• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 10/01/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ បណ្ដាលឲ្យអ្នកបើកបរស្លាប់ ក្រោមការគិតថា ជារឿងគ្រោះថ្នាក់ចរាចរណ៍, ជនបង្ក២នាក់ រត់គេចខ្លួនជាង៧ខែ ត្រូវបានបង្ក្រាប

107 អ្នកទស្សនា

(ព្រៃវែង)៖ សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឲ្យអ្នកបើកបរស្លាប់ កាលពី៧ខែមុន ដែលបានកើតឡើងនៅស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីចុងខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅពេលនេះត្រូវបានកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ស្រាវជ្រាវបង្ក្រាបបានដោយជោគជ័យ ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់។
ចំពោះករណីនេះ ក្រោយកើតហេតុគេគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះបើករថយន្តធ្លាក់ចូលប្រឡាយស្លាប់ ប៉ុន្តែធាតុពិតជារឿងគប់កញ្ចក់រថយន្ត។ នេះបើបំបែកសំណុំរឿងមិនបានទេ ជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ជាទីបំផុត និងលាក់បាំងជារៀងរហូត។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា នេះជាស្នាដៃក្នុងការបំបែកសំណុំរឿងមួយរបស់កម្លាំងនគរបាលខេត្ត ដែលដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង និងសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តថាមពលសព្វគ្រប់បែបយ៉ាង ជិះទូកឆ្លងសមុទ្រតាមចាប់ដល់លើកោះរ៉ុង ឆ្លងកាត់៥ខេត្ត-ក្រុងផ្សេងទៀត ទម្រាំតែអាចចាប់ខ្លួនបាន។
លោកស្នងការបានអះអាងថា ដោយគោរពតាមបទបញ្ជាពីថ្នាក់លើ កម្លាំងបានដាក់ចិត្តដាក់កាយតាមប្រមាញ់ឲ្យខានតែបាន ដែលផ្ដើមចេញពីសំណុំរឿងដ៏ស្មុគស្មាញនេះ កម្លាំងនគរបាលបានបំបែកសំបុក បក្ខពួកក្រុមជនអន្ធពាលទាំងនេះ ជាហូរហែរចាប់ខ្លួនបានជាង១០នាក់ផ្សេងទៀតករណីផ្សេងគ្នា ប៉ុន្តែពួកគេជាបក្ខពួកខ្សែស្រឡាយជនអន្ធពាលជាមួយគ្នា និយាយរួមគឺបំបែកបានមួយសំបុកតែម្ដង។
ជនសង្ស័យបាននិយាយថា តាមពិតពួកគេមិនមានបំណងចង់គប់កញ្ចក់ឡានទេ ដោយសារតែកុងឡានកុងទីន័រ បើកភ្លើងហ្វាចាំងភ្នែកពេក ពួកខ្លួនក៏គប់ដុំថ្មឲ្យចំកញ្ចក់តែម្ដងទៅទុកជាការព្រមាន ដោយមិនបានដឹងថា គប់ចំតៃកុងឡាន ធ្លាក់ផ្លូវស្លាប់នោះឡើយ។ រីឯដុំថ្មដែលពួកខ្លួនរក្សាទុកនោះ គឺទុកការពារខ្លួនពីសត្រូវរបស់ខ្លួនដែលជាជនអន្ធពាលដូចគ្នាតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជួយដោះស្រាយសំណងរដ្ឋប្បវេណីដោយហៅគ្រួសារជនរងគ្រោះ និងគ្រួសារជនសង្ស័យមកសម្របសម្រួល ដោយទទួលសំណងបានជិត១០លានរៀល រីឯចំណាត់ការផ្លូវច្បាប់វិញ ត្រូវបានតុលាការខេត្តព្រៃវែង សម្រេចឃុំខ្លួនជនសង្ស័យទាំង២នាក់បណ្ដោះអាសន្ត ហើយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោកបានបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការគោរពតាមបទបញ្ជាថ្នាក់លើគ្រប់លំដាប់ថ្នាក់នូវការអនុវត្តន៍គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យបានល្អម៉ឺងម៉ាត់បំផុត និងសំណូមពរដល់ប្រជាពលរដ្ឋមេត្តា ចូលរួមផ្ដល់ព័ត៌មានពីបញ្ហានៅតាមមូលដ្ឋានរបស់ខ្លួន មកកាន់នគរបាលដែលនៅជិតបំផុត ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ និងរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាន់ពេលវេលា៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល
    1106 អ្នកទស្សនា
    14 ម៉ោង មុន – 20/06/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី
    6207 អ្នកទស្សនា
    3 ថ្ងៃ មុន – 17/06/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយករណីជម្លោះព្រំដែន ជាមួយថៃ
    9950 អ្នកទស្សនា
    6 ថ្ងៃ មុន – 15/06/2025

អចលនទ្រព្យ

  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    44995 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    103436 អ្នកទស្សនា
    2 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    139496 អ្នកទស្សនា
    3 ខែ មុន – 17/03/2025
  • ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    154396 អ្នកទស្សនា
    3 ខែ មុន – 08/03/2025

ព័ត៌មានពេញនិយម

  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    41186 អ្នកទស្សនា 27 ថ្ងៃ មុន – 24/05/2025
  • Untitled post 4633
    43536 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    209259 អ្នកទស្សនា 9 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    171411 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (364)
  • ផ្សេងៗ (11)
  • ព័ត៌មានជាតិ (319)
  • ព័ត៌មានអន្តរជាតិ (8)
  • ព្រឹត្តការណ៍សង្គម (168)
  • រឿងស៊ើបអង្កេត (13)
  • សេដ្ឋកិច្ច (8)
  • អចលនទ្រព្យ (9)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top