• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 04/02/2024
ទំព័រដើម, ព័ត៌មានជាតិ

អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់

183 អ្នកទស្សនា

ខេត្តព្រះសីហនុ÷នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដោយមានការចូលរួមពីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ លោកអភិបាល ស្រុកព្រៃនប់ ប្រតិភូមកពីបណ្តាខេត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សវិទ្យាល័យវាលរេញ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍សម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យវាលរេញ និងវិទ្យាល័យហ៊ុន សែនព្រៃនប់ ព្រោះវាបានផ្តល់សារៈសំខាន់ណាស់ ស្របពេលស្ថានភាពខេត្តព្រះសីហនុ កំពុងអភិវឌ្ឍខ្លាំងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទើបស្ថាបនារួចរាល់ ទន្ទឹមនោះខេត្តកំពុងប្រឈមស្ថានភាពចរាចរណ៍ ជាពិសេសកំណើននៃយានយន្តភ្ញៀវទេសចរណ៍ កំណើនការដឹកជញ្ជូនការសាងសង់ជាដើម។ គ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមនិងបានកើតឡើងជារៀងរាល់ថ្ងៃក្នុងខេត្ត ពិសេសនៅតាមផ្លូវជាតិលេខ៤ មានករណីគ្រោះថ្នាក់ញឹកញាប់ បច្ចុប្បន្នអាជ្ញាធរខេត្តខិតខំប្រឹងប្រែងឆ្លើយតប និងចាត់វិធានការដោះស្រាយតាមគ្រប់រូបភាព រួមទាំងការប្រើប្រាស់កំលាំងចំរុះដូចជា កំលាំងនគរបាលចរាចរ កងរាជអាវុធហត្ថ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីចូលរួមពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានប្រសាសន៍សម្ពោធសួនសុវត្ថិភាពការកសាងសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ក្រមសីលធម៌ក្នុងការបើកបរ ចេះគោរពអ្នកដ៏ទៃពេលបើកបរ ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការរួម ចំណែកជាមួយរដ្ឋាភិបាលកម្ពុជា អនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យបាន ៥០% នៅចុងឆ្នាំ២០៣០ តាមផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ២០២១-២០៣០។

ក្នុងឱកាសនោះលោកជំទាវ បានថ្លែងអំណរគុណលោកនាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលបានសហការផ្តល់ទីតាំងសម្រាប់កសាងសួនសុវត្ថិភាពចរាចរណ៍ដ៏មានសារសំខាន់នេះ។ និងសូមអរគុណក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលបានផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់អនុវត្តការងារលើកកម្ពស់ សុវត្ថិភាពចរាចរណ៍នៅសាខាខេត្តសៀមរាប ព្រះសីហនុ និងរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ន។

លោកជំទាវបានបញ្ជាក់ថា តាមរយៈរបាយការណ៍របស់អគ្គស្នងការនគរបាលចរាចរណ៍បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ កើនឡើង១១ភាគរយ បណ្តាលឱ្យមានមនុស្សស្លាប់ជិត ១៦០០នាក់។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ បត់ ៩ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ កត្តាយាន៥ភាគរយ ស្រវឹង៣ភាគរយ ភ្លើងសញ្ញា១ភាគរយ ងងុយ១ភាគរយ និងកត្តាអាកាសធាតុ១ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ ៨០ភាគរយ ស្មើនឹង១,២៧៩នាក់ នៃចំនួនអ្នកស្លាប់ សរុប ១,៥៩០នាក់។ អ្នកស្លាប់មិនពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ ស្មើនឹង ៨៨៨ នាក់ នៃចំនួនអ្នកជិះម៉ូតូ សរុប ១,២៧៩នាក់៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    23669 អ្នកទស្សនា
    22 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    43920 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    50156 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    237310 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    185608 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    241669 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    276193 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    128952 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    237311 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    178537 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    179749 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    98521 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    343272 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top