• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 11/01/2024
ទំព័រដើម, ព័ត៌មានជាតិ

ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ និងធនាគារ

414 អ្នកទស្សនា

តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកា ២០២៣ បានផ្តល់ឱកាសដល់ដៃគូទាំងពីរក្នុងការសហការគ្នាបន្ថែមកាន់តែស្អិតរមួត តួយ៉ាងធនាគារវីង​ (ខេមបូឌា) ម.ក គឺជាដៃគូដែលបានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ​រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ​ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនកន្លងមករួចទៅហើយ ប៉ុន្តែតាមរយៈ បច្ចេកវិទ្យាថ្មី គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» របស់ធនាគារវីង នឹងអាចជាផ្នែកមួយបន្ថែមក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា ។

ដោយឡែក មុំទី៥ ដែលជាអាទិភាពគន្លឹះរបស់រដ្ឋាភិបាល គឺផ្តោតលើបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយមានអាទិភាពចំនួន ២ ដ៏សំខាន់ៗនៃមុំទី៤ សម្រាប់វិស័យហិរញ្ញវត្ថុ៖ ទី១/ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនាវានុវត្តន៍ឌីជីថល ហើយទី២/ ការអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុ ។

ដើម្បីជាមុខព្រួញដ៏សំខាន់ក្នុងការអនុវត្តនូវមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចការបើកទំព័រនៃកិច្ចសហការរវាងរដ្ឋាភិបាល និងឯកជនឱ្យកាន់តែស្អិតរមួត ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដែលមានទិសដៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ដោយផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល
    1071 អ្នកទស្សនា
    14 ម៉ោង មុន – 20/06/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី
    6171 អ្នកទស្សនា
    3 ថ្ងៃ មុន – 17/06/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយករណីជម្លោះព្រំដែន ជាមួយថៃ
    9915 អ្នកទស្សនា
    6 ថ្ងៃ មុន – 15/06/2025

អចលនទ្រព្យ

  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    44959 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    103401 អ្នកទស្សនា
    2 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    139460 អ្នកទស្សនា
    3 ខែ មុន – 17/03/2025
  • ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    154360 អ្នកទស្សនា
    3 ខែ មុន – 08/03/2025

ព័ត៌មានពេញនិយម

  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    41151 អ្នកទស្សនា 27 ថ្ងៃ មុន – 24/05/2025
  • Untitled post 4633
    43501 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    209224 អ្នកទស្សនា 9 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    171376 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (364)
  • ផ្សេងៗ (11)
  • ព័ត៌មានជាតិ (319)
  • ព័ត៌មានអន្តរជាតិ (8)
  • ព្រឹត្តការណ៍សង្គម (168)
  • រឿងស៊ើបអង្កេត (13)
  • សេដ្ឋកិច្ច (8)
  • អចលនទ្រព្យ (9)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top