• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 08/01/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

គ្រឿងចក្រ អេស្ការចូលជីកកកាយ យកអាចម៍ដីពីក្នុង បឹងសហគមន៍ លក់បីថ្ងៃ ទើបដឹងដល់អាជ្ញាធរក្រុងថា ពុំមាន លិខិតអនុញ្ញាតិត្រឹមត្រូវ

163 អ្នកទស្សនា

(ឧត្តរមានជ័យ) ដីបឹងសហគមន៍មួយកន្លែងស្ថិតនៅ ក្នុង សង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ត្រូវបានគេដឹងថាមានគ្រឿងចក្រមួយគ្រឿងដែលជាក្រុមហ៊ុនថៅកែឈ្មោះឡាចសំណាងចូលជីកកាយដឹកអាចម៍ដីយកទៅលក់ពេញភូមិក្នុងសង្កាត់បន្សាយរាក់រយៈពេលបីថ្ងៃទើបដឹងដល់ អាជ្ញាធរក្រុងសំរោង ចាត់ឲ្យមន្ត្រីជំនាញចុះ ផ្អាកជាបន្ទាន់ខណៈដែលគ្រឿងចក្រ នេះពុំ ទាន់មានការសុំការអនុញ្ញាតិច្បាប់ទម្លាប់ត្រឹមត្រូវ ហើយចូលទៅកកាយ ជីកដីដឹកតាមរថយន្តធុនធំយកលក់អស់រយៈពេលបីថ្ងៃកន្លងមកយ៉ាងរំភើយ។

ទាក់ទិនទៅនឹងគ្រឿងចក្រកាយដីបឹងក្នុងសហគមន៍យកទៅលក់នៅក្នុងភូមិនេះដែរ លោកផុនចាន់និល អភិបាលក្រុងសំរោងបានលើកឡើងឲ្យដឹងនៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៤ថា ចំពោះរឿងនេះ លោកពុំបានដឹងនោះទេ ហើយលោកនឹងចាត់ឲ្យមន្ត្រីជំនាញចុះទៅធ្វើការហាមឃាត់ដើម្បីឲ្យម្ចាស់គ្រឿងចក្រនោះមកធ្វើការសុំច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវជាមុនសិនទើបឲ្យជីកយកអាច៏ដីបន្តទៀត ហើយមួយវិញទៀត លោកក៏បានទទួលការរាយការណ៍ពីចៅសង្កាត់ដោយផ្ទាល់មាត់ថាកាលពីម្សិលមិញបន្ទាប់ពីមានការផ្តល់ពត៌មានពីបងប្អូនអ្នកសាតពត៌មាន ដោយបានប្រាប់ថាគ្រឿងចក្រខាងលើបានស្នើសុំ នឹងកំពុងរៀបចំឯកសារ ដើម្បីសុំច្បាប់អនុញ្ញាតនៅច្រកចេញចូលរបស់រដ្ឋបាលក្រុង ហើយនឹងបន្ត កាយដីទាំងនោះបន្តទៀត ។

លោកម៉ៅសេងហ៊រប្រធានការិយាល័យរ៉ែនិងថាមពលខេត្តបានបញ្ជាក់ថាចំពោះគ្រឿងចក្រដែលចូលទៅកាយ ដីនៅចំណុចខាងលើ នៅថ្ងៃស្អែកនេះលោកនឹងចុះទៅពិនិត្យដោយផ្ទាល់ដើម្បី មើលអំពីលក្ខណៈបច្ចេកទេសនៃការកាយដីក្នុងបឹងសហគមន៏នេះហើយ ជំហានដំបូងនេះគឺឲ្យខាងក្រុងសំរោងគេចុះទៅពិនិត្យមុនសិនទៅ។

គួររំឭកថាបើតាមការអះអាងពីលោកប្រាក់សារ៉នចៅសង្កាត់បន្សាយរក្សផ្ទាល់ បានប្រាប់អ្នកយកពត៌មានថា ចំពោះការជីកដីក្នុងបឹងសហគមន៏គឺមានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋ និងប្រធានសហគមន៍ដើម្បីឲ្យគ្រឿងចក្រគេចូលកាយដី ជីកស្រះសម្រាប់ ស្តុកទឹកប្រើប្រាស់នៅរដូវប្រាំងពីព្រោះថាបឹង នេះជារៀងរាល់ឆ្នាំតែងតែរីងស្ងួតពុំមានទឹកប្រើម្ដងណាឡើយ ។

សូមជម្រាបថាបើតាមការនឹងលើកឡើងអះអាងពីចៅសង្កាត់ខាងលើហាក់បីដូចជា ពុំមាន ការពិតផ្ទុយស្រឡះពីព្រោះថាការជីកដឹកដីដឹកលក់នេះដែរគឺប្រជាពលរដ្ឋ ខ្លះក៏គាត់ដឹងថាគ្រឿងចក្រចូលមកធ្វើអីនោះដែរហើយដោយឡែកការដឹកលក់នេះគឺ ក្រុមហ៊ុន ដឹកលក់នៅតាមភូមិក្នុងមួយឡាន តម្លៃចាប់ពី២៥០០០រៀល រយៈពេលបីថ្ងៃក្នុងសង្កាត់បន្សាយរាក់យ៉ាង គគ្រឹកគគ្រេងហុយដីសំពោងក្នុងមួយថ្ងៃៗតាំងពីព្រឹកទល់ល្ងាចតែម្តង។ឈឹមកុសល។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1475 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4267 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5786 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32523 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76836 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134774 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170679 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18654 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32524 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72547 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74519 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    239946 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201582 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top