ្លូតយុត ចៅសង្កាត់បុស្បូវ បានអះអាងថាចំពោះគ្រឿងចក្រខាងលើនេះ គឺត្រូវបានលោកកំណត់អត្តសញ្ញាណម្ចាស់ហើយ មួយទៀតក៏ជាគ្រឿងចក្រដែល មានទីលំនៅក្នុងសង្កាត់បុស្បូវនេះដែរ ។

សូមជម្រាបផងដែរថា តាមការលើកឡើងពីលោកអភិបាលក្រុងសំរោងផ្ទាល់ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះគ្រឿងចក្រទាំងឡាយណា ថ្វីដ្បិតតែមានអាជ្ញាប័ណ្ណត្រឹមត្រូវក៏ប៉ុន្តែខណៈពេលដែលកាយដី ដែលពុំមែនជាដីកម្មសិទ្ធិ គឺត្រូវតែមានការសុំអនុញ្ញាតិ ឲ្យបានត្រឹមត្រូវជាមុនសិនហើយមួយទៀតគឺ មិនអនុញ្ញាតឲ្យជីកដី ក្នុងសហគមន៍ដែលជាដីរដ្ឋដោយគ្មានការអនុញ្ញាតិបែបនេះជាដាច់ខាត។ឈឹម.កុសល់



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    25003 អ្នកទស្សនា
    24 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    45228 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    51429 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    239799 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    186928 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    242970 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    277475 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    130301 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    239800 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    179832 អ្នកទស្សនា 5 ខែ មុន – 24/05/2025
  • Untitled post 4633
    181034 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    99792 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    344512 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top