• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 13/01/2024
ទំព័រដើម, ព័ត៌មានអន្តរជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ អញ្ជេីញប្រកាសតែងតាំងប្រធាន អនុប្រធានកិត្តិយស ក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ

242 អ្នកទស្សនា

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ កែ​ សួនសុភី​ ស​ សុខា​ នៅព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៤នេះ​ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងស្តាប់​សេចក្តី​រាយការ​ណ៍​​អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ​។

ជាកិច្ចចាប់ផ្ដេីម​ លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ​ក្រសួងមហាផ្ទៃ បានធ្វេីសេចក្តី​រាយការ​ណ៍​​អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំងលោកជំទាវ​ កែ​ សួនសុភី​ ជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង​ និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំ​ និងសមាជិកក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃមួយចំនួនទៀត។

ក្នុងឱកាសនោះ​ លោកជំទាវ​ កែ​ សួនសុភី​ ស​ សុខា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់កិត្តិយសតែងតាំងលោកជំទាវ​ ជាប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ។​ លោកជំទាវក៏បានប្រកាសប្ដេជ្ញាចិត្ត​ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីភារកិច្ច ដែល​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រគល់ជូនប្រកបដោយគណនេយ្យភាព​ ជាមួយនិងការដាក់ចេញផែនការគន្លឹះមួយចំនួនទៀត។

អញ្ជេីញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចូលរួមអបអរសាទរប្រកបដោយជំនឿចិត្តខ្ពស់ចំពោះលោកជំទាវប្រធានកិត្តិយស​ អនុប្រធានកិត្តិយស​ ព្រមទាំងសមាជិកក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ​ ថានឹងបន្តធ្វេីឱ្យការងារយេនឌ័រក្រសួងមហាផ្ទៃ​ សម្រេចបានសមិទ្ធិផលល្អប្រសេីរបន្ថែមទៀត​ បន្តពីអាណត្តិនៃការដឹកនាំរបស់សម្ដេចក្រឡាហោម​ ស​ ខេង​ អតីតឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានចាត់ទុកពិធីប្រកាសនាពេលនេះថាជាឱកាសដ៏វិសេសវិសាល ​ដែលយើងអាចចាប់ផ្តើមស្វែងយល់អំពីគ្នា​ បំពេ​ញ​ការ​ងា​រ​រួមគ្នា និងបន្តខិតខំប្រឹងប្រែងទាំងអស់គ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បី​បន្តនិរ​ន្ត​រ​ភាព​ការ​ងារ​ពីថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំង​ខិតខំរិះរក​មធ្យោបា​យថ្មី វិធីសាស្ត្រថ្មី​​ ការធ្វើឌីជីថលូបនីយកម្ម​ការងារ​ ដើម្បី​សម្រេ​ច​ឱ្យបាន​ស្នាដៃថ្មី​ៗ និងសមិទ្ធិផលថ្មីៗបន្ថែមទៀត ​ស្រប​តាមកម្មវិ​ធី​នយោ​បាយ ក៏ដូចជា​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។​

ប្រមុខក្រសួងមហាផ្ទៃ​ ក៏បានបង្ហាញការកត់សម្គាល់​ និងបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់ដល់ការអនុវត្តការងារឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដែលមានទស្សនៈវែងឆ្ងាយ អនុញ្ញាតឱ្យស្ត្រីទទួលបានសិទ្ធិមានជម្រើសក្នុងការដឹកនាំជីវិតរបស់ខ្លួន និងមានកាលានុវត្តភាព ចូលរួមប្រកបដោយសក្តានុពល ក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ​ ឯកឧត្តមក៏បានទាញចំណាប់អារម្មណ៍អង្គពិធី​ នូវប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​ កម្ពុជា​ ដែលកាលពីពេលថ្មីៗនេះ​ បានថ្លែងក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព​ ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន​ ក្នុងនោះ​ ឯកឧត្តមបានស្នេីលោកជំទាវប្រធានកិត្តិយស អនុប្រធានកិត្តិយស ប្រធានក្រុមការងារយេនឌ័រ និងថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ដែលទើបប្រកាសតែងតាំងនៅថ្ងៃនេះ ប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមនានា​ ដោយក្នុងករណីមិនអាចរកដំណោះស្រាយបាន សូមរាយការណ៍មកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់វេលា​ និងប្រកបដោយប្រសិទ្ធភាព៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    22677 អ្នកទស្សនា
    21 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    42943 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    49199 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    235450 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    184619 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    240696 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    275238 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    127943 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    235451 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    177574 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    178789 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    97575 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    342343 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top